ភ្លើង​គប់ បើក​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិក ត្រូវ​​បាន​​ដង្ហែ​​មក​​ដល់​​ទី​​ក្រុង Rio ហើយ

(ក្រុងរីយ៉ូ)៖ ភ្លើងគប់ សម្រាប់ជាសញ្ញាបើកការប្រកួតកីឡាអូឡាំពិក រដូវក្តៅឆ្នាំ2016 ត្រូវបានដង្ហែមកដល់ទីចាប់ផ្តើម​នៃ​ទី​ក្រុង Rio de Janeiro នៃ​ប្រទេស​ប្រេ​ស៊ីល​ហើយ ក្រោយ​ពេល​ចំណាយ​ពេល ៣ខែ ដង្ហែនៅតាមទីក្រុងនៃប្រទេសស្ថិតក្នុងតំបន់អាមេរិកឡាទីន​មួយ​នេះ​។

olympicfirerio1

សារព័ត៌មាន CNN បានចេញផ្សាយឲ្យដឹងនៅព្រឹកនេះថា ភ្លើងគប់សម្រាប់បើកការប្រកួតដែលមានរយះពេល ៤ឆ្នាំម្តងនេះ ត្រូវ​បាន​ចៅ​ហ្វាយ​ក្រុង Rio លោក Eduardo Paes ជា​តំណាង​កាន់​ភ្លើងគប់ មុនពិធីសម្ពោធការប្រកួតជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី០៥ ខែ​សីហា​​ស្អែក​នេះ​។

olympicfirerio2

សូមបញ្ជាក់ផងដែរថា ព្រឹត្តិការប្រកួតកីឡាអូឡាំពិក Olympic Games ត្រូវបានធ្វើឡើងលើកទី១ នៅប្រេស៊ីល ហើយក៏កំពុងតែស្ថិត​ការ​តវ៉ា​យ៉ាង​ចម្រូង​ចម្រាស់​ផង​ដែរ ពី​សំណាក់​ប្រជា​ពល​រដ្ឋ​ប្រេ​ស៊ីល ការ​ព្យួរមុខតំណែងប្រធានាធិបតី Dilma Rousseff និង​វិបត្តិ​វីរ៉ុស Zika ជា​ដើម​។

olympicfirerio3

ការប្រកួតកីឡាអូឡាំពិក Rio 2016 មានរយះពេលតែ ១៦ថ្ងៃប៉ុណ្ណោះ ពោលចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ​២០១៦៕

ប្រភព៖ khmertalking

The post ភ្លើង​គប់ បើក​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិក ត្រូវ​​បាន​​ដង្ហែ​​មក​​ដល់​​ទី​​ក្រុង Rio ហើយ appeared first on CamboSport.