កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីររបស់ ភីអិនអិន ជម្រុះបេក្ខជនជាលើកទីបួន

ភ្នំពេញ៖ «មុខរបរខ្ញុំ» រដូវកាលទីពីរ ឬ My Place ដែលជាកម្មវិធីជីវិតពិត កំពុងចាក់ផ្សាយក្នុងម៉ោងមាសរបស់ស្ថានីយទូរទស្សន៍ ភីអិនអិន នឹងបោះឆ្នោតជម្រុះបេក្ខជនទីបួននៅយប់ថ្ងៃសុក្រនេះ។

សប្តាហ៍នេះ បេក្ខជនដែលនៅសល់ទាំង៧រូបបានធ្វើដំណើរ ទៅកាន់ខេត្តព្រៃវែងដើម្បីស្វែងយល់ពី ការដាំស្លឹកគ្រៃរបស់ប្រជាជនក្នុងភូមិ។ បេក្ខជនបានធ្វើការជាក្រុមជាថ្មីម្តងទៀតតែ ប្រកួតប្រជែងលើវិញ្ញាសាថ្មី គឺការធ្វើបទបង្ហាញពីស្លឹកគ្រៃទៅដល់វាគ្មិន និងអ្នកភូមិ ក្រោមប្រធានបទ៖ «ហេតុអ្វីស្លឹកគ្រៃត្រូវបាននាំចូលពីក្រៅប្រទេស? តើគួរធ្វើយ៉ាងណា ដើម្បីលើកទឹកចិត្តកសិករឲ្យផលិតស្លឹកគ្រៃ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់»?
ក្រុមដែលទទួលបានពិន្ទុខ្ពស់លើ ការវាយតម្លៃឯកសារស្រាវជ្រាវ និងការធ្វើបទបង្ហាញ នឹងទទួលបានជោគជ័យក្នុងវគ្គនេះ។

កាលពីសប្តាហ៍មុន កម្មវិធីបានបាត់បង់បេក្ខនារី ឡេង រដ្ឋា ដែលជាបេក្ខនារីទីបីត្រូវបានជម្រុះចេញពីកម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីរនេះ។
សម្រាប់សប្តាហ៍នេះវិញ មនុស្សមួយចំនួនគិតថា បេក្ខជនដែលទំនងនឹង មានការបោះឆ្នោតជ្រើសរើសឲ្យចាកចេញអាចជាបេក្ខជន ជ័យ មានលាភ, លូ យូវ ឬសា សុវណ្ណឌី។
«មុខរបរខ្ញុំ» នៅរៀងរាល់សប្ដាហ៍នឹងមាន បេក្ខជនម្នាក់ធ្លាក់ចេញពីកម្មវិធី ដែលការសម្រេចនឹងត្រូវធ្វើឡើងតាមរយៈការបោះឆ្នោតរបស់ បេក្ខជនចូលរួមក្នុងកម្មវិធី រហូតដល់សប្ដាហ៍ទី៩ទើបរកឃើញជ័យលាភី។
នៅសប្តាហ៍ក្រោយ កម្មវិធីតម្រូវឲ្យបេក្ខជនរៀបចំព្រឹត្តការណ៍ សម្តែងសិល្បៈខ្មែរបុរាណដោយ ពួកគេត្រូវលក់សំបុត្រដើម្បីស្វែងរកភ្ញៀវមកចូលទស្សនាកម្មវិធីនេះនៅសមាគមសុវណ្ណភូមិ។

ការលក់សំបុត្រដើម្បីទស្សនាទស្សនីយភាពសិល្បៈខ្មែរនេះ គឺជាការធ្វើអាជីវកម្មមួយដើម្បីបម្រើសេវាកម្មបំពេញ ចំណីអារម្មណ៍ទៅដល់អតិថិជន។
បេក្ខជនទាំងអស់នឹងត្រូវបែងចែកជាពីរ ក្រុមដើម្បីលក់សំបុត្ររកអតិថិជនតាមក្រុមរៀងៗខ្លួន ប៉ុន្តែពួកគេត្រូវធ្វើការសហការរួមគ្នា ដើម្បីបង្កើតព្រឹត្តិការណ៍នោះឡើង។
«មុខរបរខ្ញុំ» ចាប់ផ្តើមចាក់ផ្សាយជាលើកដំបូងកាលពីថ្ងៃច័ន្ទទី០៤ កក្កដា ដោយផ្សាយជូនទស្សនា ជារៀងរាល់ថ្ងៃចន្ទ ដល់ សុក្រ វេលាម៉ោង៨ ដល់ម៉ោង ៨:៣០នាទីយប់ ដោយផ្តោតសំខាន់ទៅលើការប្រកួតប្រជែងពិតប្រាកដមួយទៅក្នុងអាជីវកម្មខ្នាតតូច និងមធ្យម។ 

កម្មវិធីតម្រូវអោយបេក្ខជនចេះធ្វើការជាក្រុម ហើយក៏នឹងមានភ្ញៀវកិត្តិយសមកពីវិស័យខុសៗគ្នា ចូលរួមនិយាយពីបទពិសោធន៍ជីវិតពិតផងដែរ ខណៈបេក្ខជនទាំងអស់ត្រូវប្រឹងបញ្ចេញ សមត្ថភាពការងារប្រកួតប្រជែងគ្នាដើម្បីឆ្ពោះទៅឈ្នះរង្វាន់ ទឹកប្រាក់ចំនួន២០លានរៀល៕

ទស្សនាវីដេអូខ្លីរបស់កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីរ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកដែលមានអាសយដ្ឋាន៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីររបស់ ភីអិនអិន ជម្រុះបេក្ខជនជាលើកទីបួន

កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីររបស់ ភីអិនអិន ជម្រុះបេក្ខជនជាលើកទីបួន

កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីររបស់ ភីអិនអិន ជម្រុះបេក្ខជនជាលើកទីបួន

កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីររបស់ ភីអិនអិន ជម្រុះបេក្ខជនជាលើកទីបួន

កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីររបស់ ភីអិនអិន ជម្រុះបេក្ខជនជាលើកទីបួន