អ្នកតា​អុកឡុក​ផ្អើល​រោងចក្រ​ព្រោះ​ចង់​មើលល្ខោន

អ្នកតា​អុកឡុក​ផ្អើល​រោងចក្រ​ព្រោះ​ចង់​មើលល្ខោន



ខេត្តកំពង់ស្ពឺ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ខណៈ​កម្មករ​និង​កម្មការិនី​រោងចក្រ​វី​ន​នី​ង​ដ្រា​ហ្គ​ន កំពុង​បំពេញការងារ ស្រាប់តែ​កម្មការិនី​ម្នាក់​មាន​អាការ​ខ្មោច​ចូល​ទាញ​ដៃ​ទាញ​ជើង ហើយ​ស្រែ​កថា ចង់​មើលល្ខោន
និង​ស្តាប់ភ្លេង​ពិណពាទ្យ និង​បង្ក​ឱ្យ​មានការ​ជ្រួលច្របល់​ពេញ​រោងចក្រ ។

ការ​ភ្ញាក់ផ្អើល​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ សីហា នៅ​ក្នុង​អគារ​រោងចក្រ​ក្នុងភូមិ​ដូន​កែវ ឃុំ​សែន​ដី ស្រុក​សំរោង​ទង​។ រោងចក្រ​នេះ​មាន​កម្មករ និង​កម្មការិនី​បម្រើ​ការងារ​ចំនួន​២៩៩១​នាក់ ។ លោក ចឹក បូ​រិ​ន្ទ ប្រធាន​មន្ទីរ​ការងារ​ខេត្ត​បានឱ្យ​ដឹង​ថា តាម​ការ​សាកសួរ​ពី​ឣ្ន​ក​គ្រប់គ្រង​មុន​ពេល​ភ្ញាក់ផ្អើល គឺ​កម្មការិនី​ទាំង​ឣ​ស់ បាន​បំពេញការងារ​តាម​តួនាទី​រៀង​ៗ​ខ្លួន ។ រហូត​ដល់​ពេល​កើតហេតុ ស្រាប់តែ​មានកម្ម​ការិនី​ម្នាក់ មាន​អាការ​ដូច​ជា​ឣ្ន​កតា​ចូល​ឣ្ន​ក​ខ្លះ​ថា ព្រលឹង​ខ្មោច​ចូល និង​កន្ត្រាក់ដៃ​កន្ត្រាក់ជើង ហើយ​ស្រែក​ឡូឡា​ថា ចង់​មើលល្ខោន និង​ស្តាប់ភ្លេង​ពិណពាទ្យ បើ​មិន​ដាក់​ល្ខោន​ឱ្យ​មើល និង​ប្រគំ​ភ្លេង​ឱ្យ​ស្តាប់​ទេ គេ​នឹង​ចូល​កម្មករ​មិន​ឱ្យធ្វើ​ការ​កើត​ឡើយ ។

ប្រភព​បន្ត​ថា នៅ​ពេល​ដែល​មាន​ហេតុការណ៍​នេះ​កើតឡើង ស្រាប់តែ​កម្មការិនី​ដែល​នៅ​ធ្វើការ​ជិត​ៗ​គ្នា​មាន​អាការ​ដូច​ៗ​គ្នា និង​និយាយ​ទាមទារ​ចង់​មើលល្ខោន និង​ស្តាប់ភ្លេង​ពិណពាទ្យ ដូច​គ្នា​រហូត​ដល់​ឣ្ន​ក​ដែល​មាន​អាការ​បែប​នេះ​កើនឡើង​រហូត​ដល់​២៧​នាក់ ។ ដោយ​ឃើញ​ស្ថានភាព​ជ្រួលច្របល់​បែប​នេះ ឣ្ន​ក​គ្រប់គ្រង​បាន​សម្រេច​ឱ្យ​ផ្អាក​ការងារ ហើយ​ឱ្យ​ចេញ​ទៅ​ផ្ទះ​ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​កុំឱ្យ​ច្របូកច្របល់​ខ្លាំង​ជាង​នេះ ។

លោក ចឹក បូ​រិ​ន្ទ បាន​បន្ត​ទៀត​ថា ឣ្ន​ក​ដែល​មាន​អាការ​ឣ្ន​កតា​ចូល ឬ​ព្រលឹង​ខ្មោច​ចូល​នេះ រហូត​ដល់​ទន់ដៃទន់ជើង ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ផង​ដែរ ចំពោះ​ឣ្ន​ក​ផ្សេង​ទៀត​ត្រូវ​បានឱ្យ​ចេញ​ទៅ​ផ្ទះ​ជា​ធម្មតា ។

ឣ្វី​ដែល​ជា​ការ​កត់សម្គាល់ គឺ​ព្រលឹង​ខ្មោច ឬ​ឣ្ន​កតា​ពេល​ដែល​ចូល បាន​ស្រែក​ទាមទារ​ថា បើ​ដាក់​ល្ខោន​ឱ្យ​មើល ត្រូវ​លេង​ក្នុង​ឣំ​ឡុ​ង​ថ្ងៃ​សៅរ៍​ដូច​គ្នា ។ មិន​មាន​ប្រភព​ណាមួយ​អះអាង​ថា តើ​ឣ្ន​ក​គ្រប់គ្រង​រោងចក្រ​មួយ​នេះ នឹង​ធ្វើ​តាម​ការ​ទាមទារ​របស់​ព្រលឹង​ខ្មោច ឬ​អារក្ស​ឣ្ន​កតា​ដែរ​នោះ​ទេ ។ មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​កន្លែង​កើតហេតុ បាន​លើក​ឡើង​ចំពោះ​ទីតាំង​ដី​រោងចក្រ​នេះ​ថា កាលពី​មិន​ទាន់​មាន​រោងចក្រ​មាន​ទួល​បុរាណ​មួយ ក្រោយមក​គេ​ក៏​បាន​ចាក់​ដី​លុប​ពីលើ ដើម្បី​សង់រោង​ចក្រ​នេះ​ហើយ​ទំនងជា​ព្រលឹង ឬ​អារក្ស​ឣ្ន​កតា​មានការ​ខឹងសម្បា​ម្ចាស់​រោងចក្រ​មិន​ដែល​សែនព្រេន​ហើយ​មើលទៅ ទើប​កើតហេតុ​ការណ៍​ចលាចល​បែប​នេះ ។

កម្មការិនី​ម្នាក់​រស់នៅ​ភូមិ​បឹង​ងោង ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ដែល​បម្រើ​ការ​នៅ​ទីនោះ​បាន​រៀបរាប់​ថា ក្រោយ​ពី​មានការ​ជ្រួលច្របល់​នេះ​កើតឡើង ខាង​រោងចក្រ​បានឱ្យ​ឣ្ន​ក​ដែល​មាន​អាការ​ធម្មតា​ចេញ​ទៅ​ផ្ទះ​ទាំង​ឣ​ស់​តែ​ម្តង​។ ចំណែក​ឣ្ន​ក​ដែល​ត្រូវ​ព្រលឹង​ខ្មោច ឬ​អារក្ស​ឣ្ន​កតា​ចូល​រហូត​ទន់ដៃទន់ជើង ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​គងពិសី ។

ប្រភព​បន្ត​ថា ឣ្ន​ក​ដែល​ត្រូវ​ព្រលឹង​ខ្មោច​ចូល​នោះ​ពិតជា​បាន​និយាយ​ទាមទារ​ថា ចង់​មើលល្ខោន និង​ស្តាប់ភ្លេង​ពិណពាទ្យ​ពិតមែន តែ​ឣ្វី​ដែល​ព្រលឹង​ទាមទារ​ថា បើ​មិន​បាន​មើល​នឹង​ចូល​កម្មករ​នៅ​ទី​នេះ​មិន​ឱ្យធ្វើ​ការ​កើត​ឡើយ ។ មជ្ឈដ្ឋាន​នានា​រង់ចាំ​មើល​ថា បើ​ខាង​រោងចក្រ​មិន​ធ្វើ​តាម​ការ​ទាមទារ​របស់​ព្រលឹង​ខ្មោច ឬ​អារក្ស​ឣ្ន​កតា​ទេ តើ​នឹង​មាន​ឣ្វី​កើតឡើង​បន្ត​ទៀត ?