តារា​ប្រុស​ស្រី​ល្បី​ពីររូប​និយាយ​ខ្លះៗ​ពី​ឈុត​ចាប់​សុដន់​

6 Videos


កាលពីពេលថ្មីៗនេះ តារាសម្តែងហុងកុងល្បីឈ្មោះពីររូប លោក Philip Ng និង នាង Moon Lau បូករួមនឹងតារាសម្តែងផ្សេងៗមួយចំនួនទៀត បានចេញមុខផ្សព្វផ្សាយរឿងភាគថ្មី A Fist within Four Wall ដែលនឹងចាក់ផ្សាយលើប៉ុស្តិ៍ទូរទស្សន៍ TVB នាពេលឆាប់ៗខាងមុខ ។

តារា​ប្រុស​ស្រី​ល្បី​ពីររូប​និយាយ​ខ្លះៗ​ពី​ឈុត​ចាប់​សុដន់​

នៅក្នុងរឿងភាគថ្មីនេះ មានឈុតមួយបានបង្ហាញពីសកម្មភាពនាង Moon បានទាញដៃលោក Philip ទៅចាប់សុដន់ខ្លួន ដែលវាក៏ជាឈុតមួយដែលកំពុងទាក់ទាញមិត្តអ្នកគាំទ្រអ្នកទាំងពីរផងដែរ ។ សម្រាប់ឈុតនេះ នាង Moon បាននិយាយថា «វាជាថ្ងៃទីមួយដែលនាងខ្ញុំចូលខ្លួនមកថតរឿងថ្មីនេះ ហើយពេលនោះខ្ញុំក៏ទើបនឹងបញ្ចប់រឿងភាគមួយផ្សេងទៀតដោយមិនបានគេងពេញមួយយប់ទៀតផង ។

តារា​ប្រុស​ស្រី​ល្បី​ពីររូប​និយាយ​ខ្លះៗ​ពី​ឈុត​ចាប់​សុដន់​

ពេលនោះ ខ្ញុំក៏បានទទួលបានការណែនាំសុវត្ថិភាពដែរ ព្រោះតែការនឿយហត់អស់កម្លាំង តែយ៉ាងណាក្តី ខ្ញុំក៏ត្រូវការភាពអស់កម្លាំងនេះ ដើម្បីជួយខ្ញុំកុំឲ្យអៀនខ្មាស់ ព្រោះខ្ញុំចង់ថតឈុតនឹងតែម្តងទេ» ។ លោក Philip ក៏បានលើកឡើងដូចគ្នាថា «ពេលនោះ ខ្ញុំក៏មានអារម្មណ៍ថាអៀនខ្លះដែរ ព្រោះវាជាលើកដំបូងដែលខ្ញុំសហការជាមួយនាង» ។

តារា​ប្រុស​ស្រី​ល្បី​ពីររូប​និយាយ​ខ្លះៗ​ពី​ឈុត​ចាប់​សុដន់​

យ៉ាងណាក្តី រឿងនេះត្រូវបានបញ្ចប់សព្វគ្រប់ ទោះបីជាវាឆ្លងកាត់ការលំបាកច្រើនក្តី ហើយតារាសម្តែងក្នុងរឿងនេះទាំងអស់រួមទាំងក្រុមការងារសុទ្ធតែសប្បាយរីករាយទាំងអស់គ្នា ៕ ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)

តារា​ប្រុស​ស្រី​ល្បី​ពីររូប​និយាយ​ខ្លះៗ​ពី​ឈុត​ចាប់​សុដន់​តារា​ប្រុស​ស្រី​ល្បី​ពីររូប​និយាយ​ខ្លះៗ​ពី​ឈុត​ចាប់​សុដន់​តារា​ប្រុស​ស្រី​ល្បី​ពីររូប​និយាយ​ខ្លះៗ​ពី​ឈុត​ចាប់​សុដន់​