ម្តាយ​ស្ទើរ​គាំងបេះដូង នៅពេល​កូនស្រី​ទើប​អាយុ ១៦ ឆ្នាំ ប្រាប់ថា​«​មាន​ផ្ទៃពោះ​» (​មានវីដេអូ​)

6 Videos


វាចារលាយនឹងទឹកភ្នែក របស់ក្មេងស្រីជំទង់ម្នាក់ ដែលសារភាពប្រាប់ម្តាយរបស់ខ្លួនតាមត្រង់ថា «ម៉ាក់ ! កូនមានផ្ទៃពោះ តើគិតយ៉ាងម៉េចទៅ… យកចេញ និង មានតែផ្លូវស្លាប់ ? »… ឱ្យកូនសុំទោស ម៉ាក់ៗ!! ក្នុងឃ្លីបវីដេអូ កូនស្រីឈ្មោះ ឡេង អាយុ ១៦ ឆ្នាំ កំពុងអង្គុយនៅលើពូក បានស្រែកហៅម្តាយមកជិតខ្លួន ម្តាយសួរថា «ថ្ងៃនេះឯងប្លែកម្ល៉េះ?» កូនស្រីសួរម្តាយវិញថា «ឧបមា ខ្ញុំមានអីៗជាមួយសង្សារ តើគេស្រឡាញ់យើងទ្វេដងទេ? ម្តាយឆ្លើយថា «ស្រឡាញ់មិនស្រឡាញ់ វាមិនពាក់ព័ន្ធនឹងរឿងមានអីៗទេ!» ។

ម្តាយ​ស្ទើរ​គាំងបេះដូង នៅពេល​កូនស្រី​ទើប​អាយុ ១៦ ឆ្នាំ ប្រាប់ថា​«​មាន​ផ្ទៃពោះ​» (​មានវីដេអូ​)

កូននិយាយប្រាប់ម្តាយតាមត្រង់ថា «ខ្ញុំបានរួមភេទជាមួយគេហើយ» ។ «ហេតុអីក៏ធ្វើបែបនេះ ឡេង ?» សំឡេងម្តាយតឹងឡើង…។ «ម៉ាក់! ខ្ញុំចង់ប្រាប់រឿងមួយ ម៉ាក់កុំខឹងនឹងកូនណា៎!, កូនស្រីចាប់ផ្តើមយំព្រមទាំងលើកដៃសំពះម្តាយ «ខ្ញុំមានផ្ទៃពោះ ខ្ញុំអត់បានការពារ…, ម៉ាក់! កូនសុំទោស!» ។

ម្តាយ​ស្ទើរ​គាំងបេះដូង នៅពេល​កូនស្រី​ទើប​អាយុ ១៦ ឆ្នាំ ប្រាប់ថា​«​មាន​ផ្ទៃពោះ​» (​មានវីដេអូ​)

ម្តាយសួរទៅវិញថា «ធ្វើយ៉ាងម៉េចទៅ?»។ «ខ្ញុំអត់ដឹងទេ ម៉ាក់ជួយគិតខ្ញុំផង ធ្វើម៉េចល្អ, កូនមិនហ៊ានទៅសាលាទេ កូនខ្មាស់គេ» ។ «ម៉ាក់ប្រាប់ហើយ ហេតុអីមិនការពារ…» ។ «ខ្ញុំចង់យកចេញ…», «ឯងយកចេញវាបាប», «ម៉ាក់ ! កូនសុំទោស ដែលខ្ញុំមិនមែនជាកូនល្អរបស់ម៉ាក់…» នាងយំកាន់តែខ្លាំង «កូនធ្វើឱ្យម៉ាក់អស់សង្ឃឹមច្រើនលើកមកហើយ» នាងរំកិលទៅឱបម្តាយ «ម៉ាក់ កូនសុំទោស កូនមិនដឹងធ្វើយ៉ាងម៉េចទេ កូនចង់ស្លាប់» ។

ម្តាយ​ស្ទើរ​គាំងបេះដូង នៅពេល​កូនស្រី​ទើប​អាយុ ១៦ ឆ្នាំ ប្រាប់ថា​«​មាន​ផ្ទៃពោះ​» (​មានវីដេអូ​)

ម្តាយយំខ្សឹកខ្សួល រួចស្រវារឱបកូន កូនស្រវារឱបម្តាយ «ទេ ឯងមិនត្រូវស្លាប់ទេ, ដើម្បីបុរសនោះ ស្លាប់ធ្វើអី! » ។ នេះជាឈុតឆាករបស់ក្រុមការងារ «ពញ្ញាក់អារម្មណ៍» មួយ ដើម្បីបញ្ជាក់ពីទឹកចិត្តរបស់អ្នកម្តាយ ទាំងឡាយចំពោះកូន នៅពេលកូនជួបបញ្ហា ម្តាយនៅតែជាអ្នកជួយដោះស្រាយ ។

ម្តាយ​ស្ទើរ​គាំងបេះដូង នៅពេល​កូនស្រី​ទើប​អាយុ ១៦ ឆ្នាំ ប្រាប់ថា​«​មាន​ផ្ទៃពោះ​» (​មានវីដេអូ​)

ខ្ញុំជឿថា ឃ្លីបនេះនៅពេលមនុស្សទាំងឡាយបានទស្សនា គង់នឹងស្រក់ទឹកភ្នែក ក្តុកក្តួល គឺជាទឹកភ្នែកនៃក្តីស្រឡាញ់ និង ក្តីបារម្ភនៅលាយជាមួយគ្នា នេះជាបេះដូងរបស់អ្នកម្តាយទាំងឡាយ ទោះកូនដើរផ្លូវខុស កូនមានកំហុសឆ្គងច្រើនបែបណាក៏ដោយ កូនមានទុក្ខប៉ុនណា ក៏ជាទុក្ខរបស់ម្តាយ ច្រើនរយដងទ្វេគុណ និង តែងសណ្តោសប្រណីចំពោះកូនជានិច្ច… ហើយវីដេអូនេះក៏ចង់សំដៅដល់ការអប់រំដល់កូនៗទាំងឡាយ ដល់យុវវ័យទាំងអស់ ធ្វើអ្វីក៏ដោយត្រូវគិតដល់បេះដូងឪពុកម្តាយ ត្រូវគិតដល់ទុក្ខកង្វល់អ្នកមានគុណ និង ចេះគិតពីអនាគតរបស់ខ្លួន ៕ សូរ្យសែង (កាពូក) ប្រភពពីហ្វេសប៊ុក Toolmorrow

ម្តាយ​ស្ទើរ​គាំងបេះដូង នៅពេល​កូនស្រី​ទើប​អាយុ ១៦ ឆ្នាំ ប្រាប់ថា​«​មាន​ផ្ទៃពោះ​» (​មានវីដេអូ​)ម្តាយ​ស្ទើរ​គាំងបេះដូង នៅពេល​កូនស្រី​ទើប​អាយុ ១៦ ឆ្នាំ ប្រាប់ថា​«​មាន​ផ្ទៃពោះ​» (​មានវីដេអូ​)ម្តាយ​ស្ទើរ​គាំងបេះដូង នៅពេល​កូនស្រី​ទើប​អាយុ ១៦ ឆ្នាំ ប្រាប់ថា​«​មាន​ផ្ទៃពោះ​» (​មានវីដេអូ​)ម្តាយ​ស្ទើរ​គាំងបេះដូង នៅពេល​កូនស្រី​ទើប​អាយុ ១៦ ឆ្នាំ ប្រាប់ថា​«​មាន​ផ្ទៃពោះ​» (​មានវីដេអូ​)ម្តាយ​ស្ទើរ​គាំងបេះដូង នៅពេល​កូនស្រី​ទើប​អាយុ ១៦ ឆ្នាំ ប្រាប់ថា​«​មាន​ផ្ទៃពោះ​» (​មានវីដេអូ​)