ព្រៃផ្សៃ​ណាស់ ខឹង​ប្រពន្ធ​មិនមាន​ផ្ទៃពោះ ប្តី​ទុយ៌ស​ហ៊ាន​ធ្វើ​ទារុណកម្ម​ដោយ​… (​មាន​វីដេអូ​)​

6 Videos


វេបសាយ Kenyans ឬ Daily Nation របស់ប្រទេសកេនយ៉ា បានចុះផ្សាយ រឿងរ៉ាវដ៏គួរឱ្យព្រៃផ្សៃមួយ នៅទីក្រុងម៉ាស៊ី រដ្ឋម៉ាឆាកូស ដោយនាង ជេកលីន ណ័រវេនដេ អាយុ ២១ ឆ្នាំ ត្រូវប្តីទុយ៌ស ឈ្មោះ ស្ទីហ្វេន ងីឡា អាយុ ៣៤ ឆ្នាំ បានប្រើកាំបិតគាស់ធ្មេញទាំងលើក្រោម ដោយសារខឹងប្រពន្ធមិនមានផ្ទៃពោះ ក្រោយរៀបការ ៧ ឆ្នាំ ។
ព្រៃផ្សៃ​ណាស់ ខឹង​ប្រពន្ធ​មិនមាន​ផ្ទៃពោះ ប្តី​ទុយ៌ស​ហ៊ាន​ធ្វើ​ទារុណកម្ម​ដោយ​… (​មាន​វីដេអូ​)​
នាយ ស្ទីហ្វេន បានចេញពីផ្ទះ ៣ ខែហើយ រហូតដល់ថ្ងៃទី ២៤ ខែកក្កដា កន្លងទៅនេះ បានត្រឡប់មកផ្ទះវិញ រួចនិយាយទៅកាន់ភរិយាថា «ថ្ងៃនេះជាថ្ងៃចុងក្រោយរបស់នាងហើយ» មុននឹងប្រើកាំបិត ប្រពន្ធបានប្រតាយប្រតប់ រហូតប្រពន្ធត្រូវរបួសក្បាលជាទម្ងន់ ។ ថ្ងៃបន្ទាប់មក ប៉ូលិសក៏បានចាប់ខ្លួននាយ ស្ទីហ្វេន ។ នាង ជេកលីន បានអំពាវនាវឱ្យដាក់ទោសនាយ ស្ទីហ្វេន អស់មួយជីវិត ដោយសារគេជាប្តីព្រៃផ្សៃ និង ប៉ងសម្លាប់ភរិយា ៕
                                                                                សូរ្យកាន្ត (ខាវស៊ុត)