សម្ដេច ហ៊ុន សែន សម្រេច​លុបចោល​គម្រោង​ពីរ​នៅ​ខេត្តកំពង់ស្ពឺ និពន្ធដោយ : ថ្មីៗ       August-04-2016, 12:25 pm         1584

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សម្ដេច ហ៊ុន សែន សម្រេច​លុបចោល​គម្រោង​ពីរ​នៅ​ខេត្តកំពង់ស្ពឺសម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​លុបចោល​គ​ម្រោ​ង​អភិវឌ្ឍ​ចំនួន​ពីរ នៅ​ខេត្តកំពង់ស្ពឺ ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ ដែល​តែងតែ​តវ៉ា​ជំទាស់​ចំពោះ​គម្រោង​នេះ។

ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​នៅ​ខេត្តកំពង់ស្ពឺ​ព្រឹក​នេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​និ​រាករ​ណ៌​ចោល​ទាំងអស់​នូវ​លិខិតស្នាម​ពាក​ព័​ន្ឋ​ចំណតរថយន្ត​ចាស់ (បេនឡាន) ផ្សារ​កំពង់ស្ពឺ ដោយ​មិនមាន​ការផ្លាស់ប្តូរ​កន្លែង​លក់ដូរ​របស់​អាជីវក​រ​ទៅ​ទីតាំង​ថ្មី​ឡើយ ពោលគឺ​ប្រជាពលរដ្ឋ អាជីវករ​លក់ដូរ​អា​ច​បន្ត​របរ​រកស៊ី​ពួកគេ​នៅ​ចំណតរថយន្ត​ចាស់​នោះ​ជា​រៀងរហូត។ ជាមួយគ្នានេះ​ប្រមុខ​រដ្ឋាភិបាល ក៏បាន​បញ្ជា​ឲ្យ​អាជ្ញាធរ ត្រូវ​ពិភាក្សា​ជាមួយ​ម្ចាស់​ចំណតរថយន្ត​ថ្មី(បេនឡាន) ដើម្បី​ជួយ​សម្រួល​ការរកស៊ី​ដ​ល់​វិនិយោគិន ដែលមាន​បំណង​រកស៊ី​នៅ​ទីនោះ​ផងដែរ។

ក្រៅពី​បញ្ហា​ចំណត​បេនឡាន​នេះ សម្ដេច ហ៊ុន សែន ក៏បាន​បដិសេធចោល​លើ​ពិភាក្សា​ពី​គម្រោង​រៀបចំ​ព្រលានយន្តហោះ ដោយ​សម្ដេច​ប្រកាសថា គ្មាន​ការរៀបចំ​ព្រលានយន្តហោះ​នៅ​ខេត្តកំពង់ស្ពឺ​ឡើយ។

រយៈ​ប៉ុន្មាន​ពេល​ប៉ុន្មាន​ថ្ងៃនេះ សម្ដេច ហ៊ុន សែន បាន​ចុះ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ដោយផ្ទាល់​នៅតាម​បណ្ដា​ខេត្ត​ចំនួន៨ហើយ ក្រោយពី​សម្ដេច ប្រកាសថា លោក​នឹង​ចុះ​ត្រួតពិនិត្យ និង​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់ នៅតាម​មូលដ្ឋាន តាម​បណ្ដា​ខេត្ត​នានា ទូទាំងប្រទេស៕