កីឡាករ​វ័យក្មេង​របស់​ Leicester ​អូស​បាល់​ចេញ​ពី​ដី​ខ្លួនឯង​ទៅ​សុត​បញ្ចូល​ទី​ Barcelona​ យ៉ាង​អស្ចារ្យ​

Ahmed Musa កីឡាករចំណូលថ្មីរបស់ក្រុមម្ចាស់ជើងឯក Premier League, Leicester City បានចំណាយពេលមិនដល់ពីរនាទីផង សម្រាប់ការរកគ្រាប់បាល់ដំបូងរបស់គេ ក្នុងការប្រកួតជាមួយ ក្រុមម្ចាស់ជើងឯកអេស្ប៉ាញ Barcelona។

កីឡាកររូបនេះបានចេញពីក្លឹប CSKA Moscow ប្ដូរមកលេងនៅ Leicester ក្នុងតម្លៃ១៦លានផោន ហើយរូបគេត្រូវបានប្ដូរចូលនៅនាទីទី៤៦ ស្របគ្នានឹងខណៈដែល Barcelona កំពុងនាំមុខ៣ទល់នឹង០ ហើយភ្លាមនោះគ្រាន់តែចូលភ្លាម Musa បានបញ្ចេញសមត្ថភាពល្បឿនរបស់គេតែម្ដង។

កីឡាករវ័យ២៣ឆ្នាំរូបនេះ បានដណ្ដើមបាល់រួចហើយរត់អូសបាល់ចេញពីទឹកដីខ្លួនឯង ផុតកីឡាករ Barcelona ក្នុងនោះមានដូចជា Javier Mascherano និង Sergi Roberto ជាដើម ហើយចុងក្រោយរូបគេក៏សុតបញ្ចូលទីបំបែកពងមាន់ឲ្យ Leicester នៅនាទីទី៤៧។

ក្រោយមកមិនយូរប៉ុន្មាននៅនាទីទី៦៤ Ahmed Musa បានសុតបញ្ចូលទីមួយគ្រាប់ទៀត ធ្វើឲ្យលទ្ធផលប្រែទៅជា៣ទល់នឹង២ តែមិនយូរប៉ុន្មាន Barcelona បានរកគ្រាប់បាល់បន្ថែមមួយគ្រាប់ ធ្វើឲ្យចប់ការប្រកួត Leicester ២ Barcelona ៤។

ប្រភព៖ news.kqube


Related Posts