Zidane៖ James Rodriguez មិនចាកចេញពី Real Madrid ទេ

គ្រូបង្វឹកក្រុមស្តេចស  Real Madrid លោក Zinidine Zidane បានប្រាប់អោយដឹងថា:កីឡាករខ្សែបម្រើស្លាបឆ្វេង​អន្តជាតិកូឡុំប៊ី James Rodriguez  និង មិនចាកចេញពីក្លឹបជើងឯក Eufa Champion League 2015-2016ទេ ។

zidanenews1

(Zidane ប្រាប់ jame ថា: អ្នកនៅតែជាកីឡាកររបស់ Real Madrid)

គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ​បានធ្វើការឆ្លើយតប ទៅនិង ពត៌មានដែលផ្សព្វផ្សាយមកថា: គ្រូបង្វឹករូបនេះ បង្ខំអោយJame ចាកចេញពីពហុកីឡាដ្ឋាន Santiago Bernabeu កំលុងពេលរដូវកាល 2015-2016កន្លងទៅនៅក្របខណ្ឌLa Liga ដោយសំអាងលើកីឡាកររូបនេះមិនសូវបានចូលលេងជម្រើស​១១នាក់ដំបូង និង បង្ហាញខ្លួនបានតែ ២៦ប្រកួត ស៊ុតបញ្ចូលទីបានតែ៧គ្រាប់ និង Assist អោយមិត្ររួម​ក្រុមស៊ុត បាន ៨ដងប៉ុណ្ណោះ។

zidanenews2

(ឆេ្វង: Lucas Modric ជាប់ជម្រើសដំបូងច្រើនជាងមិត្តរួមក្រុម Jame(ស្តាំ) កាលពីរដូវកាល 2015-2016)

គ្រូបង្វឹកវ័យ44ឆ្នាំដែលចូលមកកាន់តំណែងជំនួសលោក Rafael Benitez កាលពីខែមករា 2016  កន្លងទៅ ក៏បានជំទាស់និងនិងរឿងរ៉ាវព្រឹត្តិការណ៏ទាក់ទងដែលនិយាយពីការចាកចេញពីក្លឹបរបស់Jame។ប៉ុន្តែគាត់បានបកស្រាយបន្តទៀតប្រាប់ថា:លោកបានទទូចអោយកីឡាករសញ្ជាតិកូឡុំប៊ីដែលផ្ទេរពីក្លឹប Monaco កាលពីឆ្នាំ​2014បន្ទាប់ពីព្រឹត្តិការណ៏World Cup  រូបនេះ នៅតែបន្តលេង និង ជួយក្លឹបសំរាប់រដូវកាលថ្មី2016-2017 ដែលនិងចាប់​ផ្តើមឆាប់ៗខាងមុខនេះ​ពីព្រោះJameជាកីឡាករដែលក្លឹបត្រូវការដដែល ហើយគាត់ចង់អោយ​កីឡាករ​​ក្នុង​ក្លឹបទាំងអស់​ប្រឹងប្រែង​លេងអោយអស់ពីសមត្ថភាពសំរាប់រាល់ការប្រកួតខាងមុខនេះ។

ដោយ៖​ ប៉ូលីន

The post Zidane៖ James Rodriguez មិនចាកចេញពី Real Madrid ទេ appeared first on CamboSport.