បុរស​កាណាដា​មាន​ប្រពន្ធ​​​២៧នាក់ និង​កូន​​១៤៧នាក់ មិន​គាំទ្រ​ច្បាប់​​ប្រពន្ធ​ច្រើន​​​​​​​​

បុរសវ័យ៥៩ឆ្នាំម្នាក់ មានប្រពន្ធចំនួន ២៧នាក់ និងកូន១៤៧នាក់ ត្រូវគេចាត់ទុកថាជាបុរសមានប្រពន្ធច្រើនជាងគេបំផុតប្រចាំប្រទេសកាណាដា។

បុរស​កាណាដា​មាន​ប្រពន្ធ​​​២៧នាក់ និង​កូន​​១៤៧នាក់ មិន​គាំទ្រ​ច្បាប់​​ប្រពន្ធ​ច្រើន​​​​​​​​

លោក Winston Blackmore ជាប្រធានមូលនិធិប្រពន្ធច្រើន Mormon ក្នុងប្រទេសកាណាដា និងត្រូវរដ្ឋាភិបាលកាត់ទោសពីបទមានប្រពន្ធច្រើន ហើយគាត់ខ្លួនឯងមិនគាំទ្រការមានប្រពន្ធច្រើនជារឿងស្របច្បាប់ឡើយ។

គាត់និយាយថា បើមានប្រពន្ធច្រើនជារឿងស្របច្បាប់ នោះវានឹងនាំឲ្យមានការកេងប្រវ័ញ្ចលើស្ត្រីដោយស្របច្បាប់មិនខាន។ លោក Blackmore ដែលបានរៀបការជាមួយភរិយាទាំង ២៧នេះ ធ្លាប់ត្រូវបានចាប់ខ្លួនក្នុងឆ្នាំ ២០០៧ តែក្រោយមកបទចោទត្រូវបានទម្លាក់ចោល (មិនបញ្ជាក់មូលហេតុ)។ រហូតដល់ឆ្នាំ ២០១៤ លោកត្រូវបានចោទប្រកាន់ករណីប្រពន្ធច្រើនម្ដងទៀត តែថ្ងៃបើកសវនាការមិនទាន់កំណត់ទេមកទល់ពេលនេះ។

លោកនិយាយថា រដ្ឋាភិបាលបានប្ដូរនិយមន័យនៃច្បាប់អាពាហ៍ពិពាហ៍ ដើម្បីកាត់ទោសគាត់។ នេះបើតាមកាសែត Tribune៕

បុរស​កាណាដា​មាន​ប្រពន្ធ​​​២៧នាក់ និង​កូន​​១៤៧នាក់ មិន​គាំទ្រ​ច្បាប់​​ប្រពន្ធ​ច្រើន​​​​​​​​

Winston Blackmore ជាមួយកូនស្រី

បុរស​កាណាដា​មាន​ប្រពន្ធ​​​២៧នាក់ និង​កូន​​១៤៧នាក់ មិន​គាំទ្រ​ច្បាប់​​ប្រពន្ធ​ច្រើន​​​​​​​​

ប្រែសម្រួល៖ sabay (ឡេង ភារុណ)

ប្រភព៖ Salt Lake City Tribune

  • បុរស​កាណាដា​មាន​ប្រពន្ធ​​​២៧នាក់ និង​កូន​​១៤៧នាក់ មិន​គាំទ្រ​ច្បាប់​​ប្រពន្ធ​ច្រើន​​​​​​​​已关闭评论
  • 17 views
  • Hide Sidebar
    A+
Publish on:2016/08/04  Category:ជីវិតនិងសង្គម
Tags: