គេ​ទូរស័ព្ទ​​ប្រាប់ មក​ដល់​ឃើញ​កូន​យំសោក​គ្រប់​គ្នា

ខេត្តបន្ទាយមានជ័យ ៖ ឪពុក​ម្តាយ​របស់​សិស្សសាលា​ប្រុស​ស្រី​២​នាក់​បាន​នាំ​គ្នា​យំសោក​គ្រប់​ៗ​គ្នា​បន្ទាប់​ពី​អ្នក​ភូមិ​បាន​ទូរស័ព្ទ​ទៅ​ប្រាប់​ថា​កូន​បាន​លង់ទឹក​ស្លាប់​បាត់​ទៅ​ហើយ ។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​៥​ល្ងាច ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ស្ពាន​តា​ផា​ន់ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ។

មន្ត្រី​អាវុធហត្ថ​ក្រុង​សិរី​សោភ័ណ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ តូច ចំណា ហៅ ប៊ី ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ន ចំណែក​ម្នាក់​ទៀត​ឈ្មោះ ប៉ែន ធី​នី ភេទ​ស្រី អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ន ។

មន្ត្រី​អាវុធហត្ថ​ដដែល​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​នាំ​គ្នា​ហែល​ទឹក​លេង​នៅ​ស្ពាន​តា​ផា​ន់ ដោយ​ហែល​លេង​នៅ​ទឹក​រាក់​ៗ តែ​ក្មេង​ស្រី​បាន​រអិល​ជើង​ធ្លាក់​ទៅ​កន្លែង​ជ្រៅ​ម្យ៉ាង​មិន​ចេះ​ហែល​ទឹក​ផង​ក៏​លង់​តែ​ម្តង ពេល​ក្មេង​ប្រុស​ឃើញ​មិត្តភក្តិ​របស់​ខ្លួន​លង់ទឹក​ក៏​ចុះ​ទៅ​ជួយ​ទាំង​ខ្លួន​មិន​ចេះ​ហែល​ទឹក​ដែរ​នោះ ក៏​លង់​ទាំង​២​នាក់​តែ​ម្តង ។ ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ អ្នក​មក​លេង​ទឹក​នៅ​ទីនោះ​បានឃើញ ក៏​នាំ​គ្នា​ចុះ​ជួយ តែ​ជា​អកុសល​ក្មេង​ប្រុស​ស្រី​ទាំង​២​នាក់​បាន​ស្លាប់​បាត់​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ​ប្រជាពលរដ្ឋ​បាន​ទូរស័ព្ទ​ហៅ​ឪពុក​ម្តាយ​ក្មេង​រង​គ្រោះ​ទាំង​២​នាក់​មក​យក​សព​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ក្រោម​សំឡេង​យំសោក​យ៉ាង​សង្វេគ​ពេក​ក្រៃ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ស្រដៀងគ្នានេះដែរ ករណីមួយផ្សេងទៀត ហើយត្រូវក្រុមគ្រួសារប្រទះឃើញ រសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦នេះ ត្រង់ចំណុចស្ទឹងតូច ស្ថិតក្នុងភូមិកំពង់រការ ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។  

មន្ត្រីនគរបាលស្រុកកណ្តៀង បានឲ្យដឹង​ថា កុមាររងគ្រោះទាំង២នាក់ ដែលជាបងប្អូនបង្កើតនឹងគ្នានោះ ទី១-ឈ្មោះ ព្រឹក ចាន់ដា ​អាយុ៥ឆ្នាំ និងទី២-ឈ្មោះ ព្រឹក ពេជ្រចិន្តា​ អាយុ២ឆ្នាំ មានឪពុកឈ្មោះ ហុង បូព្រឹក អាយុ៤៥ឆ្នាំ និងម្តាយឈ្មោះ ឃួន ចាន់ណា អាយុ៣៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

មន្ត្រីនគរបាលដដែល បានបន្ថែមថា​ មុនពេលកើតហេតុ កុមាររងគ្រោះទាំង២នាក់ បានចេញពីផ្ទះទៅលេងក្នុងទឹកស្ទឹងតូចខាងលើ ដោយយកដបទឹកក្រូចទៅលេងជាមួយ តាំងពីម៉ោង១២ថ្ងៃត្រង់មកម្លេះ ហើយក្រុមគ្រួសារបានបាត់យូរពេក ក៏ដើររកជាមួយប្រជាពលរដ្ឋ ស្រាប់តែប្រទះឃើញកុមាររងគ្រោះទាំង២នាក់ បានលង់ទឹកស្លាប់បាត់បង់ជីវិតទៅហើយ។

បច្ចុប្បន្ន សពកុមាររងគ្រោះទាំង២នាក់ ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យ នៅគេហដ្ឋានតាមប្រពៃណី ក្នុងនោះដែរ​ក្រុមការងារ​សាខាកាកបាទក្រហម ខេត្តពោធិ៍សាត់ កំពុងចុះនាំយកអំណោយ ដើម្បីចូលរួមរំលែកទុក្ខជាមួយគ្រួសារសពផងដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

គេ​ទូរស័ព្ទ​​ប្រាប់ មក​ដល់​ឃើញ​កូន​យំសោក​គ្រប់​គ្នា

គេ​ទូរស័ព្ទ​​ប្រាប់ មក​ដល់​ឃើញ​កូន​យំសោក​គ្រប់​គ្នា

គេ​ទូរស័ព្ទ​​ប្រាប់ មក​ដល់​ឃើញ​កូន​យំសោក​គ្រប់​គ្នា

គេ​ទូរស័ព្ទ​​ប្រាប់ មក​ដល់​ឃើញ​កូន​យំសោក​គ្រប់​គ្នា

គេ​ទូរស័ព្ទ​​ប្រាប់ មក​ដល់​ឃើញ​កូន​យំសោក​គ្រប់​គ្នា