សហគមន៍​ដីធ្លី​ស្នើ​រដ្ឋាភិបាល​ឲ្យ​ដោះស្រាយ​វិវាទ​ដីធ្លី​ក្រៅ​ប្រព័ន្ធ​តុលាការ

សហគមន៍​ដីធ្លី សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ បារម្ភ​ចំពោះ​ភាព​ខ្វះខាត​នៃ​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា ដែល​នាំ​ឲ្យ​ពលរដ្ឋ ពិសេស​ជនជាតិ​ដើម​ភាគតិច តែង​រងគ្រោះ​ឥត​ឈប់​ឈរ​ពី​ករណី​រំលោភ​ដីធ្លី ដែល​ជា​បញ្ហា​ដែល​នាំ​ឲ្យ​មាន​ការ​អភិវឌ្ឍ​យឺត។

ករណី​នេះ សហគមន៍​ដីធ្លី​ជំរុញ​ឲ្យ​រដ្ឋាភិបាល ពង្រឹង​យន្តការ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ ដើម្បី​បញ្ចប់​បញ្ហា​ដីធ្លី។

សហគមន៍​ជនជាតិ​ដើម​ភាគតិច និង​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី ចង់​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ លើ​បញ្ហា​មួយ​ចំនួន រួម​មាន ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ និង​អ្នក​មាន​អំណាច ព្រមទាំង​បញ្ហា​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​ប៉ះពាល់​ដល់​សហគមន៍​ជនជាតិ​ដើម​ភាគតិច។

ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ស្ដីពី​ថ្នាក់​ជាតិ «របប​គំហើញ​ថ្មីៗ ទាក់ទិន​នឹង​កិច្ច​ដំណើរ​ការ​ចុះ​បញ្ជី ដី​សមូហភាព និង​ការ​ដោះស្រាយ​ទំនាស់​នៅ​មូលដ្ឋាន» ដែល​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​៤ ខែ​សីហា។

សិក្ខាសាលា​នេះ ក្នុង​បំណង​ជួយ​ឲ្យ​មាន​នូវ​គោល​នយោបាយ​ដ៏​ពេញ​ចិត្ត និង​អាច​អនុវត្ត​បាន ដែល​ធានា​ដល់​សិទ្ធិ​របស់​គ្រួសារ​ជនជាតិ​ដើម​ភាគតិច​ក្នុង​ការ​អាស្រ័យ​ផល​ពី​ដីធ្លី និង​ធនធាន​ធម្មជាតិ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។