មូល​ហេតុ​​អាជ្ញា​កណ្ដាល​​ Clattenburg សាក់​ដៃ​មាន​ឡូហ្គោ​​អឺរ៉ូ និងUCL

Mark Clattenburg អាជ្ញាកណ្ដាល​លេខ​១​របស់​អង់គ្លេស​បាន​សាក់​ឡូហ្គោ​កម្មវិធី​ UEFA Champions League និង Euro ២០១៦ នៅ​ក្នុង​ដំណើរ​កម្សាន្ត​ទៅ​កាន់​ប្រទេស​អេស្ប៉ាញ​របស់​ខ្លួន។

 

មូល​ហេតុ​​អាជ្ញា​កណ្ដាល​​ Clattenburg សាក់​ដៃ​មាន​ឡូហ្គោ​​អឺរ៉ូ និងUCL Mark Clattenburg

 

មូលហេតុ​សម្រេច​ធ្វើ​ដូច្នេះ​ត្រូវ​បុរស​វ័យ​៤១​ឆ្នាំ​បក​ស្រាយ​ថា​ដើម្បី​ចង​ចាំ​ពី​អនុស្សាវរីយ៍​មិន​អាច​បំភ្លេច​បាន​ដែល​រូប​លោក​​ត្រូវ​ជ្រើស​រើស​ជា​អាជ្ញាកណ្ដាល ​កាត់​សេចក្ដី​វគ្គ​ផ្ដាច់​ព្រ័ត្រ​ កម្មវិធី​ធំៗ​២​នៅ​អឺរ៉ុប នោះ​គឺ ពាន​រង្វាន់​ UEFA Champions League រវាង​ Real Madrid និង Atletico Madrid នៅ​ទីក្រុង​មីលេន​ ប្រទេស​អ៊ីតាលី និង​ ពាន​រង្វាន់​ Euro រវាង​បារាំង​ និង​ព័រទុយហ្គាល់​។

 

កាល​ពី​ថ្ងៃ​ទី២១​ ខែ​ឧសភា ឆ្នាំ​ដដែល​ អាជ្ញា​កណ្ដាល​ដែល​មក​ពី County Durham ភាគ​ឦសាន​ប្រទេស​អង់គ្លេស​ក៏​ត្រូវ​ជ្រើស​ឲ្យ​កាត់​សេចក្ដី​វគ្គ​ផ្ដាច់ព្រ័ត្រ​ FA Cup រវាង Manchester United និង​ Crystal Palace ផង​ដែរ​ ធ្វើ​ឲ្យ​លោក​បាន​ចាត់​ទុក​ថា ២០១៦​​ ជា​ឆ្នាំ​អស្ចារ្យ​បំផុត​ក្នុង​អាជីព​ជា​អាជ្ញាកណ្ដាល៕

 

មូល​ហេតុ​​អាជ្ញា​កណ្ដាល​​ Clattenburg សាក់​ដៃ​មាន​ឡូហ្គោ​​អឺរ៉ូ និងUCLស្នាមសាក់នៅលើដៃ របស់លោក Mark Clattenburg

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព ៖ Marca