អ៊ុង សាន​ស៊ូជី​​ ​បន្ថែម​សន្តិសុខ​​ផ្ទាល់ខ្លួន​ ក្រោយ​រង​សារ​គំរាម

​​​​​​​​​​​​​​​​​​​រដ្ឋាភិបាល​​​​​មីយ៉ាន់ម៉ា​​ កំពុង​​​រៀប​ចំ​សន្តិសុខ​​​​​​​បន្ថែម​ទៀត​​ជូន​​​​​ទីប្រឹក្សា​រដ្ឋាភិបាល និង​​ជា​រដ្ឋមន្ត្រី​​​ការ​បរទេស​​​លោក​ស្រី​​ អ៊ុង សានស៊ូជី​ ​បន្ទាប់​ពី​​​ឈ្មោះ​​របស់​លោក​ស្រី​​​​​​​​​​​​​​មាន​​​​នៅ​ក្នុង​​​សារ​គំរាម​​របស់​​​​ក្រុម​ភេរវករ​​​​ជ្រុល​និយម​ IS ​ ដែល​បាន​​​ផ្ញើ​​​​​​ឲ្យ​ប៉ុស្ដិ៍​ប៉ូលិស​​ខេត្ត​ក្នុង​ប្រទេស​​​​​​ម៉ាឡេស៊ី​​ ​នា​ពេល​ថ្មី​ៗ​នេះ។

 

អ៊ុង សាន​ស៊ូជី​​ ​បន្ថែម​សន្តិសុខ​​ផ្ទាល់ខ្លួន​ ក្រោយ​រង​សារ​គំរាម

 

​​​​​ឈ្មោះ​​​លោក​ស្រី​​​ត្រូវ​​​​ជាប់​ក្នុង​​បញ្ជី​​​​​​​​​​គំរាម​​កំហែង​​​​ដោយ​អម​ជា​​មួយ​​នាយក​រដ្ឋមន្ត្រី​​ម៉ាឡេស៊ី​​​ Najib Razak , ឧបនាយករដ្ឋមន្ត្រី​ Ahmad Zahid Hamidi , អគ្គព្រះរាជអាជ្ញា, អធិការ​ប៉ូលិស​​ និង​រដ្ឋមន្ត្រី​​​​​​ ៣​រូប​​ទៀត​​នៅ​ម៉ាឡេស៊ី។

 

បើ​​យោង​​ទៅ​​តាម​​​​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ក្នុង​ស្រុក​ម៉ាឡេស៊ី​ផ្សាយ​ថា​​​​ ​បញ្ជី​ឈ្មោះ​​នេះ​​ត្រូវ​បាន​ផ្ញើ​កាល​ពី​ថ្ងៃ​ទី​ ២​សីហា ​ទៅ​កាន់​ប៉ុស្តិ៍​ប៉ូលិស​នៅ​​ទីក្រុង​ Nilai ​សង្កាត់​ Seremban ​រដ្ឋ Sembilan ភាគ​ខាង​លិច​​​​​ប្រទេស។​ ​​​​​​​​ ក្នុង​​​សំបុត្រ​ដដែល​នោះ​​បាន​អះអាង​ថា​​​ សកម្ម​ប្រយុទ្ធ ISIS មាន​ចំនួន​ ៧០០​នាក់ ​​ក្នុង​រដ្ឋ​ Sembilan​ ប៉ុន្តែ​​ប៉ូលិស​បាន​ច្រាន​ចោល​ព័ត៌មាន​នេះ៕

 

អ៊ុង សាន​ស៊ូជី​​ ​បន្ថែម​សន្តិសុខ​​ផ្ទាល់ខ្លួន​ ក្រោយ​រង​សារ​គំរាម

លោក​ស្រី​​អ៊ុង សានស៊ូជី​

អ៊ុង សាន​ស៊ូជី​​ ​បន្ថែម​សន្តិសុខ​​ផ្ទាល់ខ្លួន​ ក្រោយ​រង​សារ​គំរាម

នាយក​រដ្ឋមន្ត្រី​​ម៉ាឡេស៊ី​​​ Najib Razak

 

ចុចអាន៖ ប៉ូលិសមីយ៉ាន់ម៉ា​​ជាប់​លេខ​៤ ខាង​ប្រព្រឹត្ត​អំពើ​​ពុក​រលួយ​ខ្លាំង​លើ​​លោក

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Mizzima ​