ក្រុង​ព្យុ​ង​យ៉ាង​បាញ់​មី​ស៊ី​ល RODONG ធ្លាក់​ក្នុង​ដែនទឹក​ជប៉ុន

យោង​តាម YONHAP ថា គណៈកម្មាធិការ​នាយសេនាធិការ​កងទ័ព​កូរ៉េ​ខាងត្បូង​ថ្លែង​កាលពី​ថ្ងៃ​ទី​៣ សីហា ថា មី​ស៊ី​ល​បាលី​ស្ទិ​ក​ប្រភេទ RODONG ដល់​ទៅ​២​គ្រាប់ ត្រូវ​បាន​កូរ៉េ​ខាងជើង​បាញ់​កាលពី​ព្រឹក​ថ្ងៃ​ទី​៣ សីហា នោះ វេលា​ម៉ោង​៧​និង​៥០​នាទី​ម៉ោង​ក្នុងស្រុក​ទៅ​សមុទ្រ​ខាងកើត ហៅ​សមុទ្រ​ជប៉ុន ហើយ​មួយ​គ្រាប់​បាន​ផ្ទុះ​ក្រោយ​បាញ់​ចេញ តែ​មួយ​គ្រាប់​ទៀត​អាច​ហោះហើរ​ក្នុង​ចម្ងាយ​១.០០០​គីឡូម៉ែត្រ ។

ការ​បាញ់​មី​ស៊ី​ល​កាលពី​ព្រឹក​ថ្ងៃ​ទី​៣ សីហា ធ្វើ​នៅ UNYUL ខេត្ត HWANGHAE ខាងត្បូង ។ ប្រភព​ព័ត៌មាន​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​មួយគូ​សបញ្ជាក់​ថា នា​ថ្ងៃ​នោះ កូរ៉េ​ខាងជើង​បាញ់​មី​ស៊ី​ល​មួយ​គ្រាប់​ប្រភេទ RODONG ដែល​ហោះហើរ​ក្នុង​ចម្ងាយ​១.០០០​គីឡូម៉ែត្រ ។

ម្យ៉ាងវិញទៀត រដ្ឋមន្ត្រី​ការពារ​ប្រទេស​ជប៉ុន​លោក GEN NAKATANI វាយតម្លៃ​ថា មី​ស៊ី​ល​នេះ​ធ្លាក់​ក្នុង​តំបន់​សេដ្ឋកិច្ច​ដាច់​មុខ ZEE របស់​ជប៉ុន​ស្ថិត​នៅ​ចម្ងាយ​២៥០​គីឡូម៉ែត្រ ខាងលិច​ឧបទ្វីប OGA ក្នុង​តំបន់ AKITA ។ នេះ​ជា​មី​ស៊ី​ល​កូរ៉េ​ខាងជើង​ដំបូង​គេ ដែល​ធ្លាក់​ក្នុង​តំបន់ ZEE ជប៉ុន ។

ការ​បាញ់​សាកល្បង​នេះ​របស់​កូរ៉េ​ខាងជើង​សំដៅ​បង្ហាញ​សមត្ថភាព​វាយប្រហារ​ពី​ចម្ងាយ​របស់​មី​ស៊ី​ល RODONG ប្រឆាំង​បណ្តា​មូលដ្ឋាន​យោធា​អា​េ​ម​រិ​ក​នៅ​ជប៉ុន និង​ក្នុង​ប្រទេស​ជិតខាង​ឯទៀត​ៗ ។ មី​ស៊ី​ល​នេះ​អាច​ផ្ទុក​ក្បាល​គ្រាប់​មាន​សុ​ក្រិត​ភាព​ខ្ពស់ ឬ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ទម្ងន់​៧០០​គីឡូក្រាម ៕