ទីបំផុតអ៉ីតាលីព្រមបើកភ្លើងខៀវឲ្យអាមេរិក ប្រើប្រាស់ដែនអាកាសរបស់ខ្លួន ដើម្បីកម្ទេចពួក ISIS នៅលីប៊ី

(រ៉ូម)៖ រដ្ឋមន្ត្រីការពារជាតិអ៉ីតាលី បានប្រកាសនៅមុននេះបន្តិចថា អ៉ីតាលី នឹងពិចារណាក្នុងការអនុញ្ញាត ឲ្យសហរដ្ឋអាមេរិក ប្រើប្រាស់ដែនអាកាសរបស់ខ្លួន ដើម្បីធ្វើការវាយប្រហារទៅលើមូលដ្ឋានក្រុម រដ្ឋអ៉ីស្លាម ISIS នៅក្នុងទឹកដីនៃប្រទេសលីប៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ABC News នាយប់ថ្ងៃពុធ ទី០៣ ខែសីហា ឆ្នាំ២០១៦។
ទីបំផុតអ៉ីតាលីព្រមបើកភ្លើងខៀវឲ្យអាមេរិក ប្រើប្រាស់ដែនអាកាសរបស់ខ្លួន ដើម្បីកម្ទេចពួក ISIS នៅលីប៊ី
ការបើកភ្លើងខៀវឲ្យអាមេរិកប្រើប្រាស់ដែនអាកាស និង មូលដ្ឋានទ័ពអាកាសរបស់ប្រទេសអ៊ីតាលីនេះ ក៏ដោយសារតែសកម្មភាពរបស់ក្រុម ISIS ដែលជា ពួកសកម្មប្រយុទ្ធសម្ព័ន្ធ នៃក្រុម ISIS ក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី នោះបាននិងកំពុងបង្កើនឥទ្ធិពលយ៉ាងខ្លាំង នៅក្នុងប្រទេសលីប៊ី ដែលវាក៏កត្តាដែលបានបង្កឲ្យ មានជនភៀសខ្លួនឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ទៅកាន់តំបន់អឺរ៉ុបជារៀងរាល់ថ្ងៃផងដែរ។

សូមជំរាបថា គេនៅមិនទាន់ទទួលបាន សំណើណាមួយពីអាមេរិកនៅឡើយទេ ចំពោះអ៉ីតាលី ខណៈដែលកងទ័ពអាមេរិកនិងសម្ព័ន្ធនៅតែបន្តបេសកកម្ម វាយប្រហារលើក្រុម ISIS នៅឡើយក្នុង ទឹកដីអ៊ីរ៉ាក់ និងស៊ីរី៕

ប្រភព៖ Fresh News

  • ទីបំផុតអ៉ីតាលីព្រមបើកភ្លើងខៀវឲ្យអាមេរិក ប្រើប្រាស់ដែនអាកាសរបស់ខ្លួន ដើម្បីកម្ទេចពួក ISIS នៅលីប៊ី已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/04  Category:ជីវិតនិងសង្គម
Tags: