កម្ពុជា​ពី​ប្រទេស​វាល​ពិឃាត​ ក្លាយ​ជាទី​ស្នាក់​​នៅ​​ពេល​ចូល​​និវត្ត​​របស់​ជន​​បរ​ទេស

រាជធានី​ភ្នំពេញ ៖ កម្ពុជា​គឺជា​ប្រទេស​មួយ​ដែល​មាន​ប្រវត្តិសាស្ត្រ​អាក្រក់​ជា​ច្រើន​ដែល​មិន​គួរ​ចង​ចាំ ។ យន្តហោះ​យក្ស​ប្រភេទ​B52 របស់​អា​មេ​រិ​កបាន​ទម្លាក់​គ្រាប់បែក​ក្នុងអំឡុងពេល​សង្គ្រាម​វៀតណាម ។ ស្ថិត​នៅ​ក្នុង​ការ​កាន់​អំណាច​ផ្ដាច់​ការ​របស់​មេដឹកនាំ​ដែល​មានឈ្មោះ​ថា​ប៉ុ​ល ពត ជាមួយនឹង​វាល​ពិឃាត​ប្រល័យពូជសាសន៍ ប៉ុន្តែ​បច្ចុប្បន្ន​បាន​ក្លាយជា​ប្រទេស​សម្រាប់​ស្នាក់​នៅ​ពេល​ចូល​និវត្តន៍​របស់​ជនបរទេស ។

តើ​អ្នក​ណា​នឹង​គិត​ថា​វា​នឹង​កើតឡើង​នៃ​រឿងរ៉ាវ​ទាំង​អស់នេះ​ដែល​ជា​កន្លែង​សម្រាក​ដ៏​សមរម្យ​មួយ​នៃ​អ្នក​ចូល​និវត្តន៍​ជា​ជនបរទេស រួម​ទាំង​ជនជាតិ​អា​មេ​រិ​ក​ជា​ច្រើន​ដែល​ហួស អាយុ នៅ​ពេល​ប្រទេស​ស្ថិត​នៅ​ក្នុង​ភាព​វឹកវរ​ដោយសារ​តែ​សង្គម​ខ្មៅ​ងងឹត​ទាំងនោះ ?

មនុស្ស​រាប់​ពាន់​នាក់​ដែល​មាន​វ័យ​ចំណាស់​មក​ពី​ប្រទេស​អូស្ត្រាលី អឺរ៉ុប និង​សហរដ្ឋអាមេរិក បាន​មក​ប្រទេស​កម្ពុជា​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ដែល​វា​ជា​ជម្រើស​ល្អ​មួយ ជា​ពិសេស​ប្រជាជន​អាច​រក​ចំណូល​បាន​ដែល​វា​គឺ​ត្រូវ​បាន​ទាក់ទាញ​ដោយ​ការ​ចំណាយ​តិចតួច​សម្រាប់​ការ​រស់នៅ ។ រដ្ឋាភិបាល​កម្ពុជា​បាន​លើកទឹកចិត្ត​ឲ្យ​មានការ​ចូល​មក​ដោយ​ការ​បង្កើត​ភាព​ងាយស្រួល​សម្រាប់​អ្នក​ចូល​និវត្តន៍​បរទេស​ក្នុង​ការ​ធ្វើ​វី​ហ្សា ។

លោកស្រី Jennifer Stevens ដែល​ជានា​យក​ប្រតិបត្តិ​នៃ​ទស្សនាវដ្ដី International Living ជា​ទស្សនាវដ្ដី​ចេញផ្សាយ​ជា​ប្រចាំខែ​ដែល​បំពេញ​បំណង​សម្រាប់​មនុស្ស​ចាស់​បាន​និយាយ​ថា «​ជា​ធម្មតា​ឱកាស​ស្ថិត​នៅ​ក្នុង​ចន្លោះ​រវាង​ការ​យល់​ឃើញ​ពី​ភាព​អវិជ្ជមាន​របស់​សាធារណជន​អំពី​កន្លែង​មួយ និង​មាន​វិជ្ជមាន​ជា​ច្រើន​ទៀត​នៅ​លើ​បរិវេណ​នោះ​»  ។

លោក Eoin Bassett និពន្ធ​នាយក​របស់​ទស្សនាវដ្ដី​នោះ​បាន​និយាយ​ថា «​ទស្សនាវដ្ដី​របស់​យើង​បាន​ចុះ​ផ្សាយ​ថា​ការ​ចូល​និវត្តន៍​របស់​ជនជាតិ​អា​មេ​រិ​ក​អាច​ផ្ដល់​មូលនិធិ​ដែល​បាន​មក​ពី​ការ​លំហែកាយ និង​រចនាបថ​នៃ​ជីវិត​ដែល​ផាសុកភាព​ក្នុង​ប្រទេស​កម្ពុជា​នៅ​លើ​ការ​ចំណាយ​ច្រើន​ជាង​មួយ​ពាន់​ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​ការ​ត្រួតពិនិត្យ​សន្តិសុខ​សង្គម » ។ស្ថានភាព​ទាំងនោះ​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ជា​កន្លែង​ដ៏​អាប់អួរ​មួយ​បាន​កើតឡើង ។

វា​បាន​ចាប់ផ្តើម​ជាមួយនឹង​ការ​បំផ្ទុះ​គ្រាប់បែក​សម្ងាត់​ដែល​បញ្ជា​ដោយ​រដ្ឋបាល​លោក​Nixon ដែល​បាន​ទម្លាក់​គ្រាប់បែក​ទម្ងន់​១១​ម៉ឺន​តោន​មក​លើ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​១៩៦៩ និង​ឆ្នាំ​១៩៧០ ។ យន្តហោះ​កងទ័ពអាកាស​ប្រភេទ B-52 បាន​វាយឆ្មក់​យ៉ាង​ហោច​ណាស់​៣៥០០​លើក​មក​កាន់​ប្រទេស​កម្ពុជា​ក្នុង​នោះ​បាន​បន្សល់​កេរដំណែល​នៃ​បំណែក​គ្រាប់បែក និង​គ្រាប់​មិន​ទាន់​ផ្ទុះ ដែល​វា​នឹង​នៅ​តែ​ធ្វើ​ឲ្យ​ផ្នែក​ខ្លះ​នៃ​ប្រទេស​កម្ពុជា​បិទ​ដែន​កំណត់ ។

ក្រោយមក​រយៈពេល​៥​ឆ្នាំ​នៃ​ការ​គ្រប់គ្រង​ដោយ​របប​ខ្មែរក្រហម និង​ជា​ផ្នែក​មួយ​នៃ​ការ សម្លាប់​រង្គាល​ដែល​អាក្រក់​បំផុត​នៃ​សតវត្ស​ទី ២០ ។ ប៉ុ​ល ពត បាន​ប្រកាស​សង្គម​ថ្មី​មួយ​ដែល​កំណត់​ឡើង​វិញ​នៃ​ប្រតិទិន​របស់​ប្រទេស​នេះ​នៅ​ឆ្នាំ​សូន្យ​ដោយ​បង្ខំ​ឲ្យ​ប្រជាជន​ចាក​ចេញពី​រាជធានី​ភ្នំពេញ និង​បណ្តា​ទីក្រុង​ផ្សេង​ទៀត និង​បាន​សម្លាប់​មនុស្ស​ប្រមាណ​២​លាន​នាក់ ។ ប៉ុន្តែ​វា​គឺ​គ្រាន់តែ​ជា​ប្រវត្តិ​សាស្ត្រ​នៃ​ប្រជាជន​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន ខណៈ​ដែល​ភាគច្រើន​នៃ​ពួក​គេ​ទាំងនោះ​បាន​កើត​បន្ទាប់​ពី​របប​ខ្មែរក្រហម​ត្រូវ​បាន​ផ្ដួល​រំលំ​ក្នុង​ឆ្នាំ​១៩៧៩ ៕