ស្រី្តមេម៉ាយទីទ័លក្រសុំដីគេធ្វើខ្ទមស្នាក់នៅ អកុសលត្រូវភ្លើងឆេះខ្ទមខ្ទេចអស់គ្មានសល់

ខេត្តកំពង់ឆ្នាំង ៖ កូនខ្ទម ជាជម្រកដ៏សំខាន់របស់ស្ត្រីមេម៉ាយ ដែលកំពុងចិញ្ចឹមកូន២នាក់ និងចៅ២នាក់ នៅក្នុងបន្ទុក ត្រូវបានភ្លើងឆេះខ្ទេចគ្មានសល់ កាលពីវេលាម៉ោង០០និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ខែ ខែសីហា ឆ្នាំ២០១៦ នៅឃុំពោធិ ស្ថិតនៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

ស្រី្តមេម៉ាយទីទ័លក្រសុំដីគេធ្វើខ្ទមស្នាក់នៅ អកុសលត្រូវភ្លើងឆេះខ្ទមខ្ទេចអស់គ្មានសល់

ស្រ្តីមេម៉ាយដែលត្រូវភ្លើងឆេះខ្ទមកម្សត់នេះ មានឈ្មោះ ឆេង ភាជ អាយុ៥៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។ បើតាមការរៀបរាប់របស់ស្រ្តីរងគ្រោះបានអោយដឹងថា កាលពីល្ងាច គឺរូបគាត់មិនបានដាំបាយហូបនោះទេ គឺទៅហូបបាយនៅផ្ទះអ្នកជិតខាង លុះដល់ត្រឡប់មកវិញនាំកូនចៅចូលដេកធម្មតា ស្រាប់តែដល់ពេលកើតហេតុ ក៍ធំខ្លិនឆ្ងៀមផ្សែង ពេលក្រោកមកក៍ស្រាប់តែឃើញឆេះខ្លាំងបាត់ទៅហើយ រួចបាននាំកូននិងចៅរត់ចេពីក្នុងខ្ទម ស្រែកអោយអ្នកស្រុកជួយក៍ជួយមិនទាន់ ត្រូវភ្លើងឆេះអស់រលីង ។

ស្រី្តមេម៉ាយទីទ័លក្រសុំដីគេធ្វើខ្ទមស្នាក់នៅ អកុសលត្រូវភ្លើងឆេះខ្ទមខ្ទេចអស់គ្មានសល់

ស្រ្តីរូបនេះបានរៀបរាប់ថា គាត់រាល់ថ្ងៃគឺទីទ័លក្រខ្លាំងណាស់ ពុំមានដីនៅនោះទេ គឺសុំដីគេសង់ខ្ទមនៅ ហើយឥឡូវត្រូវភ្លើងឆេះអស់ទៀត មិនដឹងទៅរកអ្វីនោះទេ មានតែម្រាមដៃ១០ លើកសុំការសណ្តោសប្រណីពីសប្បុរសជនជន និងកាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន មេត្តាជួយរូបគាត់ផង ព្រោះថា នៅពេលនេះ គាត់មិនដឹងបានអ្វីជាទីពឹងនោះទេ ភ្លើងបានឆេះអស់ទ្រព្យរបស់របរ ដែលមានបន្តិចបន្តួច ពិសេសកង់មួយគ្រឿងដែលជាមធ្យោបាយធ្វើដំណើរ សម្រាប់ឌុបចៅ និង កូននោះ និងសម្រាប់ជាមធ្យោបាយធ្វើរបររកទទួលទាននោះត្រូវភ្លើងឆេះអស់តែម្តង ៕ ចន្ថា

ប្រភព៖ Nokorwatnews

  • ស្រី្តមេម៉ាយទីទ័លក្រសុំដីគេធ្វើខ្ទមស្នាក់នៅ អកុសលត្រូវភ្លើងឆេះខ្ទមខ្ទេចអស់គ្មានសល់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/04  Category:ជីវិតនិងសង្គម
Tags: