រន្ធត់ចិត្ត! មនុស្សជាង ២០នាក់ បាត់ខ្លួនបន្ទាប់ពី រថយន្តក្រុង២គ្រឿងធ្លាក់ចូលក្នុងទន្ល ក្នុងហេតុការណ៍បាក់ស្ពាន នៅឥណ្ឌា (មានវីដេអូ)

ឥណ្ឌា៖ យ៉ាងហោចណាស់ មនុស្សរាប់សិននាក់ ត្រូវបានស្លាប់ទាំងបាត់ខ្លួន បន្ទាប់ពីរថយន្តក្រុង ២គ្រឿងបានធ្លាក់ចូល ទៅក្នុងទឹកទន្លេ Savitri River ក្នុងហេតុការណ៍បាក់រលំស្ពានមួយកន្លែង ដែលគេស្គាល់ថាជាស្ពានចាស់មួយ សាងសង់តាំងពីសម័យអាណានិគមអង់គ្លេស ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ Mahabaleshwar នៃរដ្ឋ Maharashtra ប្រទេសឥណ្ឌា ដោយសារតែ មានព្យុះភ្លៀងខ្លាំង និងទឹកជំនន់បោកបក់។

យោងទៅតាមសារព័ត៌មានក្នុស្រុក បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង កាលពីព្រឹកថ្ងៃពុធ ម្សិលមិញនេះ ដែលបណ្តាលឲ្យមនុស្ស យ៉ាងហោចណាស់ ២២នាក់ បានបាត់ខ្លួន ក្នុងហេតុការណ៍ដ៏រន្ធត់មួយនេះ ដែលបង្កឡើងដោយ កម្លាំងខ្យល់ព្យុះ និងភ្លៀងមូសុង បានវាយប្រហារយ៉ាងខ្លាំងក្លា មកលើតំបន់ភាគខាងជើង នៃប្រទេសឥណ្ឌា។

ក្នុងនោះក្រុមភ្នាក់ងារជួយសង្គ្រោះ តាមជើងយន្តហោះ រួមនឹងអ្នកជំនាញជាច្រើននាក់ទៀត បានចេញប្រតិបត្តិការជិះទូករុករកអ្នករងគ្រោះ ដែលបាត់ខ្លួនដោយសារគ្រោះធម្មជាតិនេះ  ដោយមានបំពាក់ឧបករណ៍មុជទឹកត្រឹមត្រូវផងដែរ។ យ៉ាងណាមិញ សាកសពអ្នកស្លាប់ចំនួន ២នាក់ ក៏ត្រូវបានរកឃើញផងដែរ។

លោក Sanjay Patil ស្នងការនគរបាលប្រចាំការ ក្នុងតំបន់ Raigad កើតហេតុខាងលើ មានប្រសាសន៍ថា «មនុស្សចំនួន ២២នាក់ ដែលធ្វើដំណើរក្នុងរថយន្តក្រុង ២គ្រឿង ត្រូវបានបាត់ខ្លួន ក្រោយរលំបាក់ស្ពាន កម្ពស់ប្រមាណ ១៥ម៉ែត្រ»

នាយករដ្ឋមន្រ្តី លោក Devendra Fadnavis បានថ្លែងថា មូលហេតុដែលបណ្តាលឲ្យស្ពានមួយនេះបាក់ដូច្នេះ ដោយសារកម្លាំងទឹកជំនន់ ដែលបានហូរបោកបក់មក។

គួរឲ្យដឹងថា ស្ពានមួយខ្សែនេះ តភ្ជាប់ពីទីក្រុង Mumbai នៃរដ្ឋ Maharashtra ទៅកាន់រមណីយដ្ឋានទេសចរណ៍នៃរដ្ឋ Goa ភាគខាងត្បូងប្រទេសឥណ្ឌា។

គូសបញ្ជាក់ដែរថា កាលពីក្នុងខែមេសាកន្លងទៅ ស្ពានអាកាសមួយខ្សែ ស្ថិតក្រោមការសាងសង់មិនទាន់រួចរាល់ នៅភាគខាងកើតនៃទីក្រុង Kolkata ក៏ធ្លាប់បានបាក់រលំ ដែលបណ្តាលឲ្យមនុស្សចំនួន ២៦នាក់ ស្លាប់បាត់បង់ជីវិតផងដែរ។

តាមរបាយការណ៍បានឲ្យដឹងថា មនុស្សជាច្រើនបានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារតែគ្រោះទឹកជំនន់ និងការបាក់ដី ក្នុងអំឡុងពេលមានព្យុះភ្លៀងមូសុង កើតឡើងក្នុងប្រទេសឥណ្ឌា ខណៈដែលបណ្តាប្រទេសជិតខាង មួយចំនួនរួមមាន នេប៉ាល់ និងបង់ក្លាដែស ក៏បានរងគ្រោះដោយសារបាតុភូតធម្មជាតិមួយនេះផងដែរ ៕ 

ទស្សនាវីដេអូ៖

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗកន្លងទៅនេះ ប្រភពបានឲ្យដឹងថា  បានបោកបក់ ទៅកាន់រដ្ឋ Bihar ដែលស្ថិតនៅភាគខាងកើតរដ្ឋ Assam និងបន្តទៅភាគខាងជើងរដ្ឋ Himachal Pradesh ផងដែរ ដែលបានបំផ្លិចបំផ្លាញ ខូចផ្លូវថ្នល់អស់ ជាច្រើនកន្លែង រួមទាំងបណ្តាញខ្សែកាបទូរស័ព្ទ និងដួលរលំបាក់ដើមឈើ ដកទាំងឬសៗផងដែរ។

យ៉ាងហោចណាស់ មនុស្សប្រមាណជា ១៥២នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត ក្នុងរដ្ឋចំនួន៣ខាងលើនេះ ខណៈដែលប្រជាជនជាង ១លាននាក់ផ្សេងទៀត ត្រូវបានជម្លៀសចេញ ដោយសារតែគ្រោះទឹកជំនន់ បូកផ្សំពីបាតុភូតព្យុះភ្លៀងខាងលើនេះ ក្នុងរយៈពេលជាង មួយសប្តាហ៍មុន នេះបើយោងតាមការអះអាង របស់មន្រ្តីក្នុងតំបន់។

ស្របពេលជាមួយគ្នានេះដែរ អាជ្ញាធររដ្ឋ មានប្រសាសន៍កាលពីថ្ងៃ អង្គារ ម្សិលមិញនេះថា «មនុស្សរស់នៅក្នុងរដ្ឋ Assam ចំនួន ៣៤នាក់ត្រូវបានស្លាប់ ខណៈដែលប្រជាជនជាង ១លាននាក់ទៀត បានសម្រេចចិត្តចាកចេញ ពីលំនៅដ្ឋានរបស់ខ្លួន ដែលបានលិចលង់ដោយទឹកជំនន់ ហើយត្រូវបានការផ្តល់ជម្រក ឲ្យស្នាក់អាស្រ័យ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលផងដែរ» ។

ក្នុងនោះទៀតសោត យ៉ាងហោចណាស់សត្វរមាសដ៏កម្រ ចំនួន២១ក្បាល នៅសួនឧទ្យានជាតិ “Kaziranga” (Kaziranga National Park) ត្រូវបានងាប់អស់១ផងដែរ ដោយសារតែទឹកជំនន់ជន់លិច ទីតាំងសួនឧទ្យានមួយនេះ ក្នុងសភាពធ្ងន់ធ្ងរ រហូតដល់ទៅជាង ៨០ភាគរយទៅហើយ។

លោក Pramilla Rani Brahma រដ្ឋមន្រ្តីនៃក្រសួងព្រៃឈើ និងបរិស្ថាន នៃរដ្ឋ Assam នេះ មានប្រសាសន៍ថា «សត្វរមាសជាច្រើនក្បាល បានខាំសម្លាបស៊ីកូនគោ អស់ជាច្រើនក្បាល ដោយសារតែការបំបែកពួកវាចេញ ពីមេ (មេគោ) របស់វាក្នុងអំឡុងពេលទឹកជំនន់ ឡើងធំ»។

ដោយឡែកក្នុងរដ្ឋ Bihar ឯណោះវិញ ប្រជាជនរងគ្រោះដោយសារទឹកជំនន់នេះ មានប្រមាណជា ២៦០,០០០នាក់ ខណៈមានការបោះតង់ជម្រក ដែលរៀបចំឡើងដោយរដ្ឋាភិបាល ក្នុងតំបន់ប្រមាណជាង ៤០០តង់ ដើម្បីផ្តល់ជូនប្រជាជន រងគ្រោះបានស្នាក់អាស្រ័យផងដែរ។ ហើយក្នុងនោះក៏មានបន្ថែម ៤០០តង់ របស់ក្រុមភ្នាក់ងារជួយសង្រ្គោះ ចាំជួយដល់ប្រជាជនពលរដ្ឋរងគ្រោះ បន្ទាន់ផងដែរ។

គូសបញ្ជាក់ដែរថា ក្នុងរដ្ឋ Assam ដែលទទួលរងគ្រោះ ដោយទឹកជំនន់រហូតមកទល់ ថ្ងៃអង្គារ ម្សិលមិញនេះ បានថយចុះអស់មួយកម្រិតហើយ។ យោងតាមអាជ្ញាធរក្នុងរដ្ឋនេះ បញ្ជាក់បន្ថែមថា ប្រជាជន ៣,៨លាននាក់ បានរងផលប៉ះពាល់ ខណៈប្រជាជនជាង ៧០០,០០០នាក់ទៀត បានទទួលការបោះតង់ ជម្រកស្នាក់នៅបណ្តោះអាសន្នពី រដ្ឋាភិបាល ចំនួន៧៧០តង់ ផងដែរ ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត