លក្ខណៈពិសេសមួយចំនួន ដែលអ្នកគួរដឹងអំពី ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង AddWash

ដោយសង្កេតឃើញថាអ្នកបោកសម្លៀកបំពាក់ ជាពិសេសស្រ្តីមេផ្ទះពេលខ្លះត្រូវការបន្ថែម សម្លៀកបំពាក់ ឬទឹកក្រអូបនៅពេល ម៉ាស៊ីនបោកកំពុងដំណើរការ ប៉ុន្តែមិនមែនគ្រប់ម៉ាស៊ីនបោក សម្លៀកបំពាក់សុទ្ធតែអាចបន្ថែមបាននោះទេ ព្រោះពេលខ្លះទ្វារម៉ាស៊ីនត្រូវបានចាក់សោរដើម្បី ដោះស្រាយពីបញ្ហានេះ Samsung បានបង្កើតគំនិតច្នៃប្រឌិត ដោយផលិតម៉ាស៊ីនបោកជំនាន់ថ្មីដ៏ ទំនើប AddWash ជាមួយលក្ខណៈពិសេសដែលអាចបន្ថែមអ្វីដែលអ្នកភ្លេច ទោះបីជាម៉ាស៊ីនកំពុង ដំណើរការក៏ដោយ។ 

ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung AddWash បំពាក់នូវទ្វារបន្ថែម (Add Door) ពីលើនៃ ទ្វារសំខាន់ ដែលជួយឲ្យមានភាពងាយស្រួល ក្នុងការដាក់បន្ថែមខោអាវ ស្រោមជើង ឬសារធាតុ ផ្សេងៗដូចជាទឹកក្រអូបគ្រប់តំណាក់កាល នៃការបោក អ្នកប្រើប្រាស់គ្រាន់តែចុចប៊ូតុង Pause និង បើកទ្វារបន្ថែម ហើយអ្នកប្រើប្រាស់ក៏អាចដាក់របស់បោកគក់ដោយដៃ នៅពេលម៉ាស៊ីនកំពុង បោកសម្អាតបានផងដែរ។ វាជាការបង្កើតថ្មីមួយទៀតរបស់សាមសុង ដែលជួយធ្វើឲ្យការបោក សម្លៀកបំពាក់របស់លោកអ្នកកាន់តែមានភាពងាយស្រួល និងសន្សំសំចៃពេលវាលាបានច្រើនផង ដែរដែលធ្វើអោយការរស់នៅរបស់ លោកអ្នកកាន់តែមាន ភាពងាយស្រួល។

ទ្វាររបស់ AddWash ដែលបានរចនាទ្បើងយ៉ាងស្រស់ស្អាត ក៏មានបំពាក់នូវជាមួយលក្ខណៈ ពិសេសដែលផ្តល់សុវត្ថិភាពខ្ពស់ដូចជាមុខងាររបស់ Child Lock ដែលជួយការពារមិនឲ្យក្មេងតូចៗ បើកទ្វាររបស់ AddWash បាន។ 

លើសពីនេះទៀតម៉ាស៊ីនបោកសម្លៀកបំពាក់នេះ ភ្ជាប់មកនូវជាមួយមុខងារឆ្លាតវៃជាច្រើន ដែលអាច ទំនាក់ទំនងជាមួយ ស្មាតហ្វូនប្រព័ន្ធ Android និង iOS បានយ៉ាងងាយស្រួល។ បច្ចេកវិទ្យាដ៏ទំនើបនេះ មិនត្រឹមតែធ្វើឲ្យមានភាពងាយស្រួលក្នុងការតាមដានកម្មវិធីការបោកគក់ ប៉ុណ្ណោះទេ ថែមទាំងផ្តល់សញ្ញាដល់អ្នកប្រើប្រាស់ តាមរយៈស្មាតហ្វូន មុនពេលម៉ាស៊ីនចាប់ផ្តើម បោកគក់សារជាថ្មី ដែលជាប្រការមួយដ៏ល្អប្រសិនបើអ្នកប្រើប្រាស់ ចង់បន្ថែមរបស់គក់ដោយ ដៃមួយចំនួន។
ម៉ាស៊ីនបោកសម្លៀកបំពាក់ AddWash គឺជាបច្ចេកវិទ្យាដ៏អស្ចារ្យរបស់សាមសុង ដែលបំពាក់លក្ខណៈ ពិសេសយ៉ាងច្រើនបែប ដើម្បីសន្សំសំចៃពេលវេលា និងបង្កើនថាមពលនៃការបោកគក់បានយ៉ាង ល្អ។ មុខងារ SuperSpeed ជួយឲ្យការបោកគក់ធម្មតា រួចរាល់តិចជាងមួយម៉ោងដោយសារតែ វាបំពាក់ដោយបច្ចេកវិទ្យា SpeedSpray ដែលបាញ់ទឹកចេញច្រើន លាងសាប៊ូបានលឿន និងសម្អាត សម្លៀកបំពាក់បានយ៉ាងស្អាត។ មុខងាររបស់ SpeedSpray នេះជួយឲ្យអ្នកប្រើប្រាស់ ចំណាយពេលត្រឹមតែ 59 នាទីតែប៉ុណ្ណោះក្នុងការបោកសម្អាតសម្លៀកបំពាក់ឲ្យបានជ្រះល្អ។

ចំណែកឯបច្ចេកវិទ្យា ecobubbleTM លាយបញ្ចូលសាប៊ូជាមួយខ្យល់ និងទឹក ធ្វើឲ្យជ្រាបចូលសាច់ ក្រណាត់បានយ៉ាងរហ័ស លឿនជាងម៉ាស៊ីនបោកគក់ធម្មតា រហូតដល់ទៅ 40 ដង ហើយថែមទាំង ធ្វើឲ្យសាច់ក្រណាត់ទន់ បោកគក់បានស្អាតល្អ ទោះបីជាប្រើទឹកត្រជាក់ ព្រមទាំងសន្សំសំចៃភ្លើង បានយ៉ាងប្រសើរព្រមទាំងការពារការចេញពណ៌ ពីសាច់ក្រណាត់ផងដែរ។ អ្នកក៏អាចជ្រើសរើស យកមុខងារ Bubble Soak ដើម្បីកំចាត់ស្នាមប្រលាក់ខ្លាំង។ សម្លៀកបំពាក់ដែលបានឆ្លងកាត់ ដំណាក់កាលត្រាំជាមួយសាប៊ូនឹងត្រូវបានកំចាត់ស្នាមប្រឡាក់ខ្លាំងបានយ៉ាងមានប្រសិទ្ធភាព។ 

ម៉ាស៊ីនបោកសម្លៀកបំពាក់សាមសុង AddWash ក៏បំពាក់នូវបច្ចេកវិទ្យា Digital Inverter Technology (DIT) ដែលផ្តល់នូវប្រសិទ្ធភាពខ្ពស់ កាត់បន្ថយសម្លេងរំខាន និងប្រើប្រាស់ បានកាន់តែយូរ។

លើសពីនេះទៅទៀតវាក៏ ផ្តល់ឲ្យអ្នកប្រើប្រាស់នូវភាពបត់បែន និង ប្រសិទ្ធភាពខ្ពស់ក្នុងការបោក សម្អាតសម្លៀកបំពាក់ប្រចាំថ្ងៃហើយវាពិតជាជំរើសដ៏ល្អសំរាប់ស្ត្រីមេផ្ទះ ដ៏ឆ្លាតវ័យនិងជាផ្នែកមួយនៃសុភមង្គលក្នុងគ្រួសារ។ ក្រុមហ៊ុនសាមសុងនៅតែបន្តបង្កើត ការច្នៃប្រឌិតថ្មីៗ សម្រាប់សេចក្តីត្រូវ ការគ្រឿងបរិក្ខារក្នុងផ្ទះសម័យទំនើប ដើម្បីធ្វើឲ្យជីវិតមានភាពប្រសើរ និងងាយស្រួលសម្រាប់ មនុស្សទាំងអស់គ្នា។  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

លក្ខណៈពិសេសមួយចំនួន ដែលអ្នកគួរដឹងអំពី ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង AddWash

លក្ខណៈពិសេសមួយចំនួន ដែលអ្នកគួរដឹងអំពី ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង AddWash

លក្ខណៈពិសេសមួយចំនួន ដែលអ្នកគួរដឹងអំពី ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង AddWash