ប្រយ័ត្ន! បរិភោគអាហារទាំងនេះច្រើនពេក ក៏អាចបណ្តាលឱ្យមាន គ្រោះថ្នាក់បានដែរ!

ជាការពិតផ្លែឈើ និងបន្លែគឺមានប្រយោជន៍ខ្លាំងណាស់ចំពោះរាងកាយ តែយើងក៏ត្រូវ ដឹងដែរថា បន្លែផ្លែឈើមួយចំនួន គួរបរិភោគក្នុងបរិមាណសមរម្យ មិនច្រើនហួស ហេតុពេកទេ ព្រោះពួកវាអាចបង្កឱ្យមានផលអាក្រក់ ជាជាងផលប្រយោជន៍។

ដូច្នេះថ្ងៃនេះខ្មែរឡូតសូមណែនាំប្រភេទបន្លែដូចខាងក្រោម ដែលជាញឹកញាប់អាចមាន សារធាតុប៉ះពាល់ដល់រាងកាយដោយមិនដឹងខ្លួន ប្រសិនបើអ្នកទទួលទានវាច្រើនលើសកម្រិត៖

១.ស្ពៃក្តោប៖ វាមានវីតាមីន C ខ្ពស់ ប៉ុន្តែអ្នកត្រូវតែចម្អិនវា ជាមុនសិនមុន ពេលបរិភោគ។ នេះគឺដោយសារតែប្រសិនបើអ្នក បរិភោគវាឆៅបរិមាណ oxalate ក្នុងស្ពៃក្តោប នឹងទៅតោងចាប់ជាតិកាល់ស្យូម នៅក្នុងតម្រងនោម ពេលនោះសារធាតុទាំង២ងាយ បង្កឱ្យអ្នកមានជំងឺតម្រងនោម  ឬគ្រួសក្នុងតម្រងនោម។ លើសពីនេះទៀតអ្នកក៏អាច មានបញ្ហានៅក្នុងប្រព័ន្ធរំលាយអាហារ មិនអាចរំលាយជាតិស្ករបាន នាំឱ្យហើមពោះ  និងរាករូសជាដើម។ ក្រៅពីនេះវាក៏មានផ្ទុក Goitrogen ដែលជាសមាសធាតុរារាំងការ បង្កើតអរម៉ូនក្នុងក្រពេញទីរ៉ូអ៉ីត ហើយជាតិអ៉ីយ៉ូតនៅក្នុងឈាមនឹងចុះទាបជាង ធម្មតាផងដែរ។

២. ផ្កាខាត់ណា៖ ត្រូវប្រុងប្រយ័ត្នចំពោះអ្នកដែលនិយមទទួលទានឆៅ ព្រោះថាផ្កា ខាត់ណា វាក៏ជាប្រភេទបន្លែដូចជាស្ពៃក្តោបដែរ។ ដូច្នេះប្រសិនបើអ្នកមិនចង់មាន អាការៈហើមពោះ ឬរាករូសទេនោះ  សូមកុំបរិភោគវាទាំងនៅឆៅឱ្យសោះ  ឬបើទោះជាចម្អិនវាបានឆ្អិន ក៏មិនគួរញ៉ាំច្រើនហួសដែរ។

៣. Broccoli៖ វាជាប្រភេទបន្លែនៅក្នុងក្រុមដូចជាស្ពៃក្តោប  និងផ្កាខាត់ដែរ ដូច្នេះគួរ ចម្អិនវាឱ្យឆ្អិនសិនមុនទទួលទាន ព្រោះបើវានៅឆៅគឺមានផ្ទុកសារធាតុមួយចំនួន ដែលបង្កឱ្យមានហានិភ័យទៅលើក្រពេញទីរ៉ូអ៊ីត។

៤. សណ្តែកគួរ៖ ក្នុងសណ្តែកគួរឆៅមានបរិមាណ glycoproteins និងសារជាតិ Lectin ខ្ពស់ណាស់ ដែលវាជាសារធាតុដែលនាំឱ្យមានការក្អួតចង្អោរ និងរាគបន្ទាប់ពីការ បរិភោគឆៅក្រោយពេល៣ម៉ោង។ នៅសហរដ្ឋអាមេរិកអង្គការសុខភាពចំណីអាហារ ក៏បានចេញសេចក្តីព្រមានមួយដែរថា មិនថាតែសណ្តែកគួរទេគឺគ្រប់ប្រភេទសណ្តែក ទាំងអស់ហាមបរិភោគឆៅ ឬច្រើនហួសពេកបើមិនដូច្នេះទេ វាអាចបណ្តាលឱ្យមាន ទុក្ខទោសដល់សុខភាពបានជាបន្តបន្ទាប់។

៥. សណ្តែកបណ្តុះ៖ គួរកុំបរិភោគវាជាបន្លែស្រស់ៗ ព្រោះសណ្តែកនេះជាញឹកញាប់ វាងាយនឹងមានប្រតិកម្មទៅនឹងសារធាតុនានា។ មជ្ឈមណ្ឌល Toxicology នៃសុខភាព សាធារណៈក៏បាននិយាយដែរថា  វាអាចធ្វើឱ្យចង់ក្អួត  ពិបាកដកដង្ហើម  និងសម្ពាធ ឈាមចុះទាប។  យកល្អមុនបរិភោគគួរស្រុះ​  ឬស្ងោរវាជាមុនសិន ដើម្បីធានាបាននូវ សុខសុវត្ថិភាព និងបរិភោគក្នុងបរិមាណសមស្រប។

៦.ទំពាំង៖ ក្រសួងសុខាភិបាលបានរាយការណ៍ថា ទំពាំងស្រស់ ឬទំពាំងជ្រក់ មាន សារធាតុ Cyanogenic glycoside ដែលអាចបម្លែងទៅជាជាតិពុលដល់រាងកាយ ហើយប្រសិនបើរាងកាយទទួលបានសារធាតុនេះ ក្នុងបរិមាណច្រើននោះវានឹងភ្ជាប់ ទៅនឹងអេម៉ូក្លូប៊ី បណ្តាលឱ្យកើតជម្ងឺកង្វះអុកស៊ីសែន​ អាចធ្វើឱ្យសន្លប់ និងស្លាប់បាន ដោយសារការឈឺចាប់។ ហេតុនេះហើយបានជាអ្នកជំនាញ បានផ្ដល់ អនុសាសន៍ ឱ្យយកទំពាំងទៅចម្អិនមុនពេលបរិភោគ  ព្រោះដោយសារតែការចម្អិន ដោយកំដៅនឹងជួយបំបែកសារធាតុ Cyanogenic glycoside បានយ៉ាងល្អ និងគួរកំណត់បរិមាណនៃការបរិភោគឱ្យបានសមរម្យផងដែរ។

៧. ដំឡូង៖ សារធាតុ Cyanogenic glycoside ក៏មាននៅក្នុងដំឡូងដែរ។ ការិយាល័យកាពាររោគរាតត្បាត នៃនាយកដ្ឋានគ្រប់គ្រងជំងឺបាននិយាយថា ប្រសិនបើបរិភោគដំឡូងឆៅ​ នឹងធ្វើឱ្យខួរក្បាលមានជាតិពុលបង្កឱ្យស្លាប់បាន ហើយក៏បង្កឱ្យវិលមុខ  ឈឺក្បាល  ឈឺពោះ ក្អួតចង្អោរឬរាគក្អួតជាដើម។

៨. ផ្ទី៖ បន្លែស្លឹកបៃតងឆៅក៏មានជាត់អាស៊ីត oxalic ដែរ បើញ៉ាំវាច្រើនវានឹងមាន ឥទ្ធិពលធ្វើឱ្យ រលាកពោះវៀន ថែមទាំងរារាំងការស្រូបយកជាតិដែក និងជាតិកាល់ស្យូមរបស់រាងកាយផង។ នេះក៏អាចជាមូលហេតុនៃជំងឺគ្រួសក្នុងតម្រង នោមផងដែរដូច្នេះគួរចៀសវាង កុំទទួលទានផ្ទីច្រើនពេក។

៩. ផ្សិត៖ មិនថាផ្សិតស្រស់ ឬឆ្អិនត្រូវបានគេរកឃើញថាវាមានផ្ទុកសារធាតុ Agaritine ដែលជាប្រភេទធាតុបង្ក នៃជំងឺមហារីកណាមួយ។ ប៉ុន្តែវានឹងបាត់ទៅវិញដោយខ្លួនឯង ប្រសិនបើប្រភេទផ្សិតទាំងនេះ ត្រូវបានចម្អិន និងមានអត្ថប្រយោជន៍ដល់សុខភាព បើបរិភោគវាក្នុងបរិមាណសមស្រប។

ទោះជាយ៉ាងណាក៏ដោយ ចង់បញ្ជាក់ជាថ្មីម្តងទៀតថា គ្រប់បន្លែទាំងនេះមិនត្រូវ បានហាមឃាត់នៅក្នុងការទទួលទានទេ ហើយវាក៏នៅតែជាបន្លែដែលមាន ប្រយោជន៍ចំពោះសុខភាពដដែល តែសូមធ្វើការកំណត់បរិមាណឱ្យបាន ច្បាស់លាស់ជាមុនសិននៅក្នុងការទទួលទាន៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ប្រយ័ត្ន! បរិភោគអាហារទាំងនេះច្រើនពេក ក៏អាចបណ្តាលឱ្យមាន គ្រោះថ្នាក់បានដែរ!

ប្រយ័ត្ន! បរិភោគអាហារទាំងនេះច្រើនពេក ក៏អាចបណ្តាលឱ្យមាន គ្រោះថ្នាក់បានដែរ!

ប្រយ័ត្ន! បរិភោគអាហារទាំងនេះច្រើនពេក ក៏អាចបណ្តាលឱ្យមាន គ្រោះថ្នាក់បានដែរ!

ប្រយ័ត្ន! បរិភោគអាហារទាំងនេះច្រើនពេក ក៏អាចបណ្តាលឱ្យមាន គ្រោះថ្នាក់បានដែរ!

ប្រយ័ត្ន! បរិភោគអាហារទាំងនេះច្រើនពេក ក៏អាចបណ្តាលឱ្យមាន គ្រោះថ្នាក់បានដែរ!

ប្រយ័ត្ន! បរិភោគអាហារទាំងនេះច្រើនពេក ក៏អាចបណ្តាលឱ្យមាន គ្រោះថ្នាក់បានដែរ!