ឱក សុគន្ធ​កញ្ញា មិន​ផាត់មុខ​សោះ យ៉ាងម៉េច​ដែរ ?

6 Videos


ធ្លាប់តែឃើញ ឱក សុគន្ធកញ្ញា ផាត់មុខតែងខ្លួនថែមក្រេមម្សៅយ៉ាងស្រស់ស្អាត ដោយឡែកពេលនេះ ក្រឡេកមើលពីសម្រស់បែបធម្មជាតិរបស់នាង ដោយពុំមានការ Make up វិញម្តង តើប្លែកយ៉ាងណាដែរ ? តាមរយៈរូបភាពពីរសន្លឹកនេះ បានបង្ហាញឲ្យឃើញថា ឱក សុគន្ធកញ្ញា ពិតជាស្រស់ស្អាត តាមបែបធម្មជាតិ បើទោះបីជានាងធ្លាប់កែច្រមុះពីមុនក្តី ។

ឱក សុគន្ធ​កញ្ញា មិន​ផាត់មុខ​សោះ យ៉ាងម៉េច​ដែរ ?

ភាគច្រើនអ្នកគាំទ្រនាងពេលដែលឃើញរូបភាពមិនផាត់មុខ ឬថែមក្រេមម្សៅដូចសព្វដង សុទ្ធតែលាន់មាត់សរសើរនាងគ្រប់ៗគ្នា ។ ឱក សុគន្ធកញ្ញា នៅតែជាតារាចម្រៀងលេចធ្លោនៅក្នុងផលិតកម្មរស្មីហង្សមាស បទចម្រៀងរបស់នាងជាច្រើនបានចេញលក់នៅលើទីផ្សារ។

ឱក សុគន្ធ​កញ្ញា មិន​ផាត់មុខ​សោះ យ៉ាងម៉េច​ដែរ ?

កាលពីពេល ថ្មីៗនេះ នាងត្រៀមនឹងចេញបទចម្រៀង Original ជាច្រើនបទទៀត មិនឲ្យចាញ់មិត្តរួមក្រុមនោះទេ ។ អ្នកគាំទ្រ ឱក សុគន្ធកញ្ញា កំពុងទន្ទឹងរងចាំបទចម្រៀងថ្មីៗរបស់នាងគ្រប់គ្នា ៕

                                                                       អាលីណា