ល្បួងក្មេងស្រីអាយុ៦ឆ្នាំឱ្យលុយ១ពាន់រៀលរំលោភរហូតបានសម្រេច

ខេត្តក្រចេះ៖ នគរបាលស្រុកសំបូរ បានឱ្យដឹងនៅរសៀលថ្ងៃទី៤ ខែសីហាថា កម្លាំងជំនាញ កំពុងតែចុះត្រួតពិនិត្យនៅកន្លែងកើតហេតុដែលជនសង្ស័យជាជនជាតិខ្មែរអ៊ីស្លាម បានល្បួងក្មេងស្រីអាយុ៦ឆ្នាំ រំលោភរហូតមានសម្រេចនៅក្នុងបន្ទប់ផ្ទះរបស់ខ្លួននៅឃុំអូរគ្រៀងស្រុកសំបូរ ខេត្តក្រចេះ ។

ល្បួងក្មេងស្រីអាយុ៦ឆ្នាំឱ្យលុយ១ពាន់រៀលរំលោភរហូតបានសម្រេច

ជនសង្ស័យម្នាក់នេះឈ្មោះ សាន់ ទីន អាយុ២៨ឆ្នាំ ជាជនជាតិខ្មែរអ៊ីស្លាម មានស្រុកកំណើតនៅខេត្តកំពង់ចាម មានប្រពន្ធ និងមានកូន២នាក់ នៅស្រុកកំណើត និងបានមកស្នាក់នៅធ្វើចម្ការនៅឃុំកើតហេតុខាងលើ ។

អធិការរងនគរបាលស្រុកសំបូរ លោក ណយ ស៊ីថាច បានឱ្យដឹងថា ជនសង្ស័យជា ជនជាតិខ្មែរអ៊ីស្លាមម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាននៅព្រឹកថ្ងៃទី៤ ខែសីហា ក្រោយពីទទួលបានពាក្យបណ្តឹងពីគ្រួសារកុមារីរងគ្រោះ ។

លោកអធិការបានបន្តថា កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ ខណៈដែលក្មេងស្រីរងគ្រោះត្រូវបានម្តាយប្រើឲ្យទៅកាត់គល់ស្លឹកគ្រៃ នៅក្បែរផ្ទះជនសង្ស័យ ពេលនោះជនសង្ស័យក៏បានហៅក្មេងស្រីរងគ្រោះដោយឲ្យលុយនាង១ពាន់រៀល និងបានល្បួងនាងឡើងលើផ្ទះ ហើយជននេះបានធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេចនៅក្នុងបន្ទប់នៅក្នុងផ្ទះរបស់ខ្លួន។

លោកអធិការរងបានបញ្ជាក់ថា ក្រោយពីធ្វើសកម្មភាពរំលោភរួច ក្មេងស្រីរងគ្រោះបានយករឿងនេះមកប្រាប់ឪពុក ទើបនាំគ្នាការមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលរហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យតែម្តង។

លោកថា ជននេះនឹងត្រូវបញ្ជូនខ្លួនបន្ត ទៅកាន់ការិយាល័យព្រហ្មទណ្ឌកំរិធ្ងន់ខេត្ត នៅព្រឹកថ្ងៃទី៥ ខែសីហា ដើម្បីបន្តនីតិវិធី ៕ កោះទ្រុង
ល្បួងក្មេងស្រីអាយុ៦ឆ្នាំឱ្យលុយ១ពាន់រៀលរំលោភរហូតបានសម្រេច

ល្បួងក្មេងស្រីអាយុ៦ឆ្នាំឱ្យលុយ១ពាន់រៀលរំលោភរហូតបានសម្រេច

ល្បួងក្មេងស្រីអាយុ៦ឆ្នាំឱ្យលុយ១ពាន់រៀលរំលោភរហូតបានសម្រេច

ល្បួងក្មេងស្រីអាយុ៦ឆ្នាំឱ្យលុយ១ពាន់រៀលរំលោភរហូតបានសម្រេចប្រភព៖ Nokorwatnews

  • ល្បួងក្មេងស្រីអាយុ៦ឆ្នាំឱ្យលុយ១ពាន់រៀលរំលោភរហូតបានសម្រេច已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/08/04  Category:ជីវិតនិងសង្គម
Tags: