អតីត​អ្នក​និពន្ធ លោក សាន សេក​សុ​ខុម ផ្ទុះ​កូដ​កម្ម​​ត​វ៉ា លើ​​ផ​លិត​​កម្ម Z Entertainment ដែល​លួច​ចំ​លង​ស្នា​ដៃ

(ភ្នំពេញ)៖ អតីតអ្នកនិពន្ធ លោក សាន សេកសុខុម នៅព្រឹកថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០១៦នេះ ផ្ទុះកូដកម្មតវ៉ា លើ​ផលិត​កម្ម Z Entertainment ដែល​លួច​ចំលង​ស្នា​ដៃ​។ ការ​ផ្ទុះ​កូដ​កម្ម ពី​អតីត​អ្នក​​និពន្ធ​ក្នុង​ផលិត​កម្ម Z Entertainment នេះ​បាន​ធ្វើ​ឡើង​ បន្ទាប់​​ពី​រឿង​ល្បុក្ក​តោ​ចម្លែក ចាក់​បញ្ចាំង​ជាង​២​​ខែ និង​រឿង​អមតៈ​ដែល​ទើប​បាន​ចាក់​បញ្ចាំង កាល​ពី​ល្ងាច​ម្សិល​មិញ​។

អតីតអ្នកនិពន្ធ លោក សាន សេកសុខុម បានផ្ទុះកូដកម្មអហិង្សាមួយ នៅមុខផ្សារទំនើប ស៊ីធីម៉ូល ដើម្បីទាមទារកម្មសិទ្ធបញ្ញា​នៅ​ក្នុង​ផលិត​នេះ ដោយ​សារ​តែ​លោក ក៏​បាន​ចូល​រួម​ចំណែក​ក្នុង​ការតែងនិពន្ធ​រឿង​ទាំង​ពីរ​នេះ​ផង​ដែរ​។

គួរបញ្ជាក់ថា នៅក្នុងបដា របស់លោក សាន សេងសុខុម បានសរសេរជាច្រើនចំណុច នៅក្នុងនោះ លោកបានទាមទារ​ឲ្យ​ផលិត​កម្ម Z Entertainment ទទួល​ខុស​ត្រូវ ចំពោះ​មុខ​ច្បាប់​។ យ៉ាងណាក៏ដោយ ខាងភាគីផលិតកម្ម Z Entertainment វិញ បានប្រាប់គេហទំព័រ khmertalking ថា​ករណី​នេះ លោក​នឹង​មាន​វិធាន​ការ​ចាត់​ការ​លើ​លោក សាន សេក​សុខុម តាម​ផ្លូវ​ច្បាប់​៕

ប្រភព ៖
Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  នារីម្នាក់ ឌឺដងផ្លែផ្កាដាក់ Adda ថា «ចេះរៀននិយាយអ្វីឲ្យសម កុំឲ្យគេជ្រេញ»!គួររំលឹកផងដែរថា ក្រោយពី តារាចម្រៀងស្រី Adda ចេញមុខរិះគន់ នូវបទចម្រៀងខ្មែរមួយបទ ដែលចម្លងពីថៃទាំងស្រុងរួចមក មានអ្នកលេងបណ្តាញសង្គមមួយចំនួន បានបង្ហាញអារម្មណ៍មិនពេញចិត្ត និងអ្នកខ្លះទៀត បានវាយប្រហារបែបន័យឌឺដង ទៅកាន់រូបនាងផងដែរ។

តាមរយៈគណនីហ្វេសប៊ុករបស់នារីម្នាក់ បានសរសេរថា "អាងតែខ្លួនឯងល្បី មានoriginal song ច្រៀង គិតថាអស្ចារ្យហើយមែនទេ? និពន្ធខ្លួនឯង បានប៉ុន្មានបទហើយ រឺក៏គេនិយាយឲ្យច្រៀងតាអី អ្នកណាក៏គេ មិនចូលចិត្តបទចម្រៀងដែលចម្លងពីគេដែរ តែក្នុងនាមជាអ្នកសិល្បៈ ជាតារាល្បីមួយរូបដែរ គួរតែចេះតែគិតថា និយាយអី ធ្វើអី ឲ្យសម កុំឲ្យគេជ្រេញ (គួរតែនិយាយណែនាំ រឺនិយាយន័យស្ថាបនាវិញ មិនមែនជាន់ពន្លិចគ្នាទេ) សួរថា ពីគេមុនអ្នកបាត់មុខពីសិល្បៈមួយសារ ដោយសារតែរឿងអី គេបិទគ្រប់Concert មិនឲ្យឡើង ទៅស្រុកក្រៅបាត់ ដោយសារតែអី គួរតែដឹងខ្លួនច្បាស់។ ហើយមកវិញលើកនេះ មានអ្នកលើកឲ្យល្បីសោះ កុំអីដឹងណាណីទេ កុំប្រើចរឹកចាស់អីណា ព្រោះថាបើដែរៗពេក អាចនឹងធ្លាក់កូដវិញ មានតែអ្នកដែលដើរក្នុងសិល្បៈទេ ដែលដឹងថាចរឹកគាត់យ៉ាងម៉េច ចាំណា។ អ្នកជាអ្នកសិល្បៈ ជាមនុស្សរបស់មហាជន និយាយអី ធ្វើអីឲ្យប្រុងប្រយ័ត្នបន្តិចទៅ ប្រយ័ត្នតែហ្វេន ស្គាល់ចរឹក ហ្ស៊ីនរបស់អ្នក គឺចប់ហើយ ចង់និយាយមួយទៀត ហ្វេនកុំផ្កាប់មុខពេក ត្រូវមើលតាមជាក់ស្តែងដែរផង (ពាក្យក្នុងចិត្តដែលអូនលាក់ ទុកយូរហើយ តែថ្ងៃនេះ សូមនិយាយចេញ)"

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload