ស្ដេច​ល្បឿន Usain Bolt ​ហាត់​ជាមួយ​ទាហាន​ប្រេស៊ីល ​ត្រៀម​អូឡាំពិក

កំពូល​កីឡាករ​រត់​ប្រណាំង​សញ្ជាតិ​​ចាម៉ៃកា Usain Bolt ​បាន​ឆ្លៀត​ពេល​ទៅ​ទស្សនកិច្ច​ និង​ហ្វឹកហាត់​ជាមួយ​ទាហាន​ប្រេស៊ីល ​នៅ​បន្ទាយ​ហ្វឹកហាត់​ Centro de Educacao Fisica Almirante Adalberto Nunes ​កាល​ពី​ថ្ងៃ​​​​ពុធ​ម្សិល​មិញ មុន​ដល់​ប្រកួត​​អូឡាំពិក​សប្ដាហ៍​ក្រោយ។

 

ស្ដេច​ល្បឿន Usain Bolt ​ហាត់​ជាមួយ​ទាហាន​ប្រេស៊ីល ​ត្រៀម​អូឡាំពិក

Usain Bolt (អាវ​លឿង)

 

បន្ទាប់​ហ្វឹកហាត់​ចប់ កីឡាករ​វ័យ​២៩​ឆ្នាំ​រូប​នេះ​ បាន​ថត​រូបភាព​ជាមួយ​ទាហាន​ប្រេស៊ីល ហើយ​បង្ហោះ​លើ​ Instagram ដោយ​​សរសេរ​សារ​​មាន​ន័យ​ថា៖ “កុំ​ព្យាយាម​សាក​ល្បង.. #BrazilianNavy
#Rio2016⚡️”។

 

ស្ដេច​ល្បឿន Usain Bolt ​ហាត់​ជាមួយ​ទាហាន​ប្រេស៊ីល ​ត្រៀម​អូឡាំពិក

 

Luiz Serrano ​មេ​ទាហាន​ម្នាក់​ យល់​ថា​នៅ​ប្រទេស​ប្រេស៊ីល​ Usain Bolt ​គឺ​មាន​ប្រជាប្រិយភាព​ខ្លាំង​ជាង​ស្ដេច​បាល់ទាត់ Pele ​ទៅ​ទៀត។ លោក​​បាន​ប្រាប់​ដល់​ The Gleaner ​​ថា៖ “អ្វី​ដែល​ខ្ញុំ​យល់​ឃើញ​គឺ​​ថា ​ពេល​នេះ​ Usain គឺ​មាន​ប្រជាប្រិយភាព​ជាង​ Pele ទៀត​ក្នុង​ប្រទេស​ប្រេស៊ីល។ គាត់​ពិត​ជា​មាន​ឥរិយាបថ​អស្ចារ្យ​ណាស់។ ​ខ្ញុំ​​ពិត​ជា​រំភើប​ខ្លាំង​ណាស់ ​​ដែល​ Usain Bolt ​​ហ្វឹកហាត់​ទីនេះ”។

 

ស្ដេច​ល្បឿន Usain Bolt ​ហាត់​ជាមួយ​ទាហាន​ប្រេស៊ីល ​ត្រៀម​អូឡាំពិក

 

Bolt ​នឹង​ស្វែង​រក​មេដាយ​មាស​ទាំង​៣​វិញ្ញាសា​ចម្ងាយ​១០០ម, ២០០ម និង​៤x១០០ម នៅ​អូឡាំពិក​ជា​លើក​ទី​៣ ខណៈ​ដែល​ប្រកួត​ដំបូង​របស់​គេ​ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា៕

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail