ជប៉ុន តែង​​តាំង​ស្ត្រី​​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ

ក្រុងតូក្យូៈ នាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្សូ អាបេ កាលពីថ្ងៃពុធ បានជ្រើសរើសជំនិតជិតស្និទ្ធម្នាក់ដែលមានទស្សនៈសង្គមនិយមឥតវៀចវេរ ជារដ្ឋមន្ត្រីការពារជាតិថ្មី ជាទង្វើមួយដែលទំនងជាបង្កើនក្តីកង្វល់ដល់ចិន និងកូរ៉េខាងត្បូង។

មេធាវីដែលក្លាយជាអ្នកនយោបាយ លោកស្រី តូម៉ូមិ អ៊ីណាដា (Tomomi Inada) វ័យ ៥៧ ឆ្នាំ រូបនេះ ក្លាយជាស្ត្រីទីពីរ ដែលមើលការខុសត្រូវក្រសួងការពារជាតិ បន្ទាប់ពីលោកស្រី Yuriko Koike បានបម្រើការមួយរយៈពេលខ្លីក្នុងឆ្នាំ ២០០៧។

លោកស្រី Koike ត្រូវបានជាប់ឆ្នោតជាចៅហ្វាយក្រុង តូក្យូ ពីថ្ងៃអាទិត្យ។

លោកស្រី អ៊ីណាដា ដែលជាមេធាវី ៤ អាណត្តិ ជាអតីតប្រមុខគោលនយោបាយនៃបក្សប្រជាធិបតេយ្យសេរីនិយម (LDP) កំពុងកាន់អំណាចរបស់លោក អាបេ នឹងចែករំលែកទស្សនៈចូលចិត្តសង្គ្រាមរបស់លោកស្រី លើ ប្រវត្តិសាស្ត្រសតវត្សរ៍ទី ២០ របស់ប្រទេសជប៉ុន។

លោកស្រី អ៊ីណាដា ដែលជំនួស លោក Gen Nakatani ត្រូវបានតែងតាំងជាផ្នែកមួយនៃការ រុះរើគណៈរដ្ឋមន្ត្រីមួយផ្នែករបស់លោកអាបេ បន្ទាប់ពីជ័យជម្នះដ៏ ធំរបស់បក្ស LDP នៅក្នុងសភាជាន់ខ្ពស់។

ការតែងតាំងលោកស្រី បានកើតមានឡើងក្នុងថ្ងៃជាមួយគ្នា ដែលកូរ៉េខាងជើង បានបាញ់មីស៊ីលឆ្លងទ្វីបមួយ ដែលបានធ្លាក់ក្នុងចម្ងាយ ២៥០ គ.ម.ពី ឆ្នេរសមុទ្រខ្លួន ដោយវាយប្រហារតំបន់ទឹកគ្រប់គ្រងដោយជប៉ុនជាលើកទី ១។

លោកស្រី អ៊ីណាដា ជាស្ត្រីកូនពីរ មានប្រវត្តិបង្កកំហឹងដល់អ្នកជិតខាងអាស៊ី ដូចជា ចិន និងកូរ៉េខាងត្បូង។

លោកស្រីជាភ្ញៀវជាប្រចាំទៅទីសក្ការៈសង្គ្រាម យ៉ាស៊ូគូនិ របស់ក្រុង តូក្យូ និងបានដើរតួនាទី នាំមុខក្នុងការសិក្សារបស់ LDP ដែលបានចាប់ផ្តើមពីឆ្នាំមុនដើម្បី សើរើប្រវត្តិសាស្ត្រជប៉ុន ដែលគេរាយការណ៍ពាក់ព័ន្ធនឹងបញ្ហា ជាច្រើនដូចជាការសម្លាប់រង្គាលនៅណានជីងនិងសវនាការ ឧក្រិដ្ឋកម្មសង្គ្រាម តូក្យូ៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍


Related Posts