អាចារ្យ​76​ឆ្នាំ​ឈ្លក់​វង្វេង​នឹង​កាមគុណ លួងលោម​​ក្មេង​ស្រី​រំលោភជាង​10​ដង

អាចារ្យ​76​ឆ្នាំ​ឈ្លក់​វង្វេង​នឹង​កាមគុណ លួងលោម​​ក្មេង​ស្រី​រំលោភជាង​10​ដង



ខេត្តកណ្ដាល ៖ តា​អាចារ្យ​និង​ជា​គណៈកម្មការ​វត្ត​ពោធិ៍​បាន​ម្នាក់ មាន​អាយុ​ជាង​៧៦​ឆ្នាំ បាន​ត្រូវ​នគរបាល​ស្រុក​កោះធំ ឃាត់ខ្លួន​កាលពី រសៀល​ថ្ងៃ​ទី​២ ខែសីហា បន្ទាប់​ពី​បែកធ្លាយ​រឿងអាស្រូវ​និង​មាន​ពាក្យ​ប្ដឹង​ចោទប្រកាន់​ថា
បាន​លួងលោម​ក្មេង​ស្រី​អាយុ​១១​ឆ្នាំ រួម​ភេទ​លើស​ពី​១០​លើក ។ ហេតុការណ៍​នេះ​បាន​កើតឡើង​លើក​ដំបូង​ចាប់តាំងពី​អំឡុង​ខែមករា ឆ្នាំ​២០១៦ និង​ជា​បន្តបន្ទាប់​នៅ​បន្ទប់​មួយ​ក្នុង​វត្ត ពោធិ៍​បាន ស្ថិត​ក្នុង​ឃុំ​ពោធិ៍​បាន ស្រុក​កោះធំ ។

មន្ត្រី​នគរបាល​ស្រុក​កោះធំ​បានឱ្យ​ដឹង​ថា តា​អាចារ្យ​នេះ​ឈ្មោះ វ៉ាំ​ង សៅ អាយុ​៧៦​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ឃុំ​កោះធំ​«​ក​» ស្រុក​កោះធំ ។ កន្លង​មក​នៅ​ក្នុង​អំឡុង​ខែមករា ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក ក្មេង​ស្រី​រង​គ្រោះ​បាន​ទៅ​រៀន​នៅ​សាលា​ដូច​សព្វដង ។ ពេល​នោះ​នាង​ស្រេកទឹក​ក៏​បាន​ទៅ​សុំ​ទឹក​តា វ៉ាំ​ង សៅ ផឹក ហើយ​តា វ៉ាំ​ង សៅ ក៏​បាន​ឲ្យ​ទឹក​និង​នំ​ទៅ​ក្មេង​ស្រី ។

ក្រោយ​ពី​ហូប​ទឹក​និង​នំ​រួច តា វ៉ាំ​ង សៅ ក៏​ហៅ​ក្មេង​ស្រី​ចូល​ទៅ​ក្នុង​បន្ទប់​របស់​ខ្លួន​ក្នុង​វត្ត​ពោធិ៍​បាន ហើយ​លួងលោម​ធ្វើ​សកម្មភាព​រំលោភ​រហូត​បាន​សម្រេច បន្ទាប់​មក​បាន​ឲ្យ​លុយ​ទៅ​ក្មេង​ស្រី​ចំនួន​៣​ពាន់​រៀល និង​ហាម​មិន​ឲ្យ​និយាយ​រឿង​នេះ​ប្រាប់​ឪពុក​ម្ដាយ​នាង​ឡើយ ។

ក្រោយ​ៗ​មក​ទៀត នៅ​ពេល​ជួប​ក្មេង​ស្រី​ពេល​ស្ងាត់ តា​វុ​ាំ​ង សៅ តែងតែ​ឲ្យ​នំនែក​ទៅ​នាង​និង​ឱ្យ​លុយ​ជួនកាល​១​ម៉ឺន​រៀល ជួនកាល​៥​ពាន់​រៀល រួច​ល្បួង​នាង​យក​ទៅ​រួម​ភេទ​នៅ​ក្នុង​បន្ទប់​ស្នាក់​នៅ​របស់​ខ្លួន និង​ជួនកាល​នៅ​ក្នុង​ព្រៃ​ខាង​មុខ​វត្ត​ពោធិ៍​បានជា​បន្តបន្ទាប់​បាន​សម្រេច​ជាង​១០​លើក​មក​ហើយ គឺ​ចាប់តាំងពី​ខែមករា ឆ្នាំ​២០១៦ រហូត​ដល់​អំឡុង​ខែកក្កដា កន្លង​ទៅ​ថ្មី​ៗ​នេះ ។

លុះ​មក​ដល់​អំឡុង​ពាក់កណ្ដាល​ខែកក្កដា ក្មេង​ស្រី​រូប​នេះ​បានដឹង​ពី​កន្លែង​តា វុ​ាំ​ង សៅ ទុក​លុយ ក៏​លួច​យក​លុយ​បាន​ជាង​៣០​ម៉ឺន​រៀល ហើយ​ត្រូវ​តា វុ​ាំ​ង សៅ ដឹង​និង​ប្រាប់​ដល់​លោកគ្រូ​បង្រៀន​ប្រចាំ​ថ្នាក់​របស់​ក្មេង​ស្រី និង​ទៅ​ប្រាប់​ឪពុក​ម្ដាយ​របស់​នាង ទើប​មានការ​សួរ​ដេញដោល​ក្មេង​ស្រី រហូត​បែកធ្លាយ​រឿងហេតុ​ដែល​តា វ៉ាំ​ង សៅ បាន​រួម​ភេទ​ជាមួយ​ក្មេង​ស្រី​នេះ​ឡើង ។ ក្រោយ​ពី​ដឹង​រឿងរ៉ាវ​ខាងលើ នៅ​ថ្ងៃ​ទី​០២  ខែសីហា  ឪពុក​ក្មេង​ស្រី​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ។

ពេល​ទទួល​បាន​បណ្ដឹង​ពី​ក្រុម​គ្រួសារ​ក្មេង​ស្រី នគរបាល​បាន​ធ្វើការ​សាកសួរ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ឃាត់ខ្លួន​តា វ៉ាំ​ង សៅ នាំ​យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ។ តាម​ចម្លើយ​សារភាព​របស់​តា វ៉ាំ​ង សៅ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​គាត់​ពិតជា​បាន​ធ្វើ​សកម្មភាព​រួម​ភេទ​ជាមួយ​ក្មេង​សម្រេច​ជាង​១០​លើក​ប្រាកដ​មែន ដោយ​រៀង​រាល់​លើក​តែង​លុយ​ពី​៣.០០០​រៀល​ទៅ ១.០០០០​រៀល​ដល់​នាង ។

ទ​ង្វើ​របស់​តា​អាចារ្យ​និង​ជា​គណៈកម្មការ​វត្ត​រូប​នេះ ធ្វើ​ឱ្យ​អាស្រូវកេរ្តិ៍​ដល់​កូនចៅ និង​វត្ត​ផង​ដែរ ៕