នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបង្រ្កាបរថយន្តកាមរី១គ្រឿងដឹកសាច់ មាន់ ឆ្អឹងមាន់ និងកាពិ ខូចគុណភាពជាង១តោន នាំពីប្រទេសថៃខុសច្បាប់

ខេត្តបន្ទាយមានជ័យ៖ រថយន្តកាមរី១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២E ០១១២ ដឹកផ្ទុកសាច់មាន់ ឆ្អឹងមាន់ និងកាពិជាង១តោន ខូចគុណភាពហាមឃាត់ខុសច្បាប់ឈ្មួញនាំពីព្រទេសថៃ ហើយសម្រុកយកមកលក់ចែកចាយនៅខេត្តសៀមរាប រងការបង្រ្កាបពីនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យកាលពីវេលាម៉ោង៤និង៣០នាទី ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតនៅចំណុចស្ពានទី២ បឹងឈូក ភូមិ១សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ខណៈដែលរថយន្តកាមរីដឹកបទល្មើសនោះធ្វើដំណើរចេញពីក្រុងប៉ោយប៉ែតឆ្លងកាត់ទីរួមខេត្តបន្ទាយមានជ័យដើម្បីឆ្ពោះទៅខេត្តសៀមរាប ។

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបង្រ្កាបរថយន្តកាមរី១គ្រឿងដឹកសាច់ មាន់ ឆ្អឹងមាន់ និងកាពិ ខូចគុណភាពជាង១តោន នាំពីប្រទេសថៃខុសច្បាប់

ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបនោះដែរ សមត្ថកិច្ចឃាត់ខ្លួនអ្នកបើករថយន្តម្នាក់ ឈ្មោះ ប៊ុន បូវិបុល ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបង្រ្កាបរថយន្តកាមរីដឹកផ្ទុកទំនិញ ម្ហូបអាហារហាមឃាត់ ខុសច្បាប់ ត្រូវគេមើលឃើញថា អនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវីធីពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។ដើម្បីចូលរួមបង្រ្ការទប់ស្កាត់នូវការនាំចូលទំនិញខូចគុណភាព និងគ្មានសុវត្ថិភាព ពីប្រទេសថៃចូលមកប្រទេសកម្ពុជា ដើម្បីកាត់បន្ថយ បញ្ហាគ្រោះថ្នាក់ដល់សុខភាពពលរដ្ឋ។គ្រាដែលប្រជាពលរដ្ឋកំពុងមាការព្រួយបារម្ភបញ្ហាទំនិញ្ហូបអាហារគ្មានសុវត្ថិភាព និងទំនិញលាយផ្សំពីសារធាតុគីមី បង្កប៉ះពាល់គ្រោះថ្នាក់សុខភាពធ្ងន់ ។ ឈ្មួញខិលខូចមិនគិតពីសុខភាពអ្នកដទៃ ដើម្បីផលចំណេញនិងប្រយោជន៍ខ្លួនឯង ទោះបីនាំចូលទំនិញរឺលក់ទំនិញបង្កគ្រោះថ្នាក់យ៉ាងណាក៏គេ មិនខ្វល់នោះដែរ។
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបង្រ្កាបរថយន្តកាមរី១គ្រឿងដឹកសាច់ មាន់ ឆ្អឹងមាន់ និងកាពិ ខូចគុណភាពជាង១តោន នាំពីប្រទេសថៃខុសច្បាប់

នៅក្នុងរថយន្តកាមរី សមត្ថកិច្ចត្រួតពិនិត្យរកឃើញសាច់មាន់ ឆ្អឹងមាន់ ច្រកក្នុងថង់ក្លិនស្អុយជាង១តោន និងកាពិ១០ធុងតូច ។ បើតាមចម្លើយសារភាពពីអ្នកបើករថយន្ត ថារូបគេ បានរកស៊ីដឹកសាច់មាន់ និងឆ្អឹងមាន់៤លើកមកហើយ ។សាច់មាន់ ឆ្អឹងមាន់ទាំងនោះគេថាយកឱ្យក្រពើស៊ីនៅខេត្តសៀមរាប។ក៏ប៉ុន្តែទោះបីអ្នកបើករថយន្តនោះឆ្លើយសារភាពបែបនោះក្តីសត្ថកិច្ចយោងតាមការដឹកផ្ទុកជញ្ជូនសាច់មាន់ឆ្អឹងមាន់គ្មានការអនុញ្ញាតច្បាប់ និងដើម្បីបញ្ចៀសបញ្ហាផលប៉ះពាល់ ។មត្ថកិច្ចបានដកហូតសាច់មាន់ឆ្អឹងមាន់រួមនិងកាពិទាំងនោះដើម្បីដុតកំទេចចោលនៅរសៀលថ្ងៃដដែលនេះតែម្តង ៕ សំ វិច្ឆិកា
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបង្រ្កាបរថយន្តកាមរី១គ្រឿងដឹកសាច់ មាន់ ឆ្អឹងមាន់ និងកាពិ ខូចគុណភាពជាង១តោន នាំពីប្រទេសថៃខុសច្បាប់

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបង្រ្កាបរថយន្តកាមរី១គ្រឿងដឹកសាច់ មាន់ ឆ្អឹងមាន់ និងកាពិ ខូចគុណភាពជាង១តោន នាំពីប្រទេសថៃខុសច្បាប់

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបង្រ្កាបរថយន្តកាមរី១គ្រឿងដឹកសាច់ មាន់ ឆ្អឹងមាន់ និងកាពិ ខូចគុណភាពជាង១តោន នាំពីប្រទេសថៃខុសច្បាប់

ប្រភព៖ Nokorwatnews

  • នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបង្រ្កាបរថយន្តកាមរី១គ្រឿងដឹកសាច់ មាន់ ឆ្អឹងមាន់ និងកាពិ ខូចគុណភាពជាង១តោន នាំពីប្រទេសថៃខុសច្បាប់已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/04  Category:ជីវិតនិងសង្គម
Tags: