Roma ទិញ Mohamed Salah ពីតោខៀវ Chelsea ដាច់ក្រោយខ្ចីជើង១រដូវកាល

ខ្សែបម្រើស្លាបតោខៀវ Chelsea កីឡាករ Mohamed Salah បានទៅចុះហត្ថលេខាជាមួយក្លិប Roma ជាអចិន្ត្រៃយ៍ បន្ទាប់ពីកីឡាករអេហ្សីប វ័យ ២៤ ឆ្នាំរូបនេះ បានចំណាយពេលលេងជាលក្ខណៈខ្ចីជើងកាលពីរដូវកាលមុន នៅក្នុងក្លិបលីកកំពូលអ៊ីតាលី Serie A នេះ និងបានបង្ហាញខ្លួន ៣៤ប្រកួត។

Mohamed-Salah

Salah ផ្ទេរចូលលេងនៅ Chelsea ពីក្លិប Basel កាលពីខែមករា ឆ្នាំ ២០១៤ ក្នុងតម្លៃខ្លួន ១១លានផោន លើកិច្ចសន្យា ៥ឆ្នាំកន្លះ និងបានចូលលេងលើកដំបូង មួយខែក្រោយមក ជួបប្រកួតជាមួយនឹងក្លិប Newcastle។

បន្ទាប់ពីបានចូលលេងបានតែ ១៣ប្រកួតក្នុងលីកអង់គ្លេស Premier League កីឡាករនេះត្រូវបានខ្ចីជើងទៅលេងនៅ Fiorentina នាចុងរដូវកាល ២០១៤-១៥ និងបន្តលេងនៅប្រទេសអ៊ីតាលី ចាប់តាំងពីពេលនោះមក៕

The post Roma ទិញ Mohamed Salah ពីតោខៀវ Chelsea ដាច់ក្រោយខ្ចីជើង១រដូវកាល appeared first on CamboSport.