សូម​សរសើរ ! ប្រឹង​រើបម្រះ​រហូត​គេច​ផុត​ពី​ចង្កូម​បិសាច

ខេត្តក្រចេះ ៖ ពិតជា​ក្លាហាន​ខ្លាំង​ណាស់ ដែល​ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​ម្នាក់​បាន​ប្រឹង​រើបម្រះ​រហូត​អាច​គេច​ផុត​ពី​ចង្កូម​បិសាច​តណ្ហា​ដែល​លបចូល​មក​​ច្របាច់​បំពង់ក និង​ច្របាច់​មាត់​រហូត​បាក់​ធ្មេញ​អស់​១ ប៉ុនប៉ង​ចាប់រំលោភ ។ តែ​ទោះជា​យ៉ាងណា​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ ។

មន្ត្រី​នគរបាល​ស្រុក​ឆ្លូង ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ ស្រ៊ី​ម ចាន់​ធឿ​ន អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ពង្រ​៣ ឃុំ​ពង្រ ស្រុក​ឆ្លូង ខេត្តក្រចេះ ។

យោង​តាម​បណ្ដឹង​របស់​ស្ត្រី​ឈ្មោះ កៅ សុខ​កី អាយុ​៣១​ឆ្នាំ រស់​ភូមិ​ពង្រ​៣ ឃុំ​ពង្រ ត្រូវជា​ម្តាយ​ក្មេង​រង​គ្រោះ និង​យោង​តាម​ការ​រៀបរាប់​របស់​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា កាល​វេលា​ម៉ោង​ប្រហែល​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៦ ស្រាប់តែ​មាន​ដៃ​មនុស្ស​ចាស់​មក​រាវ​ស្ទាប​គូទ​នាង ភ្លាម​នោះ​ជនសង្ស័យ​បាន​ស្ទុះ​មក​ច្របាច់​បំពង់ក​នាង​ជាប់​មិន​ឲ្យ​នាង​ស្រែក និង​ច្របាច់​មាត់​នាង​រហូត​បាក់​ធ្មេញ​អស់​មួយ ។ ពេល​នោះ​នាង​ខំ​រើបម្រះ​រហូត​ប្អូន​ៗ​ដេក​ក្បែរ​ភ្ញាក់​ឡើង និង​ស្រែក​ឆោឡោ​ឲ្យ​គេ​ជួយ ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​រត់គេច​ខ្លួន​បាត់ ។

សមត្ថកិច្ច​ស្រុក​ឆ្លូង​បញ្ជាក់​ថា លុះ​ភ្លឺ​ឡើង​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្ដឹង​ប្តឹង​ជនសង្ស័យ​ពី​បទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​នៅ​ប៉ុស្តិ៍​នគរបាល​ស្រុក​ឆ្លូង ។ បន្ទាប់​ពី​ទទួល​ពាក្យបណ្ដឹង សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ចាប់ខ្លួន​ជនសង្ស័យ​បាន​កាលពី​ថ្ងៃ​ទី​២​សីហា ហើយ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​នៅ​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០១៦​នេះ ៕