លោក បាន គីមូន៖ ពួក ISIS កំពុងឈានទៅបង្កើតរបបប្រល័យពូជសាសន៍នៅអ៊ីរ៉ាក់

(យូអិន)៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិលោក បាន គីមូន បាននិយាយថាឧក្រិដ្ឋកម្មដែលត្រូវបានប្រព្រឹត្ត ដោយពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS នៅក្នុងប្រទេសអ៊ីរ៉ាក់ គឺជាសញ្ញាបញ្ជាក់ថាពួកគេកំពុងឈានទៅបង្កើតឧក្រិដ្ឋកម្ម សង្គ្រាម, ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និង មួយទៀតដែលយើងអាចហៅបានថា របបប្រល័យពូជសាសន៍។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ិនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែសីហា ឆ្នាំ២០១៦។
លោក បាន គីមូន៖ ពួក ISIS កំពុងឈានទៅបង្កើតរបបប្រល័យពូជសាសន៍នៅអ៊ីរ៉ាក់
សេចក្តីថ្លែងការណ៍របស់លោក បាន គីមូន ត្រូវបានចេញផ្សាយដោយអ្នកនាំពាក្យរបស់លោកនាថ្ងៃពុធ ដោយក្នុងនោះ អង្គការសហប្រជាជាតិ បានអំពាវនាវឲ្យរដ្ឋាភិបាលអ៊ីរ៉ាក់បន្តស្វែងរកវិធីនានាបន្ថែមទៀត ដើម្បីនាំយកអ្នកដែលបាន ប្រព្រឹត្តឧក្រិដ្ឋកម្មទាំងឡាយមកកាត់ទោសឲ្យខាងតែបាន ដោយមិនត្រូវពន្យាពេលទៀតឡើយ។ សេចក្តីថ្លែងការណ៍ នេះផងដែរ បានចេញចំថ្ងៃរំឮកខួបទីពីរឆ្នាំ ដែលទីក្រុង Sinjar នៅភាគខាងជើងអ៊ីរ៉ាក់ បានធ្លាក់ចូលទៅក្នុងកន្តាប់ដៃ របស់ពួករដ្ឋអ៊ីស្លាម IS ដែលបានបង្ខំឲ្យជនជាតិភាគតិច Yazidi រាប់ពាន់គ្រួសាររត់ភៀសខ្លួនចេញពីតំបន់នោះ។

តាមរបាយការណ៍របស់ UN ពួកអាយស៊ីស បានធ្វើការចាប់បង្ខំឲ្យកូនក្មេង និងបុរសជាតិ Yazidi រាប់រយនាក់ធ្វើជា ទាហាន ហើយខ្លះទៀតបានទទួលរងទណ្ឌកម្ម និងសម្លាប់ដោយកាត់ក្បាលថែមទៀត។ ដោយឡែកស្ត្រី និងកុមារក៏ត្រូវ ឃាឃាំងទុកដោយពួក IS ផងដែរ ដើម្បីបម្រើផ្លូវភេទ និងធ្វើជាទាសករផងដែរ។ ស្ត្រីនិងកុមារយ៉ាងហោចណាស់ក៏ជាង ៣,២០០នាក់ដែរ ត្រូវបានពួក IS ឃាឃាំងទុកឲ្យបម្រើទៅតាមអ្វីដែលពួកគេចង់បាន៕

ប្រភព៖ Fresh News

  • លោក បាន គីមូន៖ ពួក ISIS កំពុងឈានទៅបង្កើតរបបប្រល័យពូជសាសន៍នៅអ៊ីរ៉ាក់已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/04  Category:ជីវិតនិងសង្គម
Tags: