សំណង់​អគារ​​ដ៏​ធំ​របស់​សាកលវិទ្យាល័យ AUPP ត្រៀម​ស្វា​គម​ន៍​និស្សិត​ខែ្ម​រ

រាជធានី​ភ្នំពេញ ​៖ សំណង់​អគារ​ដ៏​ធំ​ស្កឹមស្កៃ​​របស់​សាកលវិទ្យាល័យ​អា​មេ​រិ​កាំ​ង​ភ្នំពេញ  (AUPP) ដែល​ជា​សាកលវិទ្យាល័យ​នាំមុខ​គេ​ ផ្នែក​គុណភាព​នៅ​កម្ពុជា​ បាន​កំពុង​មមារញឹក​ក្នុង​ការ​កសាង​បញ្ចប់ ​ដើម្បី​ត្រៀមខ្លួន​ទទួល​និស្សិត​ខែ្ម​រ ដែ​ល​នឹង​ត្រូវ​ចូល​រៀន​នៅ​ឆ្នាំ​ថ្មី​នេះ​ ។

អគារ​កម្ពស់​៥​ជាន់​ មាន​ផៃ្ទ​ក្រឡា​ជិត​៣​ម៉ឺន​ម៉ែត្រការ៉េ សង់​លើ​ផៃ្ទ​ដី​ជិត​៧​ហិ​កតា​នៅ​ក្រុងភ្នំពេញ នឹង​ក្លាយជា​សាកលវិទ្យាល័យ​ធំ​ជាងគេ​បំផុត​នៅ​កម្ពុជា​ ។ លោក​សាស្ត្រា​បណ្ឌិត ខែ​ណិ​ត ដាន់ (Dr. Kenneth Dunn) ជា​ស្ថាបនិក​មួយ​រូប​របស់ AUPP បាន​មាន ប្រសា​ស​ន៍​​ថា AUPP កំពុង​មមារ​ញឹក​ ក្នុង​ការ​កសាង​អគារ​សិក្សា​ថ្មី​របស់​ខ្លួន​នៅ​ក្បែរផ្លូវជា សុ​ផា​រ៉ា ហើយតាម​គម្រោងអគារ​​នេះ​ នឹង​ត្រូវ​កសាង​បញ្ចប់​នៅ​ដើមឆ្នាំ​ក្រោយ​។

លោក​សាស្ត្រា​បណ្ឌិតខែ​ណិ​ត ដាន់ បាន​មាន​ប្រសាសន៍​បន្ថែម​ថា និស្សិត​ដែល​រៀន​នៅ ​AUPP អាច​មាន​ជម្រើស​ពីរ​ ។ ទី​មួយ ពួក​គាត់​អាច​ចំណាយពេល​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ទាំង​បួន (៤) ឆ្នាំ​នៅ AUPP ឬ និស្សិត​អាច​ជ្រើសរើស​សិក្សា​មួយ​ឆមាស ឬ​ពីរ​ឆមាស​នៅ​សាកលវិទ្យាល័យ​រដ្ឋ​ហ្វ​ត​ហេ​សហរដ្ឋអាមេរិក (FHSU) ដើម្បី​ទទួល​បាន​សញ្ញាបត្រ​ពីរ (Dual Degree) ដែល​សញ្ញាបត្រ​មួយ​ចេញ​ដោយ AUPP និង មួយទៀត​ចេញ​ដោយ FHSU ។

លោក ដាន់ បា​នប​នែ្ថ​ម​ថា ដើម្បី​សម្រួល​ដល់​ការ​ចុះ​ឈ្មោះ​ចូល​រៀន  AUPP ចាប់ផ្តើម​ទទួល​ពាក្យ​របស់ក្មួយ​ៗ​ចាប់ពី​ថៃ្ង​នេះ​តទៅ​៕