ភាពយន្ត​ខ្មែរ “ចន្ទ្រា” នឹង​ចាក់​បញ្ចាំង​គ្រប់​រោងកុន​នៅ​ថៃ

លោក ប៉ុល វិបូ ហៅ នីត ចាងហ្វាង​ផលិតកម្ម Angkor Picture បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ភាពយន្ត​ខ្នាត​ធំ​របស់​កម្ពុជា​រឿង “ចន្ទ្រា”  នឹង​ចាក់​បញ្ចាំង​គ្រប់​បណ្ដា​រោង​ភាពយន្ត​នៅ​ប្រទេស​ថៃ នា​ពាក់​កណ្ដាល​ខែ​កញ្ញា ឆ្នាំ ២០១៦ ខាង​មុខ​នេះ។

 

ភាពយន្ត​ខ្មែរ “ចន្ទ្រា” នឹង​ចាក់​បញ្ចាំង​គ្រប់​រោងកុន​នៅ​ថៃ

 

វត្តមាន​​រឿង “ចន្ទ្រា” របស់​ខ្មែរនៅ​រោងភាពយន្ត​របស់​ថៃ​នា​ពេល​នេះ ដោយ​សារ​ក្រុមហ៊ុន​នាំ​ចូល​ភាពយន្ត​នៅ​ប្រទេស​មួយ​នេះ​ឈ្មោះ​ Studio AROMDI ​បាន​ចាប់​អារម្មណ៍ហើយ​ទិញ​ទៅ។ “គេ​បាន​មកចរចា​ទិញ​ទៅ…និយាយ​ទៅ Studio  AROMDI របស់​ថៃ​នឹង គេ​មាន​ឈ្មោះ​ល្បីល្បាញ​ណាស់ ដូចនេះ​ហើយ​ បង​សង្ឃឹម​ច្រើន​ថា​ប្រាកដ​ជា​មិន​ចាញ់​រឿង “ស្បែក​គង់” លើក​មុន​ឡើយ!។”

 

“ចន្ទ្រា” ត្រូវ​បាន​ផលិតឡើង​​ប្រកបដោយ​បច្ចេកទេស​ខ្ពស់ និង​មាន​រូបភាព​ច្បាស់​ល្អកម្រិត  4.5K ព្រម​ទាំង​មាន​តារា​ល្បី​ៗ​បួន​ជំនាន់​ចូល​រួម​សម្ដែង​ជាមួយ​គ្នា មាន​ដូចជា​អ្នកនាង ចន ចន័្ទលក្ខិណា តូតា ទេព រិន្ទដារ៉ូ និង​តារា​ល្បី​ៗ​ជាច្រើន​រូប​ទៀត”។

 

ម្ចាស់​ផលិតកម្ម​ខាង​លើ​បានប្រាប់​​ទៀត​ថា ​ភាពយន្ត​ដែល​ត្រៀម​យក​ទៅ​បរទេស​ខាង​លើ​នេះ​បាន​ចំណាយ​ប្រាក់ ៣០ ម៉ឺន​ដុល្លារ និង​ប្រើ​ពេល​ថត​ទម្រាំ​ចប់​រួច​រាល់ ១ ឆ្នាំ ២ ខែ​ឯ​ណោះ។

 

 ភាពយន្ត​ខ្មែរ “ចន្ទ្រា” នឹង​ចាក់​បញ្ចាំង​គ្រប់​រោងកុន​នៅ​ថៃ

 

 

ជា​ចុង​ក្រោយ​ម្ចាស់​ចាងហ្វាង​ផលិតកម្ម Angkor Picture បញ្ជាក់​ថា​ មិន​មែន​តែ​ប្រទេស ថៃ មួយ​ទេ​ ដែល​នឹង​ទទួល​រឿង  “ចន្ទ្រា”  ទៅ​បញ្ចាំង​ ក្នុង​នោះ​ នៅ​មាន​ប្រទេស​ជាច្រើន​ទៀត​ដូចជា វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ និង​ឡាវ ទៀត។ បន្ថែម​ពី​លើ​នេះ ណោះ​ក្រុម​ការងារ​លោក ក៏​​កំពុងតែ​ពិភាក្សា បើក​ផ្លូវ​ឲ្យ​​រឿង​នេះ​ បាន​ទៅ​ដល់​ទីផ្សារ​អឺរ៉ុប​ថែម​ទៀត​ផង៕

 

អត្ថបទ៖ទ្រី រ៉ាវី
រូបភាព៖ផ្ដល់ឲ្យ