ទី​បំផុត​ Chelsea ព្រម​លក់​ Salah ​ជា​ផ្លូវ​ការ​ឲ្យ​ទៅ​ Roma

Mohamed Salah ទី​បំផុត​ត្រូវ​ផ្ទេរ​ទៅ​លេង​នៅ​ក្របខ័ណ្ឌ​ Serie A ជា​ផ្លូវ​ការ​បន្ទាប់​ពី​ Chelsea ព្រមព្រៀង​លក់​ឲ្យ​ទៅ Roma។

 

ទី​បំផុត​ Chelsea ព្រម​លក់​ Salah ​ជា​ផ្លូវ​ការ​ឲ្យ​ទៅ​ Roma

 Mohamed Salah

 

ខ្សែ​បម្រើ​ល្បឿន​លឿន​សញ្ជាតិ​អេហ្ស៊ីប​ទៅ​កាន់​ទឹកដី Stamford Bridge នៅ​ឆ្នាំ​២០១៤ តែ​បង្ហាញ​ខ្លួន​លើ​ទីលាន​បាន​តិច​តួច​បំផុត​ ក្នុង​នោះ​លេង​បាន​១៣​ប្រកួត​ប៉ុណ្ណោះ​នៅ Premier League។ ដោយ​សារ​មិន​អាច​ប្រជែង​ជម្រើស​ដំបូង​បាន ឆ្នាំ​​២០១៥ Salah សម្រេច​ទៅ​លេង​ឲ្យ Fiorentina ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង។

 

នៅ​ថ្ងៃ​ទី​៦ សីហា​ឆ្នាំ​ដដែល​កីឡាករ​វ័យ​២៤​ឆ្នាំ​បន្ត​ទៅ​លេង​ឲ្យ​ Roma ដោយ​ស៊ុត​បញ្ចូល​ទី ១៤ គ្រាប់​ក្នុង​៣៤​ប្រកួត​​ ហើយ​ចុងក្រោយ​ក្រុម​ខ្លាំង​របស់​អ៊ីតាលី​មួយ​នេះ​ឈាន​ដល់​ការ​ចុះ​កុងត្រា​យក​រូប​គេ​ជា​ផ្លូវ​​ការ​ពី​ Chelsea ក្នុង​តម្លៃ​ ១៦លាន​ផោន។

 

Salah បាន​ក្លាយ​ជា​សមាជិក​ទី​៤​ហើយ​ដែល​ចាក​ចេញ​ពី​ Chelsea រដូវ​ក្ដៅ​នេះ​រួម​ជា​មួយ Radamel Falcao, Alexandre Pato និង​អ្នក​ចាំទី Marco Amelia សុទ្ធ​តែ​ត្រូវ​ក្លឹប​អនុញ្ញាត​ឲ្យ​ទៅ​រក​ទ្រនំ​ថ្មី៕

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Dailymail