​ត្រៀម​​​​ចេញ​បទចម្រៀ​ង​​​​​​ខ្មែរ​មួយ​​វ៉ុល ​ដែលមិន​ចម្លង​ពី​គេ​

រាជធានីភ្នំពេញ ៖ តារាចំរៀង​ប្រចាំ​ផលិតកម្ម​ទីក្រុង​ភាពយន្ត (Town) លោកសុគន្ធ ថា​រ៉ា​យុ ត្រៀម​ចេញអាល់ប៊ុ​មជាស្នាដៃ​កូន​ខ្មែរ​សុទ្ធ​មួយ​វ៉ុល (Solo Album)​ នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ សម្រាប់​ការបើកទំព័រ​ក្នុង​ការ​គាំទ្រ​ស្នាដៃ​និពន្ធ​បទ​ចំរៀង ប្រចាំ​ផលិត​កម្ម​ថោ​ន ខ​ណៈពេល​តារាចំរៀង​រូប​នេះ ក៏​បាន​ស្នើ​​ទៅ​ដល់​អ្នកគាំទ្រ​ទាំងអស់ សូម​ជួយ​ជាវ ​Dis Original ដូច​គ្នា ដើម្បី​បង្ហាញ​ពី​ការ​គាំទ្រ​ពិតប្រាកដ ។

ក្រោយ​ពី​បាន​បង្ហាញ​នូវ​ខ្លី​ប​វិ​ឌី​អូ​រ​ខ្លី​ៗ បទចម្រៀង​ក្នុង​អាល់​ប៊ុ​ម​ទោល​របស់​លោក សុគន្ធ ថេ​រ៉ា​យុ មានការ​គាំទ្រ​យ៉ាងច្រើន ពី​សំណាក់​​មិត្ត​យុវវ័យ ពិសេស​អ្នកគាំទ្រ​លោក​ផ្ទាល់​។

តារាចម្រៀង​លោក​សុគន្ធ ថេ​រ៉ា​យុ បាន​ឲ្យ​ដឹង​បន្ត​ថា ការ​ច្រៀង​បទ​ចំរៀង​ស្នា​​ដៃ​និពន្ធ​មិនចម្លង​​នេះ ពិតជា​ធ្វើ​ឲ្យ​អារម្មណ៍​របស់​លោក​​ល្អជា​មុន​ច្រើន ហើយ​នេះ មិនមែន​ជា​លើក​ទីមួយ​នោះ​ទេ​ ដែល​លោក​ចៀង​បទ​ចំរៀង​មិន​ចម្លង​ពី​បរទេស ខ​ណៈ​​ពេល​នេះ ​ជា​លើក​ទី​មួយ សំរាប់​ក្នុង​ការ​ចេញ​អាល់​ប៊ុ​ម​ទោល​ស្នាដៃ​ខ្មែរ​សុទ្ធ​មិន​ចម្លង​ ។

ជាមួយនឹង​ការ​ខិតខំ​នឹង​ព្យាយាម​បំពេញ​បំណង​អ្នកគាំទ្រ លោក​សុគន្ធ ថេ​រ៉ា​យុ ក៏​បាន​ស្នើ​ទៅ​កាន់​អ្នកគាំទ្រ​ទាំងអស់​ឲ្យ​ជួយ​ជាវ​នូវ​ផលិតផល​សុទ្ធ​គឺ Dis Original និង​ការ​កាត់​បន្ថយ ការ​ទិញ Dis Copy​ ។

លោក​បញ្ជាក់​ថា ខាង​ផលិតកម្ម​គឺ​ព្យាយាម​ផលិត​បទ ​Original Song តាម​ទស្សនិកជន ដូច​នេះ ទស្សនិកជន ត្រូវ​ជួយ​គាំទ្រ​នូវ Dis Original ដូច​គ្នា ដើម្បី​យើង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះថា បើ​ទស្សនិកជន​នៅ​តែ​បន្ត​ទិញ ​Dis Copy​ នោះ​​ ធ្វើ​ឲ្យ​អ្នក​ក្រុម​ហ៊ុន ពិសេស​អ្នកនិពន្ធ​បាក់ទឹកចិត្ត​មិន​បាន​បន្តការងារ​នេះ ទៅ​មុខ​ទៀត​បាន​ល្អ​នោះ​ទេ​ ។

ប្រធាន​គ្រប់គ្រង​ទូទៅ​ផលិតកម្ម​ទីក្រុង​ភាពយន្ត​លោក​អ៊ា វ​ឌ្ឍ​នា បាន​ឲ្យ​ដឹង​ថា ចំពោះ​អាល់​ប៊ុ​ម​បទ​ចំរៀង Original song របស់​លោក​សុគន្ធ ថា​រ៉ា​យុ នៅ​ពេល​នេះ ជា​ការ​បង្ហាញ​ពី​ការ​និពន្ធ​បទ​ចំរៀង​មិន​ចំលង ​ក្នុង​ការ​បើក​ទំព័រ​នូវ​ការ​ត្រៀម​ផលិត​បទ​ចំរៀង​Original song ឲ្យ​បាន​ច្រើន​ដើម្បី​បំពេញតំរូវការ​របស់​ទស្សនិកជន ​។ លោ​បន្ត​ថា តាម​ពិត​ទៅ​នេះ​ មិនមែន​ជា​ការ​ច្រៀង និង​និពន្ធ​បទ​ចំរៀង​មិន​ចម្លងលើក​ដំបូង​​របស់​ផលិតកម្ម​ទីក្រុង​ភាព​យន្ត​នោះ​ទេ ប៉ុន្តែ​កន្លង​មក​ដោយសារ​តែ​ខ្វះ​ការ​ផ្សព្វផ្សាយ ទើប​អ្នកគាំទ្រ​គិត​ថា​បទ​ចំរៀង​ទាំងអស់​សុទ្ធតែ​ចម្លង​​ ។

លោក​បញ្ជាក់​ថា «​ផលិតកម្ម​ថោ​ន​បាន​ផលិត​បទ Original song ជា​ច្រើន ដែល​អ្នក​ស្ដាប់​ និង​អ្នកគាំទ្រ​គាត់​មិនដឹង​ថា​បទ​នេះ ជា​បទ​និពន្ធ​ខ្លួនឯង ឬចម្លង​ ប៉ុ​​ន្តែ​ដោយសារ​តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ ប្រជា​ពល​រដ្ឋ​ខ្មែរ​គាត់​ហាក់​ចាប់អារម្មណ៍ និង​បទ​ចំរៀង​មិន​ចម្លង​​គេ ទើប​កាល​ពី​ពេល​ថ្មី​ៗ​នេះ យើង​បាន​បង្ហាញ​ស្នាដៃ​បទ​ចំរៀង​របស់​ផលិតកម្ម​ជា​ច្រើន​បទ ដែល​ផ្សព្វផ្សាយ​នា​ពេល​​កន្លង​ទៅ ហើយ​ផលិតកម្ម​ថោ​ន​បាន​និពន្ធ​បទ​ចំរៀង​ស្នាដៃ​កូន​ខ្មែរ​បានជា ច្រើន​រយ​បទ​ផង​ដែរ​»​។

ដោយសារ​តែ​ភាព​មិន​ច្បាស់​របស់​អ្នកគាំទ្រ ទើប​ផលិតកម្ម​ថោ​ន សម្រេច​ចេញ​បទចំរៀង ស្នាដៃ​និពន្ធ​ខ្មែរ​មិន​ចំលង របស់​លោក សុគន្ធ ថា​រ៉ា​យុ ជា​ការ​បង្ហាញ​ប្រាប់​ទៅ​អ្នកគាំទ្រ​ ។ ប្រធាន​គ្រប់គ្រង​ទូទៅ ផលិតកម្ម​ទីក្រុង​ភាពយន្ត​ថោ​នរូ​ប​នេះ ក៏​បាន​អំពាវនាវ​ទៅកាន់​អ្នកគាំទ្រ នា​ពេល​កន្លង​មក និង​បន្ត​គាំទ្រ​បន្ថែម​ទៀត នូវ​បទ​ចំរៀង​ជា​ផលិតផល​របស់ ផលិក​ម្មថោ​ន ក្នុង​នោះ​លោក​ក៏​បាន​សំណូមពរ​ទៅ​កាន់ អ្នក​រិះគន់​សូម​ធ្វើការ​រិះគន់​ក្នុង​ន័យ​ស្ថាបនា កុំ​រិះគន់​ដោយ​ប្រើ​ពាក្យ​មិន​គួរ​គប្បី​ព្រោះ​ការ​រិះគន់​ក្នុង​ន័យ​ស្ថាបនា​ក្រុមការងារ​និង​ព្យាយាមកែសម្រួលបំពេញបន្ថែម​នូវ​ចំនុច​ខ្វះខាត​៕