កម្មវិធី «មុខរបរ​ខ្ញុំ» រដូវ​កាល​ទី​២ របស់​ភីអិនអិន ត្រៀម​ជម្រុះ​បេក្ខជន​ជា​លើក​ទី​៤

«មុខរបរ​ខ្ញុំ» រដូវ​កាល​ទី​២ ឬ My Place ដែល​ជា​កម្មវិធី​ជីវិត​ពិត​កំពុង​ចាក់​ផ្សាយ​ក្នុង​ម៉ោង​មាស​របស់​ស្ថានីយ​ទូរទស្សន៍ ភីអិនអិន នឹង​បោះឆ្នោត​ជម្រុះ​បេក្ខជន​ទី៤ នៅ​យប់​ថ្ងៃ​សុក្រ​នេះ។

 

សប្តាហ៍​នេះ បេក្ខជន​ដែល​នៅ​សល់​ទាំង​៧​រូប បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​ព្រៃវែង ដើម្បី​ស្វែង​យល់​ពី​ការ​ដាំ​ស្លឹកគ្រៃ​របស់​ប្រជាជន​ក្នុង​ភូមិ។ បេក្ខជន​បាន​ធ្វើការ​ជា​ក្រុម​ជាថ្មី​ម្តង​ទៀត តែ​ប្រកួតប្រជែង​លើ​វិញ្ញាសា​ថ្មី​គឺ​ការ​ធ្វើ​បទ​បង្ហាញ​ពី​ស្លឹកគ្រៃ​ទៅ​ដល់​វាគ្មិន និង​អ្នកភូមិ ក្រោម​ប្រធានបទ «ហេតុ​អ្វី​ស្លឹក​គ្រៃ​ត្រូវ​បាន​នាំ​ចូល​ពី​ក្រៅ​ប្រទេស? តើ​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​លើក​ទឹក​ចិត្ត​កសិករ​ឲ្យ​ផលិត​ស្លឹកគ្រៃ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ឲ្យ​បាន​គ្រប់គ្រាន់?»។

 

កម្មវិធី «មុខរបរ​ខ្ញុំ» រដូវ​កាល​ទី​២ របស់​ភីអិនអិន ត្រៀម​ជម្រុះ​បេក្ខជន​ជា​លើក​ទី​៤

 

ក្រុម​ដែល​ទទួល​បាន​ពិន្ទុ​ខ្ពស់​លើ​ការ​វាយ​តម្លៃ​ឯកសារ​ស្រាវជ្រាវ និង​ការ​ធ្វើ​បទ​បង្ហាញ នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​វគ្គ​នេះ។

 

សប្តាហ៍​មុន កម្មវិធី​បាន​បាត់បង់​បេក្ខនារី ឡេង រដ្ឋា ដែល​ជា​បេក្ខនារី​ទី​៣​ត្រូវ​បាន​ជម្រុះ​ចេញពី​កម្មវិធី «មុខរបរ​ខ្ញុំ» រដូវ​កាល​ទី​២​នេះ។ សប្តាហ៍​នេះ​វិញ មនុស្ស​មួយចំនួន​គិតថា បេក្ខជន​ដែល​ទំនង​នឹង​មាន​ការ​បោះឆ្នោត​ជ្រើសរើស​ឲ្យ​ចាក​ចេញ​អាច​ជា​បេក្ខជន ជ័យ មានលាភ, លូ យូវ ឬ​សា សុវណ្ណឌី។

 

«មុខរបរ​ខ្ញុំ» នៅ​រៀងរាល់​សប្ដាហ៍​នឹង​មាន​បេក្ខជន​ម្នាក់​ធ្លាក់​ចេញ​ពី​កម្មវិធី​ដែល​ការ​សម្រេច​នឹង​ត្រូវ​ធ្វើ​ឡើង​តាម​រយៈ​ការ​បោះឆ្នោត​របស់​បេក្ខជន​ចូលរួម​ក្នុង​កម្មវិធី រហូត​ដល់​សប្ដាហ៍​ទី​៩ ទើប​រកឃើញ​ជយលាភី។

 

កម្មវិធី «មុខរបរ​ខ្ញុំ» រដូវ​កាល​ទី​២ របស់​ភីអិនអិន ត្រៀម​ជម្រុះ​បេក្ខជន​ជា​លើក​ទី​៤

 

នៅ​សប្តាហ៍​ក្រោយ កម្មវិធី​តម្រូវ​ឲ្យ​បេក្ខជន​រៀបចំ​ព្រឹត្តការណ៍​សម្តែង​សិល្បៈ​ខ្មែរ​បុរាណ​ដោយ​ពួកគេ​ត្រូវ​លក់​សំបុត្រ​ដើម្បី​ស្វែង​រក​ភ្ញៀវ​មក​ចូល​ទស្សនា​កម្មវិធី​នេះ​នៅ​សមាគម​សុវណ្ណ​ភូមិ។ ការ​លក់​សំបុត្រ​ដើម្បី​ទស្សនា​ទស្សនីយភាព​សិល្បៈ​ខ្មែរ​នេះ ​គឺជា​ការ​ធ្វើ​អាជីវកម្ម​មួយ​ដើម្បី​បម្រើ​សេវាកម្ម​បំពេញ​ចំណី​អារម្មណ៍​ទៅ​ដល់​អតិថិជន។ បេក្ខជន​ទាំងអស់​នឹង​ត្រូវ​បែង​ចែក​ជា ២ ក្រុម​ដើម្បី​លក់​សំបុត្រ​រក​អតិថិជន​តាម​ក្រុម​រៀងៗ​ខ្លួន ប៉ុន្តែ​ពួកគេ​ត្រូវ​ធ្វើ​ការ​សហការ​រួម​គ្នា​ដើម្បី​បង្កើត​ព្រឹត្តិការណ៍​នោះ​ឡើង។

 

«មុខរបរ​ខ្ញុំ» ចាប់​ផ្ដើម​ចាក់​ផ្សាយ​ជា​លើក​ដំបូង​កាលពី​ថ្ងៃ​ចន្ទ ទី៤ កក្កដា ដោយ​ផ្សាយ​ជូន​ទស្សនា រៀង​រាល់ថ្ងៃ​ចន្ទ ដល់ សុក្រ វេលា​ម៉ោង ៨ ដល់​ម៉ោង ៨:៣០ យប់ ដោយ​ផ្តោត​សំខាន់​លើ​ការ​ប្រកួត​ប្រជែង​ពិត​ប្រាកដ​មួយ​ទៅ​ក្នុង​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម។ កម្មវិធី​តម្រូវ​ឲ្យ​បេក្ខជន​ចេះ​ធ្វើការ​ជា​ក្រុម ហើយ​ក៏​នឹង​មាន​ភ្ញៀវ​កិត្តិយស​មក​ពី​វិស័យ​ខុសៗ​គ្នា​ចូល​រួម​និយាយ​ពី​បទ​ពិសោធន៍​ជីវិត​ពិត​ផង​ដែរ ខណៈ​បេក្ខជន​ទាំង​អស់​ត្រូវ​ប្រឹង​បញ្ចេញ​សមត្ថភាព​ការងារ​ប្រកួត​ប្រជែង​គ្នា​ដើម្បី​ឆ្ពោះ​ទៅ​ឈ្នះ​រង្វាន់​ទឹក​ប្រាក់​ ២០ លាន​រៀល។

 

ទស្សនា​វីដេអូ​ខ្លី​របស់​កម្មវិធី «មុខរបរ​ខ្ញុំ» រដូវ​កាល​ទី​២៖

 

 

 

កម្មវិធី «មុខរបរ​ខ្ញុំ» រដូវ​កាល​ទី​២ របស់​ភីអិនអិន ត្រៀម​ជម្រុះ​បេក្ខជន​ជា​លើក​ទី​៤

 

កម្មវិធី «មុខរបរ​ខ្ញុំ» រដូវ​កាល​ទី​២ របស់​ភីអិនអិន ត្រៀម​ជម្រុះ​បេក្ខជន​ជា​លើក​ទី​៤

 

អត្ថបទ៖ ពាណិជ្ជកម្ម