កីឡាករ​ហែល​ទឹក​ជម្រើស​ជាតិ​ចិន កំពុង​ល្បី​​​ផ្ទុះ​​ព្រោះ​រូបរាង​សង្ហា​ឥត​ទាស់

ជាថ្មីម្ដងទៀត កីឡាករហែលទឹកជម្រើសជាតិចិន Ning Zetao បានទាក់ទាញអារម្មណ៍អ្នកគាំទ្រសារជាថ្មីជាមួយកម្រងរូបភាពថ្មីរបស់ខ្លួននៅលើអ៊ីនធឺណិត។

ក្រុមកីឡាករហែលទឹកជម្រើសជាតិរបស់ចិនបានដាក់ជើងមកដល់ទីក្រុង Rio ប្រទេសប្រេស៊ីលកាលពីថ្ងៃទី ៣១ខែកក្កដាមុននេះដើម្បីចូលរួមក្នុងការប្រកួត Olympics ឆ្នាំ២០១៦។

ទិដ្ឋភាពហ្វឹកហាត់របស់ពួកគេទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនជាពិសេសគឺកីឡាកររូបស្រស់វ័យ២៣ឆ្នាំ Ning Zetao ដែលធ្លាប់ដណ្ដើមបានមេដាយមាសនៅក្នុងការប្រកួតហែលទឹក១០០ម៉ែត្រទូទាំងពិភពលោកនៅរុស្សីកាលពីឆ្នាំមុន។ ដោយសារតែមានរូបសម្បត្តិលេចធ្លោជាងគេ កំលោះសង្ហាកើតឆ្នាំ១៩៩៣រូបនេះក៏ត្រូវបានទស្សនាវដ្ដីល្បីឈ្មោះ ELLE អញ្ជើញឲ្យក្លាយជាម៉ូដែលរបស់ទស្សនាវដ្ដីនេះផងដែរ៕

ប្រភព៖ news.sabay


Related Posts