ចិន​ប្រកាស​ឲ្យ​កងទ័ព ប៉ូលិស និង​ប្រជាជន​ត្រៀមខ្លួន​ធ្វើ​សង្គ្រាម​ការពារ​សមុទ្រ​ចិន​ខាង​ត្បូង

រដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានហៅកងទ័ព ប៉ូលិស និងប្រជាជនទូទៅឲ្យប្រុងប្រៀបឲ្យរួចជាស្រេច ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន ខណៈដែលលោកមើលឃើញថា ភាពតានតឹងក្នុងសមុទ្រចិនខាងត្បូង គឺជាការគំរាមកំហែងដោយផ្ទាល់មកលើប្រទេសខ្លួន ។

លោក Chang Wanquan បានចេញសេចក្ដីថ្លែងការណ៍ដូចនេះ ក្នុងពេលដែលទៅពិនិត្យមើលការដំឡើងឧបករណ៍យោធានៅឆ្នេរភាគកើត ក្នុងខេត្ត Zhejiang ។ ភាពធ្ងន់ធ្ងរនៃស្ថានភាពសន្តិសុខជាតិត្រូវឃ្លាំមើលយ៉ាងប្រុងប្រយ័ត្ន ហើយអ្វីដែលរឹតតែត្រូវប្រយ័ត្នបំផុតនោះគឺ ការគំរាមកំហែងនៅផ្ទៃសមុទ្រ ដូច្នេះហើយកងទ័ពចិន ក្រុមអ្នកអនុវត្តច្បាប់ និងប្រជាជនគ្រប់រូប ត្រូវតែត្រៀមខ្លួនឲ្យរួចរាល់ ដើម្បីត្រៀមប្រមូលផ្ដុំគ្នា ក្នុងព្រឹត្តិការណ៍ “សង្គ្រាមប្រជាជននៅសមុទ្រ” (People’s war at sea) ។

ប៉េកាំងបានរិះគន់ការល្បាតដែនសមុទ្រ និងប្រតិបត្តិការយន្តហោះរបស់កងទ័ពអាកាសអាមេរិក ហើយចាត់ទុកថា វាជាការបង្កជម្លោះមួយ ដូច្នេះហើយគេបានដំឡើងប្រព័ន្ធមីស៊ីលប្រឆាំងនាវា និងប្រព័ន្ធការពារដែនអាកាសជាដើម ក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូងនោះ ។

កងទ័ពខ្លាំងរបស់ប្រជាជនចិន២.៣លាននាក់ គឺ “មានទំនុកចិត្តពេញលេញ ហើយមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយការគំរាមកំហែងខុសគ្នាជាច្រើន និងការបង្ករឿងផ្សេងៗ” លោក Chang បានថ្លែងដូចនេះ នៅក្នុងកិច្ចប្រជុំមួយដើម្បីរំលឹកដល់ខួបទី៨៩នៃការបង្កើតកងទ័ពប្រជាជនចិន People’s Liberation Army (PLA)

ចិន​ប្រកាស​ឲ្យ​កងទ័ព ប៉ូលិស និង​ប្រជាជន​ត្រៀមខ្លួន​ធ្វើ​សង្គ្រាម​ការពារ​សមុទ្រ​ចិន​ខាង​ត្បូង

ប្រែសម្រួល៖ sabay

ប្រភព៖ RT

  • ចិន​ប្រកាស​ឲ្យ​កងទ័ព ប៉ូលិស និង​ប្រជាជន​ត្រៀមខ្លួន​ធ្វើ​សង្គ្រាម​ការពារ​សមុទ្រ​ចិន​ខាង​ត្បូង已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/08/04  Category:ជីវិតនិងសង្គម
Tags: