F.C Barcelona លុតក្រុម Leicester City ក្នុងការប្រកួត International Champion Cup (មានវិដេអូរ)

ក្រុមជើងឯក La liga 2015-2016 FC.Barcelona បានយកឈ្នះក្រុមជើងឯក English premier league Leicester City ក្នុងការប្រកួត International Champion Cup ដែលធ្វើឡើងនៅទីក្រុង Stockholm ប្រទេសស៊ុយអែតកាលពីរាត្រីថ្ងៃទី3សីហា2016 នេះ។

mesi
(ខ្សែប្រយុទ្ធអន្តរជាតិថ្លៃបំផុតសញ្ជាតិ Nigeria កីឡាករ Ahmed Musa(កណ្តាល) របស់ក្លឹប Leicester City)

កូនក្រុមរបស់គ្រូបង្វឹកលោក Luis Enrique គឺកីឡាករចំនូលថ្មី Munir El Hadda រកគ្រាប់បាល់បាន2គ្រាប់តែឯងនៅនាទីទី26 និង 45 និង ខ្សែប្រយុទ្ធឆ្នើមរកបាន1គ្រាប់ នៅនាទី ទី34 ប៉ុន្តែកីឡាករចំនូលថ្មីរបស់ក្រុមលោក Claudio Ranieri ដែលមានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្រ្តក្លឹប Leicester គឺកីឡាករ Ahmed Musa តាមរកគ្រាប់បាល់បាន2គ្រាប់តែឯងនៅនាទីទី48 និង 66 ប៉ុន្តែ កីឡាករ Rafa Mujica ចំនូលថ្មីវ័យ17ឆ្នាំរបស់Barcelona រកគ្រាប់បាល់បាននៅនាទី84និងរក្សាការនាំមុខរហូតដល់បញ្ចប់ការប្រកួត Fc. Barcelona 4:2 Leicester City ។

polin

(កីឡាករឆ្នើម Messi មិនបានស៊ុតបញ្ចូលទីទេ តែបាន Assist អោយមិត្តរួមក្រុមស៊ុតបាន ៣គ្រាប់)
គួរបញ្ជាក់ផងដែរថា Ahmed Musa ជាកីឡាករដែលមានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្រ្តរបស់ ក្លឹបកញ្ជ្រោងខៀវ ដែលបាននាំរូបគេមកពីក្លឹប CSKA Moscow ក្នុងតម្លៃ £16លានផោនដែលកាលពីរដូវកាលមុនលេងនៅក្លឹប CSKA Moscow គេស៊ុតបញ្ចូលទីបាន 13គ្រប់ក្នុងចំណោម 30ប្រកួត។

គ្រូបង្វឹក Luis Enrique របស់ក្រុមអ្នកមានបុណ្យBarcelona បានថ្លែប្រាប់សារពត៌មានថា ក្រុមLeicester បានធ្វើអោយមានការភ្ញាក់ផ្អើលដ៏អស្ចារ្យក្នុងពិភពបាល់ទាត់ទ្វីបអឺរ៉ុប កាលពី រដូវកាលមុន និង បានធ្វើអោយកូនក្រុមរបស់ខ្ញុំកំពុងតែពេញចិត្ត និងការប្រកួតទល់ ជាមួយពួកគេ នៅថ្ងៃនេះ និងពេលក្រោយក្នុងកម្មវិធីធំៗទៀត។

ក្លឹប Leicester city និងត្រូវប្រកួតកម្មវិធីពានរង្វាន់ Community Shield បើករដូវកាល English Premier League
ជាមួយនិងក្លឹប Man.United នាថ្ងៃអាទិត្យទី 7 សីហា 2016 នេះផងដែរ។
រីឯលទ្ធផលការប្រកួតក្នុងកម្មវិធី International Champion Cup ដដែលនេះផងដែរ
ក្រុម Bayern Munich(អាឡឺម៉ង់) យកឈ្នះក្រុម Real Madrid ដោយលទ្ធផល 0-1
ក្រុម Chelsea(អង់គ្លេស) យកឈ្នះក្រុម AC.Milan(អ៊ីតាលី) ដោយលទ្ធផល 3-1

អត្ថបទ:បូលីន

ប្រភព:BBC & Dailymail Sport

The post F.C Barcelona លុតក្រុម Leicester City ក្នុងការប្រកួត International Champion Cup (មានវិដេអូរ) appeared first on CamboSport.