ផាប់ឃីស-ជីវ័ន្ត កូរ​គ្នា​រាប់​ឈ្មោះ​សត្វ​ព្រៃ ២ដង​ទើប​រក​ឈ្នះ​ចាញ់​ឃើញ​​

សត្វព្រៃ​គ្រប់​ប្រភេទ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ គឺជា​សម្បត្តិ​របស់​រដ្ឋ ​ក្នុងនោះក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​បាន​បែងចែក​សត្វ​ទាំងនោះ​ជា​បី​ក្រុម​ធំៗ​ គឺក្រុម​ប្រភេទ​ជិត​ផុតពូជ ក្រុម​ប្រភេទ​មាន​ដោយ​កម្រ និង​ក្រុម​ប្រភេទ​មាន​ដោយ​​បង្គួរ។ ជាមួយ​គ្នា​នេះ​ដែរ ច្បាប់​ការប្រមាញ់​ត្រូវ​បាន​ចែង ដោយ​ចាត់​ជា​​អំពើ​ខុសច្បាប់​ដែល​​ត្រូវ​ទទួលទោស​តាម​ក្រុម​សត្វ​នីមួយៗ។

 

ផាប់ឃីស-ជីវ័ន្ត កូរ​គ្នា​រាប់​ឈ្មោះ​សត្វ​ព្រៃ ២ដង​ទើប​រក​ឈ្នះ​ចាញ់​ឃើញ​​

 

​ដើម្បី​បង្កើន​ការ​ចងចាំ​ឈ្មោះ​សត្វ​ព្រៃ​ទាំងនោះ​ ដូច្នេះ​ថ្ងៃនេះ​​ ល្បែង​កម្សាន្ត​តេស្ត​សមត្ថភាព​តារា​ ជួប​គ្នា​ទៀត​ហើយ ដែល​​ជួប​ជាមួយ​នឹង​ ផាប់ ឃីស រួម​ទាំង​ វី ជីវន្ត​ ប្រណាំង​គ្នា​រាប់​ឈ្មោះ​សត្វ​ព្រៃ​ក្នុង​រយៈ​ពេល​ ២០ វិនាទី​។ អ្នក​ទាំង​ពីរ​ប្រណាំង​គ្នា​យ៉ាង​ស្វិតស្វាញ​លាយឡំ​នឹង​​ភាព​កំប្លុក​កំប្លែង​​ផង​នោះ ធ្វើ​ឲ្យ​ពិបាក​រក​ថា​អ្នកណា​ឈ្នះ​ ឬចាញ់​ ប៉ុន្តែ​ចង់​ដឹង​ថា​ពួកគេ​ប្រកួត​គ្នា​សប្បាយ​យ៉ាង​ណា តោះ​ទស្សនា​ វីដេអូ​ខាង​ក្រោម៖

 

 

អត្ថបទ៖ ថា ម៉ាលីដា​​​​