មាស សម្ផស្ស ទទួល​កាដូ​រថយន្ត​ទំនើប​ពី​គូស្នេហ៍​

6 Videos


តារាសម្តែងសាច់សខ្ចី មាស សម្ផស្ស ដែលបានបាត់មុខពីសិល្បៈមួយរយៈធំមកនេះបាន ធ្វើឱ្យទស្សនិកជនមួយចំនួនគិតថា នាងប្រហែលជាឈប់ពីសិល្បៈបាត់ទៅហើយ ។ តាមពិតទៅ នាងមិនទាន់ឈប់ពីសិល្បៈនោះទេ គឺនាងជាប់រវល់ក្នុងការងាររកស៊ីជាមួយគូស្នេហ៍ថ្មីរបស់នាង តែប៉ុណ្ណោះ ។

មាស សម្ផស្ស ទទួល​កាដូ​រថយន្ត​ទំនើប​ពី​គូស្នេហ៍​

អ្វីដែលធ្វើឱ្យមានការចាប់អាម្មណ៍នោះគឺ ថ្មីៗនេះស្រីស្អាត មាស សម្ផស្ស បានបង្ហោះរូប ភាពរថយន្តទំនើបម៉ាក Range Rover នៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់នាង ព្រមទាំងបាន សរសេរថា «ជិតមកដល់ស្រុកខ្មែរហើយ អរគុណ honey»។ ក្រៅពីបង្ហោះរូបភាពរថយន្តទំនើប ដែលជាកាដូពីគូស្នេហ៍ហើយនោះនាងក៏បានបង្ហោះវីដេអូខ្លីមួយអមជាមួយផងដែរ ដែលវីដេអូ នេះបានបង្ហាញពីភាពផ្អែមល្ហែមជាមួយនឹងគូស្នេហ៍របស់នាងទៀតផង ។

មាស សម្ផស្ស ទទួល​កាដូ​រថយន្ត​ទំនើប​ពី​គូស្នេហ៍​

សូមរំឭកផងដែរថា មាស សម្ផស្ស បច្ចុប្បន្នបើទោះជាអាជីពសិល្បៈហាក់ដូចជា មានភាព ស្ងប់ស្ងាត់បន្តិចក្នុងរយៈពេលចុងក្រោយនេះក៏ពិតមែន ប៉ុន្តែបើក្រឡេកមើលហុងស៊ុយផ្ទាល់ខ្លូន វិញក្រៅពីសិល្បៈហាក់មានយីអ៊ុនខ្ពស់ត្រដែតក្រោយពីភ្ជាប់ចំណងស្នេហ៍ថ្មីជាមួយបុរសអនិជនក្រៅស្រុកដែលសម្បូរធនធាន ។

មាស សម្ផស្ស ទទួល​កាដូ​រថយន្ត​ទំនើប​ពី​គូស្នេហ៍​

គេនៅចាំបានថា តារាសម្តែង មាស សម្ផស្ស បន្ទាប់ពីឈានជើងចូលប្រឡូកក្នុងវិស័យ សិល្បៈជាច្រើនឆ្នាំមុននេះត្រូវបានមហាជនស្គាល់ និង មើលឃើញថា នាងជាតារាស្រីមួយដួង ដែលមានឱកាសច្រើនក្នុងការបង្ហាញមុខតាមរយៈនៃការដើរ តួសម្តែងខ្សែភាពយន្ត និងថតស្ប៉ត ពាណិជ្ជកម្មជាដើម ។

មាស សម្ផស្ស ទទួល​កាដូ​រថយន្ត​ទំនើប​ពី​គូស្នេហ៍​

តែក្នុងរយៈកាលចុងក្រោយដែលនាងតែងជួបប្រទះបញ្ហារឿងអាស្រូវ ស្នេហាមិនប្រាកដប្រជាបន្តបន្ទាប់មកប្រជាប្រិយភាព តារាស្រីរូបនេះហាក់មានការធ្លាក់ចុះបន្តិច ចាប់តាំងពីអំឡុងពាក់កណ្តាលឆ្នាំ ២០១៣ រហូតមកដល់ពេលនេះ ។ ប៉ុន្តែបើនិយាយពីជីវភាព ខាងក្រៅរបស់នាងវិញត្រូវបានគេមើលឃើញថា មានភាពហ៊ឺហារ និង ស៊ីវិល័យខុសប្លែកពីធម្ម តាដែលភាពហ៊ឺហានេះ គឺដោយសារតែនាង ហើយនិងគូស្នេហ៍បើកមុខជំនួញរកស៊ីទិញលក់ដី ជំនួសឱ្យអាជីពសិល្បៈ ៕ យ៉ានុ

មាស សម្ផស្ស ទទួល​កាដូ​រថយន្ត​ទំនើប​ពី​គូស្នេហ៍​មាស សម្ផស្ស ទទួល​កាដូ​រថយន្ត​ទំនើប​ពី​គូស្នេហ៍​មាស សម្ផស្ស ទទួល​កាដូ​រថយន្ត​ទំនើប​ពី​គូស្នេហ៍​មាស សម្ផស្ស ទទួល​កាដូ​រថយន្ត​ទំនើប​ពី​គូស្នេហ៍​មាស សម្ផស្ស ទទួល​កាដូ​រថយន្ត​ទំនើប​ពី​គូស្នេហ៍​