Leicester ចុះហត្ថលេខាជាមួយខ្សែបម្រើស្លាបប៉ូឡូញ Bartosz Kapustka

ក្លិប Leicester បានចុះហត្ថលេខាជាមួយខ្សែបម្រើស្លាបអន្តរជាតិប៉ូឡូញ គឺកីឡាករ Bartosz Kapustka ពីក្លិប Cracovia ដោយយោងតាមសហព័ន្ធបាល់ទាត់ លីកអង់គ្លេស Premier League និងការព័ន្ធពាក់ច្បាប់អន្តរជាតិផ្សេង។

Bartosz-Kapustka

កីឡាករវ័យ ១៩ឆ្នាំមានតម្លៃខ្លួន ៧.៥លានផោន និងបានចុះកុងត្រាលេងចំនួន ៥ឆ្នាំជាមួយម្ចាស់ជើងឯកលីកកំពូលមួយនេះ។

Kapustka បានធ្វើឲ្យមានការចាប់អារម្មណ៍សម្រាប់ប្រទេសរបស់គេនៅព្រឹត្តិការណ៍ Euro 2016 និងបានចូលលេង ៤ ក្នុងចំណោម ៥ប្រកួតក្នុងពានរង្វាន់នោះ។

រូបគេគឺជាកីឡាករទី ៥ ផ្ទេរចូលលេងនារដូវក្តៅនេះរបស់គ្រូបង្វឹកលោក Claudio Ranieri ក្រោយពីការមកដល់អ្នកចាំទី Ron-Robert Zieler, ខ្សែការពារ Luis Hernandez, ខ្សែបម្រើកណ្តាល Nampalys Mendy និងខ្សែប្រយុទ្ធ Ahmed Musa៕

The post Leicester ចុះហត្ថលេខាជាមួយខ្សែបម្រើស្លាបប៉ូឡូញ Bartosz Kapustka appeared first on CamboSport.