មេ​ Instagram ​ក្លាយ​ជា​មហាសេដ្ឋី​មាន​ទឹក​ប្រាក់​ពាន់​លាន​ដុល្លារ

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​​​ Forbes បាន​ឲ្យ​ដឹង​លោក​​ Kevin Systrom​ សហ​ស្ថាបនិក​ និង​​ជា​នាយក​ប្រតិបត្តិ​បណ្ដាញ​ចែក​ចាយ​រូបភាព​ Instagram បាន​ក្លាយ​ជា​មហាសេដ្ឋី​ដែល​មាន​ទ្រព្យ​សម្បត្តិ​ពាន់​លាន​ដុល្លារ​ហើយ។

 

មេ​ Instagram ​ក្លាយ​ជា​មហាសេដ្ឋី​មាន​ទឹក​ប្រាក់​ពាន់​លាន​ដុល្លារ

 

ការ​ក្លាយ​ជា​មហាសេដ្ឋី​ពាន់​លាន​នេះ​ក៏​ដោយ​សារ​តម្លៃ​ហ៊ុន​ Facebook មាន​ការ​កើន​ឡើង​ ហើយ​ទ្រព្យ​សម្បត្តិ​​មួយ​ពាន់​លាន​ដុល្លារ​នេះ​​គិត​រួម​បញ្ចូល​ទាំង​លុយ​សុទ្ធ​ និង​ តម្លៃ​ភាគ​ហ៊ុន​របស់​លោក។

 

រំលឹក​ថា​ Facebook បាន​ទិញ​យក​ Instagram​ ​រួម​ទាំង​បុគ្គលិក​ទាំង​ ១៣ នាក់​ កាល​ពី​បួន​ឆ្នាំ​មុន​ក្នុង​តម្លៃ​ ១ ពាន់​លាន​ដុល្លារ។ បើ​តាមការ​រាយ​ការ​ផ្សេង​គ្នា​​បាន​បង្ហាញ​ថា​ ​Kevin ដែល​ជា​សហ​ស្ថាបនិក​ និង​​ជា​នាយក​ប្រតិបត្តិ​ទទួល​បាន​ ៤០០ លាន​ដុល្លារ​​ពី​ការ​ទិញ​យក​នេះ​ ដោយ​ផ្អែក​លើ​ហ៊ុន​ដែល​លោក​កាន់​កាប់។

​ដើម្បី​ឲ្យ​ Instagram អាច​រីក​ចម្រើន​លូតលាស់​ដោយ​ឯករាជ្យ​ លោក Mark Zuckerberg បាន​អនុញ្ញាត​ឲ្យ​​ Kevin ​បន្ត​ដឹក​នាំ​ Instagram ​ត​ទៅ​ទៀត។ ចាប់​តាំង​ពី​ Facebook បាន​ទិញ​យក​រួច​មក​តម្លៃ​ Instagram បាន​កើន​ពី​ ១ ពាន់​លាន​ដុល្លារ​ ដល់​ ៥០ ពាន់​លាន​ដុល្លារ​ នា​ពេល​បច្ចុប្បន្ន៕​​

 

​​​​​​​​​​ចុច​អាន៖ Chrome​ ​លើ​ ​Android​ កំណែ​ថ្មី​ ​លែង​ស៊ី​ថ្ម ​ហើយ​លឿន​ជាង​មុន​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PetaPixel