ហេតុផល​នៃ​ការបិទ​ភ្នែក​របស់ ចាន់ គង់​ការ ពិតជា​មានន័យ​

6 Videos


ម្ចាស់ជ័យលាភីលេខ ១ ក្នុងកម្មវិធី «កំពូលតារាបង្ហាញម៉ូដកម្ពុជា» កញ្ញា ចាន់ គង់ការ បានបញ្ចេញសារខ្លីជាភាសាអង់គ្លេសមួយឃ្លា តែមានអត្ថន័យគួរឱ្យចាប់អារម្មណ៍ជាទីបំផុត ដែលសារនោះបង្ហាញពីហេតុផលនៃការបិទភ្នែក ។

ហេតុផល​នៃ​ការបិទ​ភ្នែក​របស់ ចាន់ គង់​ការ ពិតជា​មានន័យ​

សារខ្លីជាភាសាអង់គ្លេស របស់កំពូលតារាបង្ហាញម៉ូដម្នាក់នេះបានសរសេរឱ្យដឹងថា «Why do we close our eyes when we pray? When we cry? When we dream? Or when we kiss? Because we know that the most beautiful things in life are not seen, but felt by heart.» មានន័យជាភាសាខ្មែរថា «ហេតុអ្វីបានជាយើងបិទភ្នែករបស់ពួកយើងនៅពេលអធិដ្ឋាន ? នៅពេលយំ ? នៅពេលយល់សប្ដិ ? ឬ ក៏នៅពេលយើងថើប ? គឺដោយសារតែយើងបានដឹងថា របស់ដែលស្អាតបំផុតក្នុងជីវិតរបស់យើងនោះ គឺមិនអាចមើលឃើញនឹងភ្នែកទេ ប៉ុន្តែយើងអាចដឹងដោយសារបេះដូង» ។

ហេតុផល​នៃ​ការបិទ​ភ្នែក​របស់ ចាន់ គង់​ការ ពិតជា​មានន័យ​

ក្រៅពីមមាញឹកខ្លាំងក្នុងអាជីពជាតារាបង្ហាញម៉ូដ ចាន់ គង់ការ ក៏បានបង្ហាញវត្តមានក្នុងវីដេអូខារ៉ាអូខេ និង ភាពយន្ដផងដែរ ដែលមើលទៅឃើញថា កំពូលតារាបង្ហាញម៉ូដដែលមានការតស៊ូខ្ពស់ម្នាក់នេះ មានទេពកោសល្យខ្ពស់មិនធម្មតានោះឡើយខាងផ្នែកសម្ដែងដែលជាហេតុស្ទួយឱ្យតារារូបនេះកាន់តែលេចធ្លោឡើងក្នុងវិស័យសិល្បៈ ៕

                                                                                                     ភូមិន្ទ

ហេតុផល​នៃ​ការបិទ​ភ្នែក​របស់ ចាន់ គង់​ការ ពិតជា​មានន័យ​

ហេតុផល​នៃ​ការបិទ​ភ្នែក​របស់ ចាន់ គង់​ការ ពិតជា​មានន័យ​