សម្តេច​តេ​ជោ ហ៊ុន សែន ៖ គ្មាន​ទេ​ការ​សាងសង់​ព្រ​លាន​យន្តហោះ​ក្នុង​ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា​«​គ្មាន​ការ​ធ្វើ​ព្រ​លាន​យន្តហោះ​នៅ​ខេត្តកំពង់ស្ពឺ​នោះ​ទេ​» ។ ជាមួយ​គ្នា​នេះ​ដែរ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក៍បាន​ប្រកាស​និរាករណ៍​ចោល​ទាំងអស់​នូវ​លិខិត​ស្នាម​ពាក់​ព័​ន្ឋ​បេនឡាន​ចាស់​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​ផង​ដែរ ដោយ​រក្សា​ទុក​អោយ​ប្រជាពលរដ្ឋ​លក់ដូរ​ត​កូនចៅ​រៀង​រហូត​។ ។

សម្តេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​ខាងលើ​បែប​នេះ បាន​ធ្វើ​ឡើង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​និង​កងកម្លាំងប្រដាប់អាវុធ​ក្នុង​ខេត្តកំពង់ស្ពឺ នា​ព្រឹក​ថ្ងៃ​ទី​០៤ សីហា ២០១៦ ៕