រាងកាយ​បែប​សកម្ម​កាន់តែច្រើន កាន់តែ​មិន​ងាយ​ភ្លេចភ្លាំង​

រាងកាយ​បែប​សកម្ម​កាន់តែច្រើន កាន់តែ​មិន​ងាយ​ភ្លេចភ្លាំង​

​យើង​ទាំងអស់គ្នា​សុទ្ធតែ​ដឹង​ហើយ​ថា សកម្មភាព​រាងកាយ មាន​ប្រយោជន៍​ខ្លាំងណាស់ ចំពោះ​សុខភាព​។ ការធ្វើ​សកម្មភាព​រាង​កាយ​កាន់តែច្រើន អាច​ជួយ​បង្ការ​បញ្ហា​ភ្លេចភ្លាំង​ថ្មីៗ​បាន​ច្រើន​។ តាម​ការសិក្សា​រកឃើញ​ថា អ្នក​ដែល​មិន​ធ្វើ​សកម្មភាព​រាងកាយ អាច​ជា​ដើមហេតុ នាំឲ្យ​មាន​ការស្លាប់ ប្រមាណ ៥.៣ លាន​នាក់​ជា​រៀងរាល់ឆ្នាំ ហើយ​វា​ក៏​ស្រដៀង​គ្នា នឹង​ចំនួន​អ្នកស្លាប់ ដោយសារតែ​ការជក់បារី និង​ធាត់​ជ្រុល​ដែរ​។

ការ​សិក្សា​ដែល​បាន​ចុះផ្សាយ ក្នុង​សារព័ត៌មាន The Lancet នេះ​បានឲ្យដឹង​ទៀត​ថា ថ្វីបើ​វា​មាន​អំណះអំណាង​បញ្ជាក់ថា សកម្មភាព​រាងកាយ ជួយ​កាត់បន្ថយ​ការ​ប្រឈម​ជំងឺ និង​ពង្រឹង​ដល់​ភាព​វៃឆ្លាត​ក៏ដោយ ក៏​មាន​មនុស្ស​វ័យ​ជំទង់ ប្រមាណ ៨០ ភាគរយ​លើ​ពិភពលោក មិន​អាច​ធ្វើ​សកម្មភាព​រាងកាយ ពី​កម្រិត​មធ្យម​ទៅ​ខ្លាំងក្លា ក្នុង​រយៈពេល ៦០ នាទី​ដែរ​។

​ក្នុង​ចំណោម​មនុស្ស​ធំ មាន ២៣ ភាគរយ ដែល​នៅ​ជុំវិញ​ពិភពលោក គឺ​មិន​អាច​ធ្វើ​សកម្មភាព​រាងកាយ​បានល្អ​ឡើយ​។ អង្គការ​សុខភាព​ពិភពលោក បាន​ប៉ាន់ប្រមាណ​ឃើញថា មាន​មនុស្ស​ប្រមាណ ៤៧.៥​លាន​នាក់ កំពុង​រស់នៅ​ជាមួយ​នឹង​ការ​ភ្លេចភ្លាំង ប៉ុន្តែ ចំនួន​នៃ​មនុស្ស​ចាស់ ក៏​កំពុងតែ​កើន​ឡើង​ផងដែរ​។

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។