Tyson Fury ​​​នឹង​វ៉ៃ​ការពារ​ខ្សែ​ក្រវាត់​ពិភពលោក​ទល់​ Klitschko ​នៅ​ខែ​តុលា

កំពូល​អ្នក​​ប្រដាល់​​របស់​ចក្រភព​អង់គ្លេស​ Tyson Fury ​​នឹង​ឡើង​វ៉ៃ​ការពារ​​ខ្សែ​ក្រវាត់​ពិភពលោក​ WBA និង​ WBO Heavyweight Titles ​របស់​ខ្លួន​ ​ទល់​នឹង​​​​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​អ៊ុយក្រែន​ Wladimir Klitschko ​នៅ​ថ្ងៃ​ទី​២៩ ខែ​តុលា ​បន្ទាប់​ពី​តុលា​បាន​ព្យួរ​​​រឿង​ពិន័យ​​ការ​ប្រើប្រាស់​សារធាតុ​ហាម​ឃាត់​​លើ​​រូប​គេ។

 

Tyson Fury ​​​នឹង​វ៉ៃ​ការពារ​ខ្សែ​ក្រវាត់​ពិភពលោក​ទល់​ Klitschko ​នៅ​ខែ​តុលា

កំពូល​អ្នក​​ប្រដាល់​​មិនដែល​ចាញ់​ Tyson Fury

 

អ្នក​ប្រដាល់​វ័យ​២៧​ឆ្នាំ Fury ​ត្រូវ​បាន​អង្គភាព​ប្រឆាំង​គ្រឿន​ញៀន​​អង់គ្លេស Ukad ​ដាក់​ពិន័យ​តាំង​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា​ ដោយ​សង្ស័យ​ថា ​​រូប​គេ​បាន​ប្រើ​ប្រាស់​សារធាតុ​ហាម​ឃាត់​ជំនួយ​កម្លាំង​ ​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៥។ ប៉ុន្តែ​​​អ្នក​ប្រដាល់​ដែល​វ៉ៃ​២៥​ដង ឈ្នះ​ទាំង​២៥​ដង​រូប​នេះ​ ​នៅ​តែ​បដិសេធ​ថា​ខ្លួន​មិន​បាន​ប្រព្រឹត្តិ​ខុស និង​​បាន​​ប្ដឹង​ទៅ​តុលាការ​កំពូល​ National Anti-Doping Panel។ ក្រោយ​មក​តុលាការ​កំពូល​ ក៏​បាន​ព្យួរ​​ករណី​​នេះ​ ដោយ​​​គ្មាន​ពេល​កំណត់ ដូច្នេះ​មាន​ន័យ​ថា Fury ​អាច​ឡើង​វ៉ៃ​បាន​ធម្មតា ពុំ​មាន​ការ​ជាប់​បម្រាម​ទៀត​ឡើយ។

 

Tyson Fury ​​​នឹង​វ៉ៃ​ការពារ​ខ្សែ​ក្រវាត់​ពិភពលោក​ទល់​ Klitschko ​នៅ​ខែ​តុលា

 

Tyson Fury ​​​នឹង​វ៉ៃ​ការពារ​ខ្សែ​ក្រវាត់​ពិភពលោក​ទល់​ Klitschko ​នៅ​ខែ​តុលា

Tyson Fury (ស្តាំ) វ៉ៃ​ឈ្នះ​ Wladimir Klitschko បាន​ខ្សែ​ក្រវាត់​២​ឆ្នាំ​មុន

 

Tyson Fury បាន​វ៉ៃ​ឈ្នះ​​ Wladimir Klitschko ​ដណ្ដើម​ខ្សែ​ក្រវាត់​ពិភពលោក WBO និង​ WBA ​ឆ្នាំ​មុន​ ប៉ុន្តែ​​​បើ​តាម​​ The Sun បាន​ឲ្យ​ដឹង​ថា​ ​​​អ្នក​ប្រដាល់​រូប​នេះ​ នឹង​ត្រូវ​​ប្រកួត​ធំ​ការពារ​ខ្សែ​ក្រវាត់​ទាំង​អស់​នេះ​​ ​ប៉ះ​គ្នា​ជាមួយ​​អ្នក​ប្រដាល់​​វ័យ​៤០​ឆ្នាំ Wladimir ជា​ថ្មី​នៅ​​ថ្ងៃ​ទី​២៩ ខែ​តុលា ​នៅ​សង្វៀន​​ ​Manchester Arena៕

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ BBC | The Sun