មេព្រៃសង្កាត់​កងមាសចាប់​រថយន្ត​យីឌុប ដឹកឈើជន្លង់​ម្រេចបង្កប់​ឈើ​ប្រណីត មួយថ្ងៃហើយ​មិនទាន់រើ​ត្រួតពិនិត្យ សង្ស័យ…​.. (មានវីដេអូ)

(កំពង់ចាម)៖ រថយន្តយីឌុប ដឹកឈើប្រភេទជន្លង់ម្រេច ពេញណែនមួយគ្រឿងត្រូវបានកំលាំង រដ្ឋបាលព្រៃឈើសង្កាត់ កងមាសឃាត់យកចូលទីស្នាក់ការ ដោយសង្ស័យថាមានបង្កប់ឈើប្រណីត នៅពីក្រោម តែរហូតមកដល់ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ ២០១៦ នេះ គេនៅមិនទាន់ឃើញសមត្ថកិច្ច មេព្រៃរើធ្វើការត្រួតពិនិត្យ នៅឡើយនោះទេ ដោយគេឃើញម្ចាស់កំពុង រត់ការខ្វែងដៃខ្វែងជើងផងដែរ។

តាមប្រភពព័ត៏មានបានបង្ហើប អោយដឹងថាចំណាត់ការមេព្រៃសង្កាត់កងមាស ឃាត់រថយន្តយីឌុបដឹកជន្លង់ម្រេច ដោយសង្ស័យមានបង្កប់ឈើប្រណីត ពីក្រោមនេះបានប្រព្រឹត្តទៅ តាំងពីថ្ងៃទី៣ ខែ សីហា ឆ្នាំ ២០១៦ មកម្ល៉េះ។ ប៉ុន្តែរហូតដល់ព្រឹក ថ្ងៃទី៤ ខែ សីហានេះ គេនៅមិនទាន់ឃើញមន្ត្រីមេព្រៃរើ ធ្វើការត្រួតពិនិត្យនៅឡើយទេ ខណៈដែលគេឃើញម្ចាស់រថយន្ត ដឹកឈើខាងលើកំពុងរត់ការ រកការអន្តរាគមន៏ពីអ្នកនេះ អ្នកនោះដើម្បីសំរួលតែគេមិនទាន់ដឹង ពីលទ្ធផលនៅឡើយទេ ប៉ុន្តែទោះជាមេព្រៃមិនទាន់រើត្រួតពិនិត្យ ក៏ដោយតែបើតាមការពិនិត្យ ពីខាងក្រៅរថយន្តគេមើលឃើញថា រថយន្តដឹកជន្លង់ម្រេចនេះ ពិតជាមានបង្កប់ឈើប្រណីត នៅពីក្រោមប្រាកដមែនគ្រាន់តែ មិនទាន់ដឹងតួលេខចំនួន ឈើពិតប្រាកដ។

ពាក់ព័ន្ធករណីនេះ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦នេះ អង្គភាពព័ត៏មាន FRESH NEWS មិនអាចធ្វើការទាក់ទង ទៅមន្ត្រីមេព្រៃសង្កាត់កងមាស ដើម្បីសាកសួរព័ត៏មាន លំអិតបានឡើយព្រោះមិនមានលេខទូរស័ព្ឌ សំរាប់ធ្វើការទាក់ទង៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា រថយន្ដសាំយ៉ុងដឹកជន្លង់ម្រេច១០គ្រឿង តែងតែបើកបិទគ្នារេពេញផ្លូវបង្កភាពភ័យខ្លាច ដល់ប្រជាពលរដ្ឋនោះ ត្រូវបានកម្លាំងអាវុធហត្ថខេត្ត អាវុធហត្ថក្រុងក្រចេះ សហការជាមួយសង្កាត់ រដ្ឋបាលព្រៃឈើថ្មក្រែ ដឹកនាំដោយ លោកទ្រី ម៉េងលាង នាយរងផ្នែករដ្ឋបាលព្រៃឈើក្រចេះ បើកប្រតិបត្តិការចុះបង្ក្រាប និងឃាត់បានចំនួន១០គ្រឿងនា កាលពីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ នៅមុខទីបញ្ជាការដ្ឋានអាវុធហត្ថក្រុងក្រចេះ។

ប៉ុន្តែប្រតិបត្តិការខាងលើនេះ បានឈានទៅដល់ការប្រើអំពើហិង្សាដាក់គ្នា រវាងកងកម្លាំង និងប្រជាពលរដ្ឋជាម្ចាស់រថយន្ត បណ្តាលឲ្យមានអ្នករងរបួសទៀតផង។ សមត្ថកិច្ចបានឲ្យដឹងថា រថយន្ដ១០គ្រឿង ដឹកជន្លង់ម្រេចនោះ គឺដឹកចេញពីឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ឆ្លងកំពង់ចម្លងព្រលូង ដឹកកាត់ខេត្តក្រចេះ បន្ដទៅលក់នៅខេត្តត្បូងឃ្មុំ និងខ្លះទៀតយកទៅលក់ព្រំប្រទល់វៀតណាម។ ជារៀងរាល់ថ្ងៃអ្នកបើករថយន្តទាំងនេះ បានបង្កភាពភ័យខ្លាច ហើយបានបុកគ្នាឯង បណ្ដាលឲ្យរងរបួសធ្ងន់ សម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ពេលក្រុមសមត្ថកិច្ច ឃាត់រថយន្ដទាំងនោះ ស្រាប់តែក្រុមអ្នកដឹកជន្លង់ម្រេចទាំងនោះ ចុះស្រែឡូឡារើជន្លង់ម្រេច ទម្លាក់ចោលគំរាម វាយរថយន្តសមត្ថកិច្ច ហើយបើករថយន្តបំរុងបុករថយន្ត សមត្ថកិច្ចទៀតផង មុនពេលដែលពួកគេ បើក រត់ចេញ ទើបសមត្ថកិច្ចចំរុះ ដេញចាប់ប្រផាប់ប្រផីងបង្កការភ្ញាក់ផ្អើលស្ទើតែពេញក្រុងក្រចេះ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មេព្រៃសង្កាត់​កងមាសចាប់​រថយន្ត​យីឌុប ដឹកឈើជន្លង់​ម្រេចបង្កប់​ឈើ​ប្រណីត មួយថ្ងៃហើយ​មិនទាន់រើ​ត្រួតពិនិត្យ សង្ស័យ...​.. (មានវីដេអូ)

មេព្រៃសង្កាត់​កងមាសចាប់​រថយន្ត​យីឌុប ដឹកឈើជន្លង់​ម្រេចបង្កប់​ឈើ​ប្រណីត មួយថ្ងៃហើយ​មិនទាន់រើ​ត្រួតពិនិត្យ សង្ស័យ...​.. (មានវីដេអូ)

មេព្រៃសង្កាត់​កងមាសចាប់​រថយន្ត​យីឌុប ដឹកឈើជន្លង់​ម្រេចបង្កប់​ឈើ​ប្រណីត មួយថ្ងៃហើយ​មិនទាន់រើ​ត្រួតពិនិត្យ សង្ស័យ...​.. (មានវីដេអូ)