ក្មេងប្រុសស្រី៣នាក់ប្រឡែងគ្នាធ្លាក់ចូលប្រឡាយទឹកជម្រៅជាង១ម៉ែត្រលង់ស្លាប់២នាក់ ម្នាក់ទៀតសង្គ្រោះទាន់ពេលវេលា

ខេត្តបន្ទាយមានជ័យ៖ ក្មេង ប្រុស ស្រី៣នាក់ រត់ប្រឡែងគ្នានៅមាត់ប្រឡាយទឹកជម្រៅជាង១ម៉ែត្រ ចំណុចស្ពានផាន់ លង់ទឹកស្លាប់២នាក់ បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យ និងម្នាក់ទៀតគេចផុតពីគ្រោះថ្នាក់ ។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៣ រសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ ស្ថិត ក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ក្មេងប្រុសស្រី៣នាក់ប្រឡែងគ្នាធ្លាក់ចូលប្រឡាយទឹកជម្រៅជាង១ម៉ែត្រលង់ស្លាប់២នាក់ ម្នាក់ទៀតសង្គ្រោះទាន់ពេលវេលា

បើតាមប្រភពព័ត៌មានពីនគរបាលប៉ុស្ថិ៍សង្កាត់ព្រះពន្លាប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញក្មេងខាងលើ៣នាក់បាននាំគ្នាដើរលេងចេញពីថ្នល់ជាតិលេខ៥ លុះដើរដល់ចំណុចកើតហេតុស្រាប់តែពួកគេទាំង៣នាក់ប្រឡែងគ្នាលើមាត់ប្រឡាយ ហើយ ក៏រអិលជើង ធ្លាក់ចូលទឹកប្រឡាយទាំង៣នាក់ ។ នៅពេលនោះក្នុងចំណោមក្មេងទាំង៣នាក់គេឃើញ២នាក់ ប្រុសស្រីធ្លាក់លិចចូលក្នុងទឹកបាត់ ចំណែកក្មេងស្រីម្នាក់ទៀតខំប្រឹងប្រវេប្រវ៉ាចាប់ទាញស្មៅមាត់ប្រឡាយបានហើយក៏ឡើងដល់លើគោកវិញ ។ បន្ទាប់មកក្មេងស្រីគេចពីគ្រោះថ្នាក់បានរត់ស្រែក ប្រាប់ឱ្យប្រជាពលរដ្ឋនៅក្បែរនោះកំពុងលេងទឹក មកជួយពួកម៉ាកខ្លួនលង់ទឹកទើបបង្កឱ្យមានការភ្ញាក់ផ្អើល ។ រំពេចនោះប្រជាពលរដ្ឋ ក៏នាំគ្នាចុះទៅរាវរក ចំណាយវេលាជិត២០នាទី ទើបរាវឃើញក្មេងរងគ្រោះទាំង២នាក់ លិចដល់បាតប្រឡាយ ហើយដឹកពួកគេទៅសង្រ្គោះជីវិតនៅមន្ទីរពេទ្យបង្អែក មិត្តភាព- ជប៉ុន ស្រុកមង្គលបុរី ។ នៅពេលបញ្ជូនដល់មន្ទីរពេទ្យក្មេងរងគ្រោះទាំង២នាក់បានស្លាប់បាត់ហើយ ។ ក្មេងរងគ្រោះដែលស្លាប់ទាំង២នាក់មានឈ្មោះ ១,ប៉ែន ធានី ភេទស្រី អាយុ១៣ឆ្នាំ ជាសិស្ស ២,អ៊ូច ចាន់ណា ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្ស និងក្មេងទី៣ គេចផុតពីគ្រោះថ្នាក់ ឈ្មោះ ម៉ែន ស្រីនិច្ច ភេទស្រី អាយុ ១៥ឆ្នាំ ពួកគេរស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។

ក្មេងប្រុសស្រី៣នាក់ប្រឡែងគ្នាធ្លាក់ចូលប្រឡាយទឹកជម្រៅជាង១ម៉ែត្រលង់ស្លាប់២នាក់ ម្នាក់ទៀតសង្គ្រោះទាន់ពេលវេលា

ក្រោយពីសពក្មេងរងគ្រោះទាំង២នាក់បញ្ជូនដល់ផ្ទះ នៅល្ងាចថ្ងៃដដែលគេសង្កេតឃើញ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះទៅចូលរួមរំលែកទុក្ខជាមួយនិងក្រុមគ្រួសារសព ហើយថែមទាំងឧបត្ថម្ភ ថវិកា មួយចំនួន ដើម្បីប្រគល់ឱ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ សំ វិច្ឆិកា

ក្មេងប្រុសស្រី៣នាក់ប្រឡែងគ្នាធ្លាក់ចូលប្រឡាយទឹកជម្រៅជាង១ម៉ែត្រលង់ស្លាប់២នាក់ ម្នាក់ទៀតសង្គ្រោះទាន់ពេលវេលា

ក្មេងប្រុសស្រី៣នាក់ប្រឡែងគ្នាធ្លាក់ចូលប្រឡាយទឹកជម្រៅជាង១ម៉ែត្រលង់ស្លាប់២នាក់ ម្នាក់ទៀតសង្គ្រោះទាន់ពេលវេលា

ក្មេងប្រុសស្រី៣នាក់ប្រឡែងគ្នាធ្លាក់ចូលប្រឡាយទឹកជម្រៅជាង១ម៉ែត្រលង់ស្លាប់២នាក់ ម្នាក់ទៀតសង្គ្រោះទាន់ពេលវេលា

ក្មេងប្រុសស្រី៣នាក់ប្រឡែងគ្នាធ្លាក់ចូលប្រឡាយទឹកជម្រៅជាង១ម៉ែត្រលង់ស្លាប់២នាក់ ម្នាក់ទៀតសង្គ្រោះទាន់ពេលវេលា
ប្រភព៖ Nokorwatnews

  • ក្មេងប្រុសស្រី៣នាក់ប្រឡែងគ្នាធ្លាក់ចូលប្រឡាយទឹកជម្រៅជាង១ម៉ែត្រលង់ស្លាប់២នាក់ ម្នាក់ទៀតសង្គ្រោះទាន់ពេលវេលា已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/04  Category:ជីវិតនិងសង្គម
Tags: