វីដេអូ​បង្ហាញ​​រូប​រាង​ថ្មី​​ ​GoPro Hero 5​ ​កាន់​តែ​ទំនើប​

វីដេអូ​មួយ​ប្រមាណ​ ​៩ វិនាទី​នៅ​លើ​ ​Vimeo​ ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​អ៊ីនធឺណិត​​ ​ក្រោយ​គេ​ដឹង​ថា​នោះ​ជា​រូប​រាង​ថ្មី​នៃ​កំពូល​កាមេរ៉ា​ប្រភេទ Action GoPro Hero 5។

 

 

ក្នុង​វីដេអូ​បាន​បង្ហាញ​តែ​ផ្នែក​ខាង​ក្រោយ​របស់​កាមេរ៉ា​ ​ដោយ​មាន​បំពាក់​នូវ​អេក្រង់​ ​Touch Screen​ ​និង​មាន​តែ​ប៊ូតុង​ចុច​ថត​មួយ​នៅ​ផ្នែក​ខាង​លើ។ ការ​បង្ហាញ​នោះ​អេក្រង់​របស់​ ​GoPro Hero 5​ ​មាន​ដំណើរ​ការ​រហ័ស​ជាង​អេក្រង់​ ​Touch​ ​របស់​ ​GoPro Hero 4 Silver​ ​ហើយ​អាច​ធ្វើ​ការ​ផ្លាស់ប្ដូរ​ ​ framerate, shooting mode, និង resolution យ៉ាង​ងាយ​ស្រួល។

 

វីដេអូ​បង្ហាញ​​រូប​រាង​ថ្មី​​ ​GoPro Hero 5​ ​កាន់​តែ​ទំនើប​

 

ចំណុច​ពិសេស​ដែល​គេ​ចាប់​អារម្មណ៍​បំផុត​ក្នុង​វីដេអូ​នេះ​គឺ​មុខងារ​ថ្មី​ ​GoPro Sniper​ ​ដែល​មិន​មាន​អ្នក​ណា​ចេញ​មក​អះអាង​ថា​ជា​មុខងារ​អ្វី​ទេ​ ​ខណៈ​ដែល​ ​GoPro​ ​ម៉ូដែល​មុន​ៗ​មិន​មាន​មុខងារ​នេះ។

 

ទន្ទឹម​នឹង​នេះ​ ​ក្រុមហ៊ុន​ ​GoPro​ ​មិន​បាន​ធ្វើ​ការ​បកស្រាយ​អ្វី​ជុំ​វិញ​វីដេអូ​នេះ​ទេ​ ​ហើយ​ពេល​វេលា​ចេញ​ផលិតផល​ថ្មី​ក៏​មិន​ទាន់​ត្រូវ​បាន​បង្ហាញ​នោះ​ដែរ៕

 

អាន​បន្ត​ ​៖​ តំណាង​ Samsung នៅ​កម្ពុជា ជម្រះ​មន្ទិល​រឿង​​មិន​ចេញ Note 6

 

ប្រែ​សម្រួល ​៖​ ​រដ្ឋ
ប្រភព​ ​៖​ verge